ព័ត៌មាន
ឯកឧត្តម ហ៊ុន ម៉ានី បង្ហាញការពេញចិត្ត ខណៈមន្ត្រីកសិកម្មឃុំទទួលបានការសរសើរពីពលរដ្ឋចំពោះការ ផ្តល់បច្ចេកទេសកសិកម្ម និងរកទីផ្សារជូនពលរដ្ឋ
មានប្រសាសន៍ ក្នុង «ពិធីសម្ពោធរោងចក្រកែច្នៃកៅស៊ូធម្មជាតិ និងបើកមុខចៀរជ័រកៅស៊ូថ្មី» របស់ក្រុមហ៊ុនចម្ការកៅស៊ូ ទ្រី ភាព អ៊ឹមផត អិចផត ឯ.ក ដែលស្ថិតក្នុងឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា មន្ត្រីកសិកម្មឃុំ ដែលបានជ្រើសរើស ត្រូវបានទទួលការកោតសរសើរពីប្រជាកសិករ ដែលបានផ្តល់បច្ចេកទេសកសិកម្ម និងរកទីផ្សារជូនប្រជាពលរដ្ឋ។
ទន្ទឹមនេះ ឯកឧត្តមបានគូសបញ្ជាក់ អំពីគោលនយោបាយរបស់រាជរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដោយក្នុងនោះឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានរំលេចពីកម្មវិធីអាទិភាពទី៥ និងទី៦ នោះគឺ “ការពង្រាយមន្ត្រី ជំនាញបច្ចេកទេសកសិកម្ម”។
ដើម្បីពង្រាយមន្ត្រីកសិកម្ម ក្រសួងមុខងារសាធារណៈ ដោយទទួលបានភារកិច្ចពីរាជរដ្ឋាភិបាល រៀបចំដឹកនាំជ្រើសរើស តាមរយៈការប្រឡងប្រជែង អនុលោមនិយាម នីតិវិធីថ្មីស្តីពី ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល ប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព «ជាប់ដោយមោទនៈ ធ្លាក់ដោយអស់ចិត្ត»។ ការជ្រើសរើសមន្ត្រីរាជការស៊ីវិល ក្នុងបរិបទនេះ ជាផ្នែកមួយនៃការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានបន្តថា “ក្នុងនាមថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងមុខងារសាធារណៈ ខ្ញុំពិតជាមានមោទនភាព ដែលបានសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការរៀបចំការប្រឡងជ្រើសរើសមន្ត្រីកសិកម្មឃុំ បានដោយជោគជ័យចំនួន ២លើក ដោយលើកទី១ ទទួលបានមន្ត្រីកសិកម្មឃុំចំនួន ២៥០នាក់ និងលើកទី២ ទទួលបានមន្ត្រីកសិកម្មឃុំចំនួន ១០០០នាក់។ […] ក្នុងខេត្តព្រះវិហារផ្ទាល់ មន្ត្រីកសិកម្មឃុំ ដែលបានជ្រើសរើសត្រូវបានបែងចែកទៅគ្រប់ ៥១ឃុំ ក្នុងនោះស្រុករវៀង បានពង្រាយមន្ត្រីគ្រប់ ១២ឃុំ។” ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានបន្ថែមដោយបានវាយតម្លៃខ្ពស់ ចំពោះក្រុមហ៊ុន ទ្រី ភាព អ៊ឹមផត អិចផត ដែលបានរួមចំណែកអភិវឌ្ឍដំណាំកៅស៊ូក្នុងសហគមន៍របស់អ៊ំ ពូ មីង និងបងប្អូនប្រជាពលរដ្ឋ តាមរយៈការបង្កើតផ្សារ ការសាងសង់សាលារៀន វត្តអារាម និងមណ្ឌលថែទាំសុខភាព ដើម្បីលើកកម្ពស់វិស័យអប់រំ និងសុខាភិបាលនៅមូលដ្ឋាន៕






-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS4 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់