ព័ត៌មាន
ស្រូវប្រជាកសិករក្នុងស្រុកបាទីជាង ៤ពាន់ហិកតាត្រូវបានសង្គ្រោះពីការខ្វះខាតទឹក
តាកែវ៖ រហូតមកដល់ពេលនេះដំណាំស្រូវរដូវប្រាំងរបស់បងប្អូនប្រជាកសិករនៅក្នុងឃុំចំនួន ៩ ស្ថិតនៅ បាទី ខេត្តតាកែវ ត្រូវបានសង្គ្រោះបានទាន់ពេលវេលាបន្ទាប់ពីមានការអន្តរាគមន៍របស់រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងរដ្ឋមន្ត្រីក្រសួងកសិកម្ម និងទេសរដ្ឋមន្ត្រី គន់ គីម បានចុះជួបបងប្អូនប្រជាកសិករ និងបានរកដំណោះស្រាយដោយការរកប្រភពទឹកជូនបងប្អូនកសិករកាលពីពេលថ្មីៗនេះ។
លោក ភួន ឈីម អភិបាលស្រុកបាទីបានថ្លែងឲ្យដឹងថាស្រូវរដូវប្រាំងរបស់បងប្អូនប្រជាកសិករជាង៤ពាន់ហិកតាត្រូវបានសង្គ្រោះបានទាន់ពេលវេលាមិនមានបងប្អូនប្រជាកសិករណាម្នាក់អះអាងថាស្រូវរបស់ខ្លួនរងផលប៉ះពាល់ឬខូខខាតនោះទេ ព្រោះប្រភពទឹកត្រូវបានថ្នាក់ដឹកនាំក្រសួងធនធានទឹកនិងក្រសួងកសិកម្មជួយអន្តរាគមន៍បូមបញ្ចូលប្រឡាយហនុមានពេញដែលនាំឲ្យបងប្អូនប្រជាកសិករអាចបូមបញ្ចូលស្រែសង្គ្រោះស្រូវរបស់ខ្លួនបានទាន់ពេលវេលា។
លោក ញិប ស្រ៊ន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវបានថ្លែងឲ្យដឹងថា រហូតមកដល់ពេលនេះបងប្អូនប្រជាកសិករបាននាំគ្នាយកម៉ាស៊ីនបូមទឹករាប់រយគ្រឿងបូមទឹកបញ្ចូលស្រែសង្រ្គោះស្រូវរបស់ខ្លួន ខណៈពេលដែលប្រឡាយមានទឹកពេញមិនបារម្ភពីការខ្វះខាតទឹកនោះទេ ដោយតែក្រសួងធនធានទឹកបានបើកទ្វាទឹកពីខេត្តកំពង់ស្ពឺមកចូលអាងទន្លេបាទី ហើយទឹកបានហូចូលប្រឡាយដោយមិនបាច់បូមចូលប្រឡាយទៀតដូចមុនទេ។
លោកប្រធានមន្ទីរកសិកម្មខេត្តតាកែវបានថ្លែងបន្តថា រហូតមកដល់ពេលនេះមន្ទីរកសិកម្មខេត្តមិនទទួលបានពត៌មានថាមានការខូចខាតដំណាំស្រូវរបស់ប្រជាកសិករនោះទេ តែផ្ទុយទៅវិញយើងទទួលព័ត៌មានពីបងប្អូនប្រជាកសិករថាស្រូវពួកគាត់ទាំងជាង៤ពាន់ហិកតាត្រូវបានសង្រ្គោះ។
គួបញ្ជាក់ថា បន្ទាប់ពីដំណាំស្រូវប្រាំងរបស់ប្រជាកសិករនៅក្នុងស្រុកបាទីជាង៤ពាន់ហិកតារងផលប៉ះពាល់ដោយសារខ្វះខាតទឹក រដ្ឋមន្រ្តីក្រសួងធនធានទឹកឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងកសិកម្ម ឯកឧត្តម ឌិត ទីណា រួមនិងឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម បានចុះទៅជួបបងប្អូនប្រជាកសិករដល់ដល់ទីតាំងក្នុងស្រុកបាទី និងបានជួយអន្តរាគមន៍ស្វែងរកប្រភពទឹកពីខេត្តកំពង់ស្ពឺចូលមកអាងទន្លេបាទីនិងបន្តមកចូលប្រឡាយហនុមាណប្រវែងជាង១៨គីឡូម៉ែត្រដើម្បីសង្រ្គោះស្រូវកសិករបានទាន់ពេលវេលា៕










-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS4 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់