ព័ត៌មាន
ឯកឧត្តម ចាន់ យុត្ថា ចុះពិនិត្យការអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំងពលរដ្ឋប្រមាណ ៥៧២ ហិកតាក្នុងស្រុកជីក្រែង ខេត្តសៀមរាប
សៀមរាប៖ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការ និងជាប្រធានសម្របសម្រួលការងារគ្រប់គ្រងធនធានទឹក និងឧតុនិយម ខេត្តព្រះវិហារ ខេត្តសៀមរាប និងខេត្តកំពង់ធំ ក្នុងនាមតំណាងឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចុះពិនិត្យស្ថានភាពទឹក និងបានជួបសំណេះសំណាលជាមួយសហគមន៍កសិករប្រើប្រាស់ទឹកទំនប់ម្កាក់ ស្ថិតក្នុងស្រុកជីក្រែង ខេត្តសៀមរាប ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តសៀមរាប ព្រមទាំងអាជ្ញាធរដែនដី ភូមិ ឃុំ និងសហគមន៍កសិករប្រើប្រាស់ទឹក (ស.ក.ប.ទ.) ទាំង៦។
ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់ឱ្យដឹងថា គោលបំណងសំខាន់នាពេលនេះគឺដើម្បីពិនិត្យស្ថានភាពទឹកជាក់ស្តែង ការងារបូមទឹកអន្តរាគមន៍ និងជួបសំណេះសំណាលសាកសួរសុខទុក្ខ ព្រមទាំងផ្តល់អនុសាសន៍ដល់សមាជិក សមាជិកាសហគមន៍កសិករប្រើប្រាស់ទឹក (ស.ក.ប.ទ.) ទាំង៦ ឱ្យយកចិត្តទុកដាក់លើការថែទាំ និងការគ្រប់គ្រងប្រព័ន្ធធារាសាស្រ្តឱ្យមាននិរន្តរភាពយូរអង្វែង។
សូមជម្រាបថា កិច្ចជំនួបសំណេះសំណាលនេះផ្តោតលើប្រធានបទសំខាន់ៗមួយចំនួនដូចជា៖ ទី១)ពន្យល់ណែនាំដល់កសិករឱ្យដឹងពីបរិមាណទឹកដែលមាននៅក្នុងអាង និងការចូលរួមថែរក្សាប្រព័ន្ធធារាសាស្រ្ត ទី២)ពន្យល់ណែនាំ និងផ្តល់បច្ចេកទេសថែទាំទំនប់ ប្រឡាយ ជួសជុលទ្វារទឹក និងការគ្រប់គ្រង ការបែងចែកទឹកដោយមានកាលវិភាគបែងចែកទឹកឱ្យបានច្បាស់លាស់ស្របទៅតាមតម្រូវការចាំបាច់ ទី៣)ណែនាំសមាជិក សមាជិកាស.ក.ប.ទ. ក្នុងការសម្របសម្រួលដោះស្រាយជម្លោះដែលកើតមានក្នុងសហគមន៍ ទី៤)ពន្យល់ណែនាំដល់សមាជិក សមាជិកាស.ក.ប.ទ. ពីការថែរក្សាបរិស្ថានស្អាតល្អ នៅតាមទំនប់ តាមអាងទឹក និងតាមប្រព័ន្ធប្រឡាយស្រោចស្រព ទី៥)ផ្សព្វផ្សាយដល់សមាជិក សមាជិកាស.ក.ប.ទ. ពីការប្រែប្រួលអាកាសធាតុ និងការប្រើប្រាស់ទឹកដោយសន្សំសំចៃខ្ពស់ ទី៦)ជំរុញឱ្យអាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ ចូលរួមសហការជាមួយស.ក.ប.ទ. ក្នុងការប្រមូលសេវាកម្មទឹក ទី៧)ផ្សព្វផ្សាយអំពីគោលការណ៍ណែនាំចំនួន៥ របស់ក្រសួងធនធានទឹក និងឧតុនិយមដល់ស.ក.ប.ទ. ឱ្យបានយល់ដឹង និង ទី៨)ផ្សព្វផ្សាយ និងបញ្ជ្រាបការងារយេនឌ័រក្នុងស.ក.ប.ទ. ។
ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋលេខាធិការ និងគណៈប្រតិភូអមដំណើរ ព្រមទាំងអាជ្ញាធរមូលដ្ឋាន និងសមាជិក សមាជិកាស.ក.ប.ទ. បានអញ្ជើញចុះពិនិត្យទីតាំងជាក់ស្តែងដែលបានដាក់ម៉ាស៊ីនបូមទឹកពីអាងទឹកម្កាក់ ដើម្បីជួយសង្រ្គោះស្រូវប្រាំងប្រជាពលរដ្ឋប្រមាណ ៥៧២ហិកតា ស្ថិតក្នុងស្រុកជីក្រែង ខេត្តសៀមរាប ផងដែរ៕







-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS4 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់