ព័ត៌មាន
អាមេរិក ព្រមានពីហានិភ័យដែលចិន អាចបិទព្រែកជីកប៉ាណាម៉ា ក្នុងករណីមានជម្លោះណាមួយ
រដ្ឋមន្រ្តីការបរទេសអាមេរិក លោក ម៉ាកូ រូប៊ីយ៉ូ (Marco Rubio) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (៣០ មករា) ថា លោកមិនមានការសង្ស័យទាល់តែសោះថា ប្រទេសចិន បានត្រៀមផែនការរួចជាស្រេចដើម្បីបិទព្រែកជីកប៉ាណាម៉ា ក្នុងករណីមានជម្លោះណាមួយជាមួយសហរដ្ឋអាមេរិក ហើយថាទីក្រុងវ៉ាស៊ីនតោន មានបំណងដោះស្រាយនូវអ្វីដែលខ្លួនមើលឃើញថាជាការគំរាមកំហែងសន្តិសុខជាតិ។

ប៉ុន្មានថ្ងៃប៉ុណ្ណោះមុនទស្សនកិច្ចនៅអាមេរិកកណ្ដាល ក្នុងដំណើរបរទេសលើកដំបូងរបស់ខ្លួនក្នុងនាមជាប្រមុខការទូតសហរដ្ឋអាមេរិក លោក Rubio បានបញ្ជាក់ពីកង្វល់មួយចំនួនរបស់លោកប្រធានាធិបតី Donald Trump នៅក្នុងបទសម្ភាសន៍មួយ អំពីឥទ្ធិពលរបស់ចិន លើផ្លូវទឹកជាយុទ្ធសាស្ត្រ។

លោក Trump នៅក្នុងសុន្ទរកថាឡើងកាន់តំណែងនៅថ្ងៃទី២០ ខែមករា បានចោទប៉ាណាម៉ា ម្តងទៀតថារំលោភលើការសន្យាដែលខ្លួនបានធ្វើសម្រាប់ការផ្ទេរចុងក្រោយនៃព្រែកជីកក្នុងឆ្នាំ១៩៩៩ និងបានប្រគល់ប្រតិបត្តិការរបស់ខ្លួនទៅឱ្យចិន – ជាការអះអាងដែលរដ្ឋាភិបាលប៉ាណាម៉ា បដិសេធយ៉ាងខ្លាំង។

លោក Rubio ដែលមានជំហរប្រឆាំងចិនជាយូរមកហើយក្នុងអំឡុងពេលអាជីពព្រឹទ្ធសភារបស់ខ្លួន បានចង្អុលទៅក្រុមហ៊ុនមានមូលដ្ឋាននៅទីក្រុងហុងកុង ដែលប្រតិបត្តិការកំពង់ផែពីរនៅច្រកចូលមហាសមុទ្រអាត្លង់ទិក និងប៉ាស៊ីហ្វិកមួយនេះ ថាជាហានិភ័យដល់សហរដ្ឋអាមេរិក ដោយលើកហេតុផលថា “ពួកគេត្រូវធ្វើតាមអ្វីដែលរដ្ឋាភិបាលចិនប្រាប់ពួកគេ”។
រដ្ឋាភិបាលប៉ាណាម៉ា បានបដិសេធយ៉ាងដាច់អហង្ការជុំវិញការប្រគល់ប្រតិបត្តិការព្រែកជីកទៅឱ្យចិន ហើយទទូចថាខ្លួនគ្រប់គ្រងព្រែកជីកនោះដោយស្មើភាពចំពោះការដឹកជញ្ជូនទាំងអស់៕
-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS4 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់