ព័ត៌មាន
ក្រសួងអប់រំ យុវជន និងកីឡា បើកវគ្គរៀនបំប៉នសមត្ថភាពត្រៀមបាក់ឌុប Live Teaching
មជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថល និងការអប់រំពីចម្ងាយនៃក្រសួងអប់រំ យុវជន និងកីឡា តាមរយៈគំនិតផ្តួចផ្តើមពីឯកឧត្តមបណ្ឌិត សាន វឌ្ឍនា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានសហការជាមួយសាស្រ្តាចារ្យនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងគ្រូឧទ្ទេសនៃកម្មវិធីសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រះស៊ីសុវត្ថិ ដើម្បីផ្តល់ជូនការបង្រៀនបំប៉នសមត្ថភាពត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិដល់សិស្សានុសិស្ស ដែលជាបេក្ខជនត្រៀមប្រឡងដោយឥតគិតថ្លៃ តាមរយៈការផ្សាយផ្ទាល់នៅក្នុងគេហទំព័រឬកម្មវិធីសិក្សាទូរសិក្សា – Duraseksa ដោយគម្រោងនេះត្រូវបានដាក់ឈ្មោះថា «ប្រព័ន្ធបង្រៀនសមកាលកម្ម ឬ Live Teaching System»។
ការផ្សាយផ្ទាល់វគ្គបំប៉នសមត្ថភាពត្រៀមបាក់ឌុប Live Teaching ដែលប្អូនៗអាចសិក្សាដោយឥតគិតថ្លៃ និងសិក្សាផ្ទាល់ជាមួយលោកគ្រូនៅវិទ្យាល័យឥន្ទ្រទេវី និងសិក្សាជាក្រុមតាមរយៈការផ្សាយផ្ទាល់នៅវិទ្យាល័យគោលដៅសរុបចំនួន ៦៩ វិទ្យាល័យទូទាំងរាជធានី-ខេត្ត ដូចខាងក្រោម៖
សម្រាប់រាជធានីភ្នំពេញ រួមមាន វិទ្យាល័យឥន្ទ្រទេវី រាជធានីភ្នំពេញ វិទ្យាល័យកំបូល វិទ្យាល័យហ៊ុនសែនបុរី១០០ខ្នង វិទ្យាល័យទឹកល្អក់ វិទ្យាល័យព្រែកឯង វិទ្យាល័យបឹងប្រីយ៍ វិទ្យាល័យជាស៊ីមចំរើនរដ្ឋ វិទ្យាល័យហ៊ុនសែនប៊ុនរានីច្បារអំពៅ និងវិទ្យាល័យហ៊ុនសែនពញាពន់។
ខេត្តតាកែវ មានវិទ្យាល័យ វិទ្យាល័យហ៊ុនសែន ១ មិថុនា វិទ្យាល័យ ក្រពុំឈូក វិទ្យាល័យ សអ.ព្រៃមេលង វិទ្យាល័យ ហស.កោះអណ្តែត វិទ្យាល័យ គិរីវង់ វិទ្យាល័យ សអ. ទន្លាប់ វិទ្យាល័យ សអ. សូបិណ វិទ្យាល័យ សុខអានភ្នំ វិទ្យាល័យ ជា ស៊ីមតាកែវ វិទ្យាល័យ ហស.ឈើទាល វិទ្យាល័យ នរ.ណ.អង្គរនាប វិទ្យាល័យ សម.អគ្គ.អង្គតាសោម វិទ្យាល័យ សអ. ១ ឧសភា វិទ្យាល័យ សអ.លាយបូរ វិទ្យាល័យ ហស. ត្នោតជុំ វិទ្យាល័យ អង្គរការ វិទ្យាល័យ អង្គសង្គែ វិទ្យាល័យ បារាយណ៏វិហារពីរ វិទ្យាល័យ ព្រៃឈើទាល។
ចំពោះខេត្តកំពង់ចាម មាន វិទ្យាល័យបុសខ្នុរ វិទ្យាល័យហ៊ុនសែនចំការលើ វិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនស្ពឺ វិទ្យាល័យហ៊ុនសែនខ្ចៅ វិទ្យាល័យហ៊ុនសែនស្គន់ វិទ្យាល័យសម្តេចជួនណាត។
រីឯខេត្តកែប រួមមានវិទ្យាល័យ វិទ្យាល័យហ៊ុនសែនចំការដូង វិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនចរិយាវង្ស វិទ្យាល័យហ៊ុនសែនកែវផុស។
ខេត្តព្រះសីហនុ មានវិទ្យាល័យស្ទឹងហាវ វិទ្យាល័យហ៊ុនសែនស្មាច់ដែង និង វិទ្យាល័យជាច។
ខេត្តព្រៃវែង មានវិទ្យាល័យ វិទ្យាល័យហ៊ុនសែនកំចាយមារ វិទ្យាល័យហ៊ុនសែនតាគោ វិទ្យាល័យប្រមូលព្រហ្ម វិទ្យាល័យព្រែកក្របៅ វិទ្យាល័យរស្មីសាមគ្គី។
ខេត្តស្វាយរៀង មានវិទ្យាក័យ វិទ្យាល័យជ្រៃធំ វិទ្យាល័យរមាសហែក។
ខេត្តកំពង់ធំ មានវិទ្យាល័យ វិទ្យាល័យស្ទឹងសែន វិទ្យាល័យចំណាលើ វិទ្យាល័យវង្សមានរិទ្ធ វិទ្យាល័យសណ្តាន់ វិទ្យាល័យហ៊ុនសែនកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង វិទ្យាល័យព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនី វិទ្យាល័យហ៊ុនសែន រលាប្អៀរ វិទ្យាល័យព្រះបាទសុរាម្រិត
វិទ្យាល័យក្រុងកំពង់ឆ្នាំង វិទ្យាល័យមិត្តភាពខ្មែរជប៉ុនសាមគ្គីមានជ័យ វិទ្យាល័យតេជោទឹកហូត វិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនរលាប្អៀរ វិទ្យាល័យហ៊ុនសែនទឹកផុស វិទ្យាល័យហ៊ុនសែនទួលខ្ពស់។
សម្រាប់ខេត្តសៀមរាប មាននៅវិទ្យាល័យ វិទ្យាល័យសម្ដេចឪ វិទ្យាល័យហ៊ុនសែនសៀមរាប វិទ្យាល័យបាយ័ន វិទ្យាល័យ២៨មករា។
ចំពោះខេត្តកំពង់ស្ពឺ មានវិទ្យាល័យកំពង់ស្ពឺ វិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនចាន់ថ្នាល វិទ្យាល័យហ៊ុនសែនអន្លង់ជ្រៃ និងវិទ្យាល័យហ៊ុនសែនសំរោង។
បច្ចុប្បន្ននេះ! ប្រព័ន្ធបង្រៀនសមកាលកម្ម ឬ Live Teaching System បានពង្រីកខ្លួនទៅកាន់វិទ្យាល័យសរុបចំនួន ៦៩ វិទ្យាល័យទូទាំងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តចំនួន ៥ ខេត្ត។
វគ្គបំប៉នសមត្ថភាពនេះនឹងប្រព្រឹត្តទៅនៅរៀងរាល់ថ្ងៃអាទិត្យចាប់ពីម៉ោង ៧៖០០ នាទីព្រឹក រហូតដល់ម៉ោង ៥៖០០នាទីរសៀលដោយមានការបែងចែកកាលវិភាគតាមមុខវិជ្ជា។ ក្រៅពីការផ្សាយផ្ទាល់នៅតាមវិទ្យាល័យគោលដៅ វគ្គបំប៉នសមត្ថភាពនេះក៍មានការផ្សាយបន្តផ្ទាល់ទៅកាន់សិស្សានុសិស្សទូទាំងប្រទេស តាមរយៈគេហទំព័រទូរសិក្សា www.duraseksa.gov.kh របស់មជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថល និងការអប់រំពីចម្ងាយ៕ អត្ថបទ៖គឹមហុក



-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS4 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន2 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦