ព័ត៌មាន
មន្ទីរមុខងារសាធារណៈទូទាំងប្រទេស ជួបជុំគ្នាដើម្បីពិភាក្សាទៅលើស្ថានភាព និងទិន្នន័យមន្ត្រីសុខាភិបាលតាមមណ្ឌលសុខភាពរបស់ខេត្តនីមួយៗ
ក្នុងគោលបំណងឆ្ពោះទៅកាន់ការជ្រើសរើស និងគ្រប់គ្រងមន្ត្រីសុខាភិបាលនៃមណ្ឌលសុខភាពនៅទូទាំងប្រទេស ឱ្យបានគ្រប់ចំនួនតាមការកំណត់ជាអប្បរមា ក្រសួងមុខងារសាធារណៈ បានអញ្ជើញប្រធានមន្ទីរមុខងារសាធារណៈទូទាំងប្រទេស មកជួបជុំពិភាក្សា នៅទីស្តីការក្រសួងមុខងារសាធារណៈ។ កិច្ចប្រជុំនេះ ដឹកនាំដោយឯកឧត្តម ពេជ្រ វិជ្ជាគន្ធី អគ្គនាយកនៃអគ្គនាយកដ្ឋានគ្រប់គ្រងមុខងារសាធារណៈ នៃក្រសួងមុខងារសាធារណៈ នារសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥។
នៅក្នុងកិច្ចប្រជុំនេះ ប្រធានមន្ទីរមុខងារសាធារណៈរាជធានី ខេត្តទាំង២៥ បានរាយការណ៍ និងពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យមួយចំនួន ទៅតាមស្ថានភាពតម្រូវការរួមមាន៖ ១).រាយការណ៍ចំនួនមន្ត្រីដែលកំពុងបម្រើការក្នុងមណ្ឌលសុខភាពជាក់ស្តែង ២).ផ្ទៀងផ្ទាត់ចំនួនមន្ត្រីក្របខណ្ឌក្នុងប្រព័ន្ធ និងចំនួនក្នុងស្វ័យប្រកាស ៣).ពិនិត្យទិន្នន័យតម្រូវការមន្ត្រីផ្អែកលើកិច្ចព្រមព្រៀង ដើម្បីបង្គ្រប់ចំនួនកំណត់ និង ៤).ពិនិត្យលើមុខតំណែង និងកម្រិតបណ្តុះបណ្តាលសម្រាប់ការជ្រើសរើស។
ក្រោយពីបានស្តាប់ការាយការណ៍ និងការចូលរួមមតិយោបល់ជាធាតុចូលយ៉ាងច្រើនពីប្រធានមន្ទីរទូទាំងប្រទេសរួចរាល់ ឯកឧត្តមអគ្គនាយក ប្រធានអង្គប្រជុំ បានកំណត់ការងារបន្តទៀតចំនួន៣ រួមមាន៖ ១).រៀបចំលើកបញ្ហាលើសមន្ត្រីក្នុងមណ្ឌលសុខភាព និងមណ្ឌលសុខភាពដែលមិនដំណើរការជូនថ្នាក់ដឹកនាំពិនិត្យពិភាក្សា ២).រៀបចំលិខិតណែនាំទៅរដ្ឋបាលរាជធានី ខេត្ត សុំផ្អាកការផ្ទេរមន្ត្រីសុខាភិបាល និង ៣).ស្នើឱ្យមន្ទីររៀបចំរបាយការណ៍ជាក់ស្តែងជូនរដ្ឋបាលរាជធានី ខេត្ត ជ្រាបជាដំណឹង៕










-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់