ព័ត៌មាន
មន្រ្តីបច្ចេកទេសកសិកម្មឃុំនៅខេត្តកំពង់ចាម ចុះផ្សព្វផ្សាយអំពីអត្ថប្រយោជន៍ការដាំដំណាំស្រូវជាក្រុមដល់ពលរដ្ឋ
មន្រ្តីបច្ចេកទេសកសិកម្មឃុំព្រៃចារ ស្រុកជើងព្រៃ ខេត្តកំពង់ចាម សប្តាហ៍ទៅ៤ ខែមករា ឆ្នាំ២០២៥នេះ បានបន្តអនុវត្តសកម្មភាព ចុះផ្សព្វផ្សាយអំពីអត្ថប្រយោជន៍ការដាំដំណាំស្រូវជាក្រុមដល់ពលរដ្ឋ និងសម្របសម្រួលជួយដល់ការលក់ដូរស្រូវរបស់ប្រជាពលរដ្ឋនៅតាមរោងម៉ាស៊ីនកិនស្រូវផងដែរ។
ក្នុងនោះ មន្រ្តីបច្ចេកទេសកសិកម្មឃុំ បានសម្របសម្រួលស្រូវ ចំប៉ីស៧០ របស់កសិករ នៅភូមិព្រៃចារក្រៅ ប្រមាណ ១, ៨២២ គីឡូក្រាម តំលៃ ១០០០៛ លក់ដល់រោងម៉ាស៊ីនក្នុងភូមិព្រៃចារក្នុង។
បានចុះផ្សព្វផ្សាយ អំពីការដាំដំណាំស្រូវជាក្រុម ឬសមកាលកម្ម ដោយផ្ដោតលើ ការផលិតស្រូវ សែនក្រអូប និង ផ្ការំដួលនិងការផ្សព្វផ្សាយ អំពី សហគមន៍កសិកម្មទំនើប” និង ការ ពន្យល់អំពីចរន្តសេដ្ឋកិច្ចស្រូវ ប្រភេទ OM និង IR ដែលកំពុងមានការធា្លក់ចុះជាខ្លាំង ទីតាំងនៅភូមិព្នៅកើត ដោយមានកសិករចូលរួមសរុប ចំនួន ២៨រូប ក្នុងនោះកសិករបានយល់ដឹង អំពីអត្ថប្រយោជន៍នៃការការផលិតស្រូវជាក្រុម និងមានកសិករ ប្រមាណ ២០រូបចាប់ អារម្មណ៍ដាំស្រូវ សែនក្រអូប ។ សម្របសម្រួលស្រូវពូជ សែនក្រអូប ជូនកសិករនៅភូមិព្រៃចារក្រៅ ចំនួន១២០គីឡូក្រាម ដោយគាត់ដាំសម្រាំងទុកធ្វើពូជសម្រាប់រដូវវស្សា។ សម្របសម្រួល ជីគីមីសរីរាង្គជូនកសិករនៅភូមិព្រៃចារក្នុង គាត់មកយកប្រើវគ្គផ្ដាច់ដោយសារ គាត់បានប្រើ ជីគីមីសរីរាង្គវគ្គមួយរួចម្ដងហើយ ឃើញថាគុណភាពល្អ អាចទទួលយកបាន។
មន្រ្តីបច្ចេកទេសកសិកម្មឃុំ ក៏បានចុះផ្សព្វផ្សាយ អំពីការដាំដំណាំស្រូវជាក្រុម ឬសមកាលកម្មដោយផ្ដោតលើ ការផលិតស្រូវ សែនក្រអូប និង ផ្ការំដួលនិងការផ្សព្វផ្សាយ អំពី សហគមន៍កសិកម្មទំនើប” និង ការចងក្រង ក្រុមកសិករប្រើប្រាស់ទឹក នៅភូមិព្នៅលិច ឃុំព្រៃចារ ដោយមានកសិករចូលរួមសរុប ចំនួន ៣៥រូប ក្នុងនោះកសិករបានយល់ អំពីអត្ថប្រយោជន៍នៃការផលិតស្រូវជាក្រុម និងមានកសិករ ប្រមាណ ៥រូបចាប់ អារម្មណ៍ដាំដុះស្រូវសែនក្រអូបផងដែរ៕




-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS4 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន2 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦