ព័ត៌មាន
ឯកឧត្តម ឃឹម ហ្វីណង់៖ ប្រជាកសិករនៅស្រុកបារាយណ៍ខេត្តកំពង់ធំមានដីស្រែសរុប ៣១៥៨ ហិកតា បានស្ម័គ្រចិត្តរួមគ្នាបង្កើតជាសហគមន៍កសិកម្មទំនើបរួចហើយ
ភ្នំពេញ៖ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថាមកដល់បច្ចុប្បន្នប្រជាកសិករនៅស្រុកបារាយណ៍ ខេត្តកំពង់ធំ មានដីស្រែសរុប ៣១៥៨ ហិកតា បានស្ម័គ្រចិត្តរួមគ្នាបង្កើតជាសហគមន៍កសិកម្មទំនើបរួចហើយ។
ឯកឧត្តម ឃឹម ហ្វីណង់ បានបញ្ជាក់ឱ្យដឹងបែបនេះ បន្ទាប់ពី ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះជួបសំណេះសំណាលជាមួយបងប្អូនកសិករនៅស្រុកបារាយណ៍ ខេត្តកំពង់ធំ ដែលមានបំណងចង់ចងក្រងគ្នាជាសហគមន៍កសិកម្មទំនើប ដើម្បីផលិតស្រូវសែនក្រអូបតាមកិច្ចសន្យា។
ឯកឧត្តម ហ្វីណង់ បានថ្លែងថា៖«បើតាមទិន្នន័យបឋម នៅតំបន់នេះមានបងប្អូនកសិករដែលមានដីស្រែសរុប ៣១៥៨ហិកតា បានចុះឈ្មោះស្ម័គ្រចិត្តរួមគ្នាបង្កើតជាសហគមន៍កសិកម្មទំនើបរួចហើយ។ ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឱ្យចាប់ផ្តើមពីការប្រមូលយកកសិករមួយចំនួនដែលកំពុងផលិតពូជស្រូវសែនក្រអូបស្រាប់ នៅលើផ្ទៃដីប្រមាណជាង ៣០០ហិកតា ឱ្យចាប់ផ្តើមរួមគ្នាធ្វើជាសហគមន៍តូចសិន និងគ្រោងប្រមូលយកស្រូវទាំងនោះទៅសម្ងួតទុក និងបក់សម្រាំងតាមស្តង់ដា ដើម្បីរក្សាទុកជាស្រូវពូជសម្រាប់សហគមន៍ធំនារដូវបន្ទាប់»៕







-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS4 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់