ព័ត៌មាន
អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលសាងសង់ដោយកូនខ្មែរ សម្រេចបានជាង ៩៤ ភាគរយហើយ
ភ្នំពេញ ៖ គិតត្រឹមថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ វឌ្ឍនភាពនៃការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោភ្នំពេញថ្មី(TIA)សម្រេចបានជាង ៩៤ ភាគរយហើយ។ នេះបើតាមឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខា ធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានចេញរបាយការណ៍ឱ្យដឹងនៅថ្ងៃទី២៤ មករា ឆ្នាំ២០២៥។
របាយការណ៍ដដែលឱ្យដឹងទៀតថា ការងារសាងសង់ជារួមជំហានទី១ សម្រេចបានជាង ៩៤ ភាគរយ ដោយចំណាយថវិកាសរុបគិតមកដល់ពេលនេះអស់ចំនួនប្រមាណជិតមួយពាន់បួនរយលានដុល្លារ។ ថវិកានេះបានចំណាយលើការងារសាងសង់ និងដោះស្រាយផលប៉ះពាល់នានា។
ចំពោះការងារសំខាន់ៗដែលសម្រេចបានមានដូចជាការងារពាក់ព័ន្ធសំណង់ស្ថានីយអ្នកដំណើរ( Passenger Terminal Building) ការងារពាក់ព័ន្ធសំណង់មជ្ឈមណ្ឌលផ្គត់ផ្គង់ថាមពល(Power House) និងការងារពាក់ព័ន្ធទៅនឹងសំណង់ទីលានចតយន្តហោះ(Aircraft Apron-Parking)ជាដើមដែលត្រូវបានបញ្ចប់មួយផនែកធំនៅក្នុងដំណាច់ខែធ្នូ ឆ្នាំ២០២៤ និងមួយចំនួនតូចទៀតក្នុងខែមករា ឆ្នាំ២០២៥ នេះ។
របាយការណ៍ក៏បានបញ្ជាក់ដែរថា គិតមកដល់ពេលនេះ បុគ្គលិក កម្មករ វិស្វករ និងអ្នកគ្រប់គ្រង ដែលកំពុងបម្រើការងារនៅក្នុងការដ្ឋានសាងសង់មានចំនួនសរុបប្រមាណជិត ១៦០០០ នាក់ក្នុងនោះខ្មែរជាង ៩០ ភាគរយ។
អាកាសយានដ្ឋានអន្តរជាតិតេជោភ្នំពេញថ្មី(TIA)គ្រោងនឹងបញ្ចប់ការសាងសង់នៅក្នុងខែឧសភា ឆ្នាំ២០២៥ ហើយបើគ្មានអ្វីប្រែប្រួលទេនោះ អាកាសយានដ្ឋានថ្មីនេះ នឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅអំឡុងខែកក្កដា ឆ្នាំ២០២៥៕
ដោយ៖ គង់ ឌិន




-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់