ព័ត៌មាន
ថ្ងៃនេះ គណបក្សប្រជាជនកម្ពុជាបន្តសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៥ អាណត្តិទីV ថ្ងៃទី២
សន្និបាតគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជានៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥នេះ ឈានចូលដល់ថ្ងៃទី២នៃកិច្ចប្រជុំសន្និបាត ខណៈក្រោយបញ្ចប់កិច្ចប្រជុំនៅរសៀលនេះ នឹងមានសន្និសីទសារព័ត៌មាន ដើម្បីប្រកាសលទ្ធផល ក្រោយសន្និបាតបិទបញ្ចប់រយៈពេលពីរថ្ងៃមកនេះ ហើយទូរទស្សន៍ BTV នឹងធ្វើការផ្សាយផ្ទាល់ផងដែរ។
សន្និបាតគណៈកម្មាធិការកណ្ដាលលើកទី៤៥ អាណត្តិទីV ដែលប្រារព្ធធ្វើឡើងនៅវិមាន៧មករា ស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជានេះ បានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី ២៥-២៦ ខែមករា ក្រោមអធិបតីភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា អមដោយអនុប្រធានទាំង ៥ រូប និងមានសមាជិកគណៈកម្មាធិការកណ្តាលចូលរួមចំនួន ១១៩១ រូបផងដែរ។
សន្និបាតនេះ ក៏មានការចូលរួមពីសមាជិក សមាជិការដ្ឋសភា ព្រឹទ្ធសភា មន្ត្រីជាន់ខ្ពស់នៅក្នុងរាជរដ្ឋាភិបាល រាជធានី ខេត្ត និង ក្រសួង ស្ថាប័ន រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ថ្នាក់ដឹកនាំក្រុមការងារចុះមូលដ្ឋានរាជធានី ខេត្ត ថ្នាក់ដឹកនាំអង្គការមហាជនរបស់គណបក្សដែលធ្វើឲ្យសមាសភាពដែលបានអញ្ជើញចូលរួមសរុប មានចំនួនសរុប ៣៥៥៥ រូបថែមទៀត។
សន្និបាតគណៈកម្មាធិការកណ្តាលគណបក្សប្រជាជន បានធ្វើការពិភាក្សា និងអនុម័តលើការងារសំខាន់ៗចំនួនពីរគឺ៖ ១៖ ពិនិត្យឆ្លងសេចក្តីព្រាង «របាយការណ៍ស្តីពីសភាពការណ៍ទូទៅ និងការងារគណបក្សឆ្នាំ ២០២៤ និងទិសដៅភារកិច្ចការងារឆ្នាំ ២០២៥»។ ២៖ បោះឆ្នោតជ្រើសតាំងបំពេញបន្ថែមសមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល មួយចំនួន។
យោងតាមរបាយការណ៍បើកសន្និបាតបានឱ្យដឹងថា ការសម្រេចបើកសន្និបាតគណៈកម្មាធិការកណ្តាលលើកទី ៤៥ នៅពេលនេះ ស្របពេលមួយដែលសភាពការណ៍សកលលោកបាន និងកំពុងវិវត្តប្រែប្រួលមិនប្រាកដប្រជា យ៉ាងណាក៏ដោយ ក៏រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ដែលដឹកនាំដោយសម្តេចមហាបរធិបតី ហ៊ុន ម៉ាណែត បាននិងកំពុងខិតខំប្រឹងប្រែងធ្វើឲ្យសម្រេចជាបន្តបន្ទាប់នូវគោលដៅជាយុទ្ធសាស្ត្ររបស់គណបក្ស តាមរយៈការអនុវត្ត «កម្មវិធីនយោបាយរបស់គណបក្សសម្រាប់ការកសាង និងការពារមាតុភូមិពីឆ្នាំ ២០២៣ ដល់ឆ្នាំ ២០២៨» ដែលអនុម័តដោយមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សកាលពីថ្ងៃទី ២៨-២៩ ខែមករា ឆ្នាំ ២០២៣។
ឈរលើមូលដ្ឋាននេះ រាជរដ្ឋាភិបាលបានកំណត់ដាក់ចេញ និងអនុវត្តដោយរស់រវើកនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដោយសម្រេចបានស្នាដៃលេចធ្លោជាទីមោទនៈដូចជា ការពារបានរឹងមាំសន្តិភាព ស្ថិរភាពនយោបាយ ខឿន ឯករាជ្យ អធិបតេយ្យ និងបូរណភាពដែនដី, រក្សាបានល្អប្រសើរ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព សង្គម, រក្សាបានស្ថិរភាពជីវភាពប្រជាជន និងសេដ្ឋកិច្ចជាតិមានកំណើនក្នុងរង្វង់ ៦% បានបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោជាប្រវត្តិសាស្ត្រ បានដោះស្រាយបញ្ហាតំបន់ត្រីកោណ CLV- DTA ដើម្បីពង្រឹងការឯកភាពផ្ទៃក្នុង និងបន្តពង្រឹងកិច្ចសហប្រតិបត្តិការប្រទេសទាំងបី កម្ពុជា-វៀតាម -ឡាវ។ បានបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយព្រំដែន និងបានធ្វើឲ្យបរាជ័យរាល់ ឧបាយកលអាក្រក់របស់ក្រុមជ្រុលនិយមជាដើម។ លើសពីនេះទាំងស្ថាប័ននីតិប្រតិបត្តិ និងស្ថាប័ននីតិប្បញ្ញត្តិ បានរួមគ្នាពង្រឹងពង្រីកបានល្អនូវការងារទំនាក់ទំនងបរទេស ការងារការទូត និងដៃគូអភិវឌ្ឍន៍ ហើយក៏បានធ្វើជាម្ចាស់ផ្ទះ និងជាប្រធានដឹកនាំកិច្ចប្រជុំធំៗជាអន្តរជាតិចំនួន ៤ នៅរាជធានីភ្នំពេញ និងខេត្តសៀមរាប ប្រកបដោយជោគជ័យយ៉ាងត្រចះត្រចង់៕








-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់