ព័ត៌មាន
ប្រធានសហគមន៍ដែនជម្រកសត្វព្រៃសង្ឃរុក្ខាវន្តអំពាវនាវដល់ពលរដ្ឋត្រូវបញ្ឈប់ចំពោះការលបលួចដាក់អន្ទាក់សត្វគ្រប់ប្រភេទក្នុងតំបន់អភិរក្ស
នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥នេះ ព្រះតេជគុណ ថូ ធូរស់ ប្រធានសហគមន៍ដែនជម្រកសត្វព្រៃសង្ឃរុក្ខាវន្ត ខេត្តឧត្តរមានជ័យ បានអំពាវនាវតាមបណ្តាលប្រព័ន្ធសង្គម ស្នើដល់បងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានដែលរស់នៅក្បែរតំបន់ព្រៃសហគមន៍ដែនជម្រកសត្វព្រៃសង្ឃរុក្ខាវន្តត្រូវនាំគ្នាបញ្ឈប់ឲ្យបាននូវរាល់សកម្មភាពបទល្មើសនានាទាំងឡាយណាចំពោះការលបលួចដាក់អន្ទាក់សត្វព្រៃគ្រប់ប្រភេទក្នុងតំបន់សហគមន៍ដែនជម្រកសត្វព្រៃសង្ឃរុក្ខាវន្តដើម្បីយើងរក្សាបានការអភិរក្សសត្វដ៏កម្រទាំងនេះរស់បង្ករបង្កើតពូជបន្តទៀតឲ្យបានគង្សវង្ស។
ព្រះតេជគុណ ព្រះប្រធានសហគមន៍ដែនជម្រកសត្វព្រៃសង្ឃរុក្ខាវន្តខេត្តឧត្តរមានជ័យ បានមានសង្ឃដីការឲ្យដឹងថា ការដែលបងប្អូនធ្វើការលបលួចធ្វើសកម្មភាពដាក់អន្ទាក់ដើម្បីចាប់យកសត្វព្រៃគ្រប់ប្រភេទរស់នៅក្នុងតំបន់នេះគឺជាទង្វើមួយដែលខុសច្បាប់ ហើយក៏ជាទង្វើមួយធ្វើឲ្យសង្គមមានការខ្អប់ខ្ពើមផងដែរដូច្នេះគម្បីយើងត្រូវតែបញ្ឈប់ឲ្យបានរាល់សកម្មភាពបទល្មើសទាំងអស់នេះឲ្យបាននិងបញ្ឈប់រាល់ការដាក់អន្ទាក់ការលបលួចការបរបាញ់សត្វទើបយើងអាចរក្សាសត្វព្រៃគ្រប់ប្រភេទរស់នៅក្នុងតំបន់នេះបានគង់វង្សប្រកបសុវត្ថិភាពផងដែរ។
ព្រះតេជគុណបានមានសង្ឃដីការបន្តថា សត្វព្រៃគ្រប់ប្រភេទក៏ត្រូវការជីវិតរស់រៀនដូចបងប្អូនដែរដូច្នេះបងប្អូនមិនត្រូវធ្វើការលបលួចការបរបាញ់ ឬក៏ដាក់អន្ទាក់បន្តទៀតនោះទេ ។ ប្រសិនមានករណីបែបនេះកើតឡើងនោះបងប្អូននឹងត្រូវទទួលទោសទៅតាមផ្លូវច្បាប់ដោយមិនមានការលើកលែងនោះឡើយចំពោះបុគ្គលណាដែលបានលបលួចប្រព្រឹត្តិនូវទង្វើលនោះ។
ព្រះតេជគុណ បានបញ្ជាក់ថា ព្រៃឈើក្នុងសហគមន៍ដែនជម្រកសត្វព្រៃសង្ឃរុក្ខាវន្តគឺមានទំហំដល់ទៅបីម៉ឺនហិកតាជាងហ៊ុំព័ទដោយធម្មជាតិព្រៃភ្នំជាប់ក្រុងមួយស្រុកពីរ និងមានសត្វព្រៃគ្រប់ប្រភេទបានមកធ្វើជម្រកជ្រកកោនរស់នៅក្នុងតំបន់នេះប្រសិនបើយើងរួមគ្នាអភិរក្សថែរក្សាឲ្យបានគង់វង្សនោះវាអាចនឹងផ្តល់ប្រយោជន៍ច្រើនលើការទាក់ទាញនូវវិស័យទេសចរទៅថ្ងៃអនាគតខណៈបច្ចុប្បន្ននេះសំបូរប្រភេទសត្វដ៏កម្រជាច្រើនគ្រប់ប្រភេទកំពុងមានវត្តមាននៅក្នុងតំបន់នេះផងដែរ៕




-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS4 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់