ព័ត៌មាន
កីឡាទោចក្រយាន បញ្ចប់ការប្រកួតជើងឯកថ្នាក់ជាតិប្រចាំឆ្នាំដោយជោគជ័យ
ការប្រកួតកីឡាទោចក្រយានជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៤ បានបញ្ចប់ដោយជោគជ័យ ក្រោយដំណើរការប្រកួតរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ កន្លងទៅ នៅខេត្តកំពត ខណៈមន្ដ្រីសហព័ន្ធ បានវាយតម្លៃខ្ពស់ ចំពោះកំណើនសមត្ថភាព និងបច្ចេកទេសរបស់អត្តពលិកចូលរួម ពិសេសក្រុមជម្រើសជាតិ ដែលបានប្រមូលផ្ដុំហ្វឹកហាត់កាលពីឆ្នាំមុន ។
លោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធកីឡាទោចក្រយានកម្ពុជា បានឲ្យដឹងថា ការប្រកួតជើងឯកថ្នាក់ជាតិប្រចាំឆ្នាំនេះ មានសមាគម/ក្លិបចូលរួមជាង ២០ ដែលមានការថយចុះប្រមាណ ១០ក្លិប បើធៀបកាលពីឆ្នាំមុន ។ ប៉ុន្ដែបើនិយាយពីសមត្ថភាពរបស់កីឡាករចូលរួម គឺមានភាពរីកចម្រើនគួរឲ្យកត់សម្គាល់ បន្ទាប់ពីការប្រកួតប្រជែងលើស្ថានភាពផ្លូវលំបាក ក៏ដូចជាការជិះឡើងភ្នំបូកគោជាដើម ។
លោកបន្ដថា គោលដៅសំខាន់ នៃការប្រកួតនេះ គឺដើម្បីធ្វើតេស្ដសមត្ថភាពក្រុមជម្រើសជាតិ បន្ទាប់ពីពួកគេបានប្រមូលផ្ដុំហ្វឹកហាត់ កាលពីឆ្នាំ២០២៤ កន្លងមក ដើម្បីវាយតម្លៃសមត្ថភាពួកគេ ក៏ដូចជាការធ្វើជ្រើសរើសកីឡាករជម្រើសជាតិ សម្រាប់ប្រមូលផ្ដុំហ្វឹកហាត់ក្នុងឆ្នាំថ្មី ពិសេសត្រៀមការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ នាចុងឆ្នាំ២០២៥ ។ ជាលទ្ធផល លោកបានវាយតម្លៃខ្ពស់ ចំពោះភាពរីកចម្រើន ទាំងសមត្ថភាព និងបច្ចេកទេសរបស់កីឡាករជម្រើសជាតិ បើធៀបកាលពីឆ្នាំមុនទៀតផង ។
ចំពោះលទ្ធផលបច្ចេកទេសជារួម ក្រោយឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញលើ ៨វិញ្ញាសា កាលពីចុងសប្ដាហ៍កន្លងទៅ សមាគមកីឡាទោចក្រយានក្រសួងមហាផ្ទៃ ដណ្ដើមបានមេដាយច្រើនជាងគេសរុប ៦គ្រឿង (មាស ៣ ប្រាក់ ១ និងសំរឹទ្ធ ២) ខណៈក្លិបកង់គិរីរម្យ ឈរលេខ២ ឈ្នះមេដាយមាស ២ និងប្រាក់ ១ និងក្លិប Electro Racing ឈ្នះមេដាយមាស ១ ប្រាក់ ១ និងសំរឹទ្ធ ២ ឈរលេខ៣ ។ រីឯក្លិបកង់កំពត ឈរលេខ៤ ឈ្នះមេដាយមាស ១ និងសំរឹទ្ធ ១ និងក្លិប Cambodia Biking ឈរលេខ៥ ឈ្នះមេដាយមាស ១គ្រឿង ។
ជាមួយគ្នាដែរ លោក នូ ចំរើន ក៏បានថ្លែងអំណរគុណ ដល់ក្រសួងអប់រំ យុវជន និងកីឡា រដ្ឋបាលខេត្តកំពត និងដៃគូឧបត្ថម្ភផងដែរ ដែលបានជួយឧបត្ថម្ភគាំទ្រ និងជំរុញឲ្យការរៀបចំព្រឹត្តិការណ៍ប្រចាំឆ្នាំនេះ បញ្ចប់ដោយជោគជ័យ៕ អត្ថបទ លី ឈុនឡា













-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS4 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន2 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦