ព័ត៌មាន
ស្រូវប្រាំងជាង៥០០ហិចតានៅខេត្តស្វាយរៀងត្រូវបានសង្គ្រោះ
ស្វាយរៀង ÷ ស្រូវប្រាំងចំនួន៥៧៦ហិចតា ស្ថិតនៅក្នុងឃុំធ្មា និងឃុំម៉ឺនជ័យ ស្រុករំដួល ខេត្តស្វាយរៀង ត្រូវបានមន្ទីរធនធានទឹកនិងឧតុនិយមខេត្ត បញ្ចុះម៉ាស៊ីនធ្វើការបូមទឹកសង្គ្រោះ ដើម្បីបញ្ជៀសការខូចខាត បន្ទាប់ពីស្រូវទាំងនោះបានប្រឈមកង្វះទឹកស្រោចស្រប់ ។
លោក នៃ សរ អភិបាលស្ដីទីស្រុករំដួល ក្នុងពេលចុះពិនិត្យស្ថានភាពស្រូវ និងការងារបូមទឹកសង្គ្រោះស្រូវ ក្នុងភូមិសាស្ត្រឃុំទាំងពីរបានប្រាប់ទូរទស្សន៍ btv នៅថ្ងៃទី ២៥ ខែមករា ឆ្នាំ២០២៥នេះថា នៅក្នុងរដូវប្រាំងចុងឆ្នាំ២០២៤ និងដើមរដូវប្រាំងឆ្នាំ២០២៥ ពលរដ្ឋដែលមានអំណោយផលពីប្រព័ន្ធធារាសាស្ត្រ និងអាងស្តុបទឹកទាំង ១០ឃុំ បានធ្វើការងារបង្កបង្កើនស្រូវរដូវប្រាំង ប្រមាណជាង១ពាន់ហិចតា លើសផែនការផលិតស្រូវប្រាំងរបស់ស្រុកចំនូនតែ៧០០ហិចតា ។
លោកបានបន្ថែមថា ក្នុងចំណោមស្រូវប្រាំង ដែលពលរដ្ឋបង្កបង្កើនផលជាង១ពាន់ហិចតាស្ថិតនៅក្នុងឃុំទាំង១០ បច្ចុប្បន្ន មានស្រូវចំនួជាង៥០០ហិចតា បានរងប៉ះពាល់កង្វះទឹក ដោយមានការណែនាំពីរដ្ឋបាលខេត្ត នៅប៉ុន្មានថ្ងៃមុននេះមន្ទីរធនធានទឹកបានបញ្ចុះម៉ាស៊ីនបូមទឹកខ្នាតធំំនួន ២គ្រឿងដើម្បីធ្វើការបូមទឹកពីអាស្តុបទឹកទន្លេវ៉ៃកូ ដាក់ប្រឡាយចែកជូនពលរដ្ឋបូមបន្តធ្វើការសង្គ្រោះស្រូវ ខណៈដែលស្រូវមួយចំនួនត្រៀមនិងប្រមូលផលនៅបុន្មានថ្ងៃខាងមុខ។ សំឡេង…. អភិបាលស្រុកស្ដីទី
ស្ថិតនៅក្នុងពេលរួមដំណើរចុះពិនិត្យស្ថានភាពស្រូវនិងការងារបូមបាចទឹក តំណាងពលរដ្ឋដែលប្រឈមនឹងកង្វះទឹកស្រោចស្របលើផ្ទៃដីស្រែប្រាំង បានមានចំណាប់អារម្មណ៍ដោយគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលសម្ដេចតែងតែតាមដាន និងជំរុញណែនាំដល់រដ្ឋបាលខេត្ត មន្ទីរជំនាញ ចុះតាមដាននិងធ្វើការឆ្លើយតបរាល់តម្រូវការរបស់ពលរដ្ឋស្តែង ថ្ងៃនេះពលរដ្ឋនៅក្នុងឃុំដែលប្រឈមនិងទឹកត្រូវបានមន្ទីរជំនាញធ្វើការឆ្លើយតបជាបន្ទាន់ដើម្បីបញ្ជៀសការរងប៉ះពាល់និងខូចខាត។
តាមរបាយការណ៍របស់មន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទនិងមន្ទីរធនធានទឹកនិងឧតុនិយមខេត្ត នៅរដូវប្រាំង ឆ្នាំ២០២៤.២០២៥ នេះកសិករខេត្តស្វាយរៀង សម្រេចផលិតស្រូវលើសផែនការជាង៥ពាន់ ហិចតា ខណៈដែលការងារផ្គត់ផ្គង់ទឹកត្រូវបានធានានិងគ្រប់គ្រងបានល្អ ។





-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់