ព័ត៌មាន
សហជីពគ្រោងបើកការផ្សព្វផ្សាយកម្មវិធីបណ្តុះបណ្តាធីវ៉េតដល់កម្មកររោងចក្រ ដើម្បីលើកកម្ពស់ការយល់ដឹង
ក្នុងគោលបំណងលើកកម្ពស់វិស័យការងារ ក្រុមប្រឹក្សាជាតិសហជីព បានប្តេជ្ញាចិត្តចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការជំរុញការផ្សព្វផ្សាយកម្មវិធីគោលនិយោបាយអាទិភាពថ្មីរបស់រាជរដ្ឋាភិបាលទៅកាន់កម្មករនិយោជិត ពិសេសកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ១,៥លាននាក់ ដើម្បីបព្រ្ជាបការយល់ដឹងឲ្យកាន់តែទូលំទូលាយបន្ថែមទៀត។
លោក សំ សឿន ប្រធានក្រុមប្រឹក្សាជាតិសហជីព ក្នុងបទសម្ភាសន៍ជាមួយព័ត៌មាន ប៊ីធីវី លោកបានលើកឡើងថា ដោយសារការមើលឃើញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការ ចំពោះការដាក់ចេញនូវកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេស ១,៥លាន នេះ ក្រៅពីយុវជនដែលមកពីគ្រួសារក្រីក្រ និងមកពីគ្រួសារងាយរងហានិភ័យ រាជរដ្ឋាភិបាលក៏តែងតែជំរុញលើកទឹកចិត្តដល់កម្មករនិយោជិត ក៏អាចចូលរៀនក្នុងកម្មវិធីនេះដោយមិនបង់ថ្លៃផងដែរ ដើម្បីទទួលបានបទពិសោធន៍ថ្មីបន្ថែម និងបង្កើនជំនាញជាដើម ដើម្បីឲ្យកម្មករនិយោជិត កាន់តែទទួលបាននូវឱកាសការងារ និងប្រាក់ឈ្នួលកាន់តែខ្ពស់ជាងមុន។
លោក សំ សឿន បានំពាវនាវដល់កម្មករនិយោជិតទាំងអស់ដែលកំពុងបំពេញការងារ សុំរកឱកាស និងឆ្លៀតពេលណាមួយដ៏សមគួរ ទៅទទួលការសិក្សាដោយឥតបង់ថ្លៃតាមរយៈកម្មវិធីដែលផ្តល់ជូនរបស់រាជរដ្ឋាភិបាលកម្ពុជា គឺការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីជាបទពិសោធន៍ថ្មី ជាចំណេះជំនាញថ្មី ដើម្បីមានឱកាសនឹងទទួលបានប្រាក់ឈ្នួលកាន់តែសមរម្យ និងច្រើនជាងពេលបច្ចុប្បន្ន ហើយឱកាសការងារក៏កាន់តែសំបូរបែប។ លោកបន្ថែមថា ដោយឡែក អ្នកវិនិយោគក៏អាចសម្លឹងឃើញថា ប្រទេសកម្ពុជាក៏មានធនធានមនុស្ស និងមានកម្មករនិយោជិតដែលមានជំនាញច្រើន ហើយគាត់នឹងពិចារណាដាក់ទុនដើម្បីវិនិយោគនៅកម្ពុជាកាន់តែច្រើន និងឆាប់រហ័ស។
ជុំវិញការបណ្តុះបណ្តាលជំនាញខាងលើនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានតាំងចិត្តថា នឹងជំរុញការបណ្តុះបណ្តាលធនធានមនុស្សផ្នែកជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនេះ ឱ្យសម្រេចតាមគោលដៅរបស់រាជរដ្ឋាភិបាលនាថ្ងៃអនាគត គឺដើម្បីក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលខ្ពស់ឆ្នាំ២០៥០។
គិតរហូតមកដល់ពេលនេះ កម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (TVET) មានសិស្សចូលរៀនសរុបចំនួនជាង ១៥ម៉ឺននាក់។ រីឯកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ១លាន ៥សែនាក់ មានសិស្សចុះឈ្មោះចូលរៀនចំនួនជាង ៨ម៉ឺននាក់ និងសិស្សកំពុងសិក្សាចំនួនជាង ៤ម៉ឺននាក់នៅក្នុងថា្នក់៕ អត្ថបទ៖ ឈិត បូរ៉ាវី

-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់