ព័ត៌មាន
ទេសរដ្ឋមន្រ្តី គន់ គីម ចុះពិនិត្យស្រូវកសិករដែលខ្វះទឹកស្រោចស្រព និងខូចខាតជាង១ពាន់ហិកតា ក្នុងខេត្តបន្ទាយមានជ័យ
បន្ទាយមានជ័យ៖ ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បន្តអញ្ជើញចុះពិនិត្យផលប៉ះពាល់ដំណាំស្រូវរបស់កសិករដោយសារកង្វះទឹកស្រោចស្រព និងខូចខាត។ចំនួនជាង១ពាន់ហិកតា ស្ថិតក្នុងស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។
នារសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បន្តអញ្ជើញដឹកនាំក្រុមការងារ អាជ្ញាធរខេត្តបន្ទាយមានជ័យ និងមន្ទីរ-អង្គភាពពាក់ព័ន្ធ ដើម្បីពិនិត្យដំណាំស្រូវរបស់កសិករស្ថិតក្នុងឃុំចំនួន៤ នៃស្រុកមង្គលបុរី។
ក្នុងពេលចុះពិនិត្យ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់របស់អាជ្ញាធរខេត្ត និងមន្ទីរជំនាញ ដែលបានចុះជួបជាមួយប្រជាកសិករ ក្នុងការពិនិត្យ និងឆ្លើយតបពីបញ្ហាដែលកំពុងប្រឈមដោយសារការកង្វះទឹកស្រោចស្រពដែលអាចខូចខាតដំណាំទាំងស្រុងរបស់កសិករ។ ឯកឧត្តម ទេសរដ្ឋមន្រ្តី ពិនិត្យឃើញថាដំណាំស្រូវក្នុងឃុំចំនួន៤នេះ មិនអាចសង្គ្រោះបានឡើយ ដោយសារមិនមានប្រព័ន្ធធារាសាស្រ្តណាមួយដែលអាចជួយអន្តរាគមន៍ទឹកនោះទេ ខណៈអាជ្ញាធរខិតខំរកប្រភពទឹកពីការជីកអណ្តូង។
ឯកឧត្តម ទេសរដ្ឋមន្រ្តី បញ្ជាក់ថា ក្នុងនាមគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ជាសេនាធិការរបស់រាជរដ្ឋាភិបាល នឹងលើកសំណើទៅក្រសួងធនធានទឹក និងឧតុនិយម ដើម្បីរៀបចំគម្រោងសាងសង់ប្រព័ន្ធធារាសាស្រ្តដែលមានលទ្ធភាពស្តុកទឹក ដើម្បីបញ្ជូនទៅដំណាំស្រូវរបស់កសិករក្នុងឃុំដែលប្រឈមនឹងកង្វះទឹកនេះ។
អំឡុងចុះពិនិត្យនោះ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានពន្យល់ដល់បងប្អូនប្រជាកសិករនូវការគិតគូររបស់រាជរដ្ឋាភិបាល គឺតាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អំពីការរៀបចំការបង្កបង្កើនផលស្រូវរបស់កសិករដែលតែងប្រឈមនោះទៅជាសហគមន៍កសិកម្មទំនើប ដើម្បីកសិករទទួលបានផលល្អ ព្រមទាំងអាចបង្កបង្កើនទៅតាមតម្រូវការទីផ្សារ។
ជាចុងបញ្ចប់ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានណែនាំដល់អាជ្ញាធរ និងមន្ទីរជំនាញបន្តការយកចិត្តទុកដាក់លើសកម្មភាពអន្តរាគមន៍ផ្តល់ទឹកស្រូវប្រាំងរបស់កសិករគ្រប់ៗគ្នា ដើម្បីបង្ការការខូចខាតដំណាំស្រូវ៕
សូមជម្រាបថា ខេត្តបន្ទាយមានជ័យ មានផ្ទៃដីស្រូវចំនួន១,៤៧០ហិកតាប៉ះពាល់ដោយសារកង្វះទឹក ក្នុងឃុំចំនួន៤ ដូចជា ឃុំបត់ត្រង់ ឃុំសឿ ឃុំចំណោម និងឃុំរហាត់ទឹក៕














-
ព័ត៌មាន1 week agoសម្តេច ហ៊ុន សែន អញ្ជើញ ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កំពង់ចាម
-
PR NEWS1 week agoGANZBERG បន្តគ្រងដំណែងមេដាយមាសពិភពលោក Monde Selection ក្នុងឆ្នាំ ២០២៦
-
ព័ត៌មាន1 week agoជនជាតិចិន ៣២៩នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ត្រូវបានបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា
-
ព័ត៌មាន1 week agoអភិបាលរាជធានីណែនាំឱ្យមន្ត្រី និងកងកម្លាំងប្រឹងប្រែងបន្ថែមទៀតលើការរក្សាសន្តិសុខ និងការងារនានា
-
ព័ត៌មាន1 week agoទុរេនតំបន់ទឹកជ្រោះឱម៉ាល់ ក្នុងខេត្តកំពត ហុចផលល្អ ទោះឆ្នាំនេះ អាកាសធាតុក្ដៅ
-
ព័ត៌មាន1 week agoករណី Online Scams ៖ តំណាងអយ្យការសម្រេចចោទប្រកាន់លើមន្ត្រីនគរបាលផ្កាយបី១នាក់ ,ផ្កាយពីរ ១នាក់ និងពាក់ព័ន្ធ ៤នាក់ផ្សេងទៀត
-
កីឡា1 week agoក្រោយធ្លាក់ទៅលីគទីបីអង់គ្លេសអ្នកគាំទ្រ Leicester City ធ្វើបាតុកម្មប្រឆាំងម្ចាស់ក្លិបជនជាតិថៃ
-
ព័ត៌មាន1 week agoសម្តេចធិបតី ដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុតឱ្យសមត្ថកិច្ច និងកងកម្លាំងពាក់ព័ន្ធទាំងអស់បន្តការបង្ក្រាបScam Online ដោយគ្មានបង្អង់ដៃឡើយ