ព័ត៌មាន
CPL៖ ព្រះខ័នរាជ ជួបអង្គរថាយហ្គឺរ ខណៈ ISI មានឱកាសដណ្ដើមកៅអី Top-6 ចុងសប្ដាហ៍នេះ
ក្រុមព្រះខ័នរាជស្វាយរៀង នឹងត្រូវធ្វើដំណើរទៅតតាំងជាមួយក្រុមអង្គរថាយហ្គឺរ នៅទឹកដីខេត្តសៀមរាប នាថ្ងៃសៅរ៍ស្អែក ក្នុងជំនួបជើងទី២ នៃលីគកំពូលកម្ពុជា ឆ្នាំ២០២៤/២៥ សប្ដាហ៍ទី២០ គ្រាដែលក្រុម ISI ដង្កោសែនជ័យ មានឱកាសដណ្ដើមកៅអី Top-6 នាចុងសប្ដាហ៍នេះ ដោយផ្អែកលើលទ្ធផល ២ប្រកួតផ្សេងគ្នា នៅថ្ងៃអាទិត្យ ។

សម្រាប់ជំនួបបើកឆាកដើមខែថ្មី នាថ្ងៃទី១ ខែកុម្ភៈស្អែកនេះ ព្រះខ័នរាជស្វាយរៀង នឹងត្រូវជួបក្រុមម្ចាស់ផ្ទះអង្គរថាយហ្គឺរ នៅកីឡដ្ឋានអាគីហ៊ីរ៉ូ កាតូ វិញម្ដង បន្ទាប់ពីពួកគេ បានយកឈ្នះក្រុមមានមូលដ្ឋាននៅខេត្តសៀមរាបនេះ ៤-២ កាលពីជើងទី១ លើទឹកដីរបស់ខ្លួន ។ ការប្រកួតនេះ ពិតជាមានសារៈសំខាន់សម្រាប់ក្រុមការពារតំណែងជើងឯក ដែលត្រូវការជ័យជម្នះ ដើម្បីបន្ដប្រដេញពិន្ទុជាមួយក្រុមកំពូលតារាងភ្នំពេញក្រោន ។

នៅថ្ងៃសៅរ៍ជាមួយគ្នាដែរ ក្រុមភ្នំពេញក្រោន ក៏នឹងត្រូវជួបក្រុមសមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃផងដែរ នៅកីឡដ្ឋាន អេអាយអេ ខេអឹមអេចផាក ។ កាលពីជើងទី១ ភ្នំពេញក្រោន បានយកឈ្នះក្រុមកំពុងឈរក្បែរតំបន់បាតតារាងនេះ ៥-១ លើទឹកដីរបស់ខ្លួន ។

ក្រឡេកទៅចាប់អារម្មណ៍ការប្រកួតថ្ងៃទី០២ ខែកុម្ភៈ កំពុងត្រូវបានអ្នកគាំទ្រតាមដាន ដ្បិតមានបេក្ខភាព ៣ក្រុម ត្រូវការពារ និងប្រជែងកៅអី Top-6 រួមមានក្រុមណាហ្គាវើលដ៏ និងបឹងកេត ពិសេសក្រុមកំពុងឈរលេខ៧ ISI ដង្កោសែនជ័យ ដែលមានឱកាសប្រជែងកៅអី Top-6 លើកដំបូង ។ សម្រាប់ ISI ដង្កោសែនជ័យ នឹងត្រូវជួបក្រុមណាហ្គាវើលដ៏ នៅកីឡដ្ឋានខេត្តកំពង់ស្ពឺ គ្រាដែលបឹងកេត នឹងត្រូវបើកទ្វារពហុកីឡដ្ឋានជាតិ ទទួលក្រុមកងយោធពលខេមរភូមិន្ទ នាវេលាម៉ោង ៦ល្ងាចដូចគ្នា ។

ការប្រកួតនេះ ប្រសិនបើបឹងកេត បរាជ័យ ហើយ ISI ដង្កោសែនជ័យ អាចយកឈ្នះណាហ្គាវើលដ៏ ក្រុមដំរីជ័យ ដែលមានមូលដ្ឋាននៅតំបន់វេងស្រេចនេះ នឹងរំកិលឡើងទៅឈរចំណាត់ថ្នាក់ Top-6 ជាបណ្ដោះអាសន្ន ។ តែករណីបើក្រុមបឹងកេត និងណាហ្គាវើលដ៏ឈ្នះវិញ ក្រុម ISI ដង្កោសែនជ័យ នឹងបន្ដឈរលេខ៧ ជាមួយឱកាសប្រជែងកៅអី Top-6 កាន់តែខ្សត់ខ្សោយជាងមុន ។
បច្ចុប្បន្នរវាងក្រុមទាំង ៣ គឺក្រុមណាហ្គាវើលដ៏ ឈរលេខ៥ រកបាន ២៧ពិន្ទុ និងក្រុមបឹងកេត ឈរលេខ៦ រកបាន ២៦ពិន្ទុ ។ រីឯក្រុម ISI ដង្កោសែនជ័យ ឈរលេខ៧ រកបាន ២៤ពិន្ទុ ហើយក្រុមនីមួយៗ នៅសល់ ៣ប្រកួតដូចគ្នា សម្រាប់ជុំទី២ រួមទាំងការប្រកួតចុងសប្ដាហ៍នេះ៕ អត្ថបទ លី ឈុនឡា

-
ព័ត៌មាន1 week agoនាវាទេសចរណ៍ខ្នាតយក្ស VIKING VENUS នាំភ្ញៀវបរទេសជិត ៩០០ នាក់ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ
-
ព័ត៌មាន1 week agoសម្តេចធិបតី៖ គម្រោង«ព្រែកជីកហ្វូណនតេជោ»នឹងធ្វើឲ្យចប់ដូចការគ្រោងទុក មិនបានជាប់គាំងដូចការលើកឡើងរបស់ជនមួយក្តាប់តូចនោះទេ
-
ព័ត៌មាន1 week agoការកសាងគម្រោងគ្រប់គ្រងធនធានចម្រុះហ្វូណនតេជោ នឹងចូលរួមលើកស្ទួយកិត្តិយស និងសមត្ថភាពរបស់ជាតិ ព្រមទាំងជំរុញឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែរីកចម្រើន ប្រកបដោយភាពធន់
-
ព័ត៌មាន1 week agoសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ផ្ដល់ព្រះរាជអំណោយដល់កងទ័ព និងធ្វើបុណ្យឧទ្ទិសកុសលដល់យុទ្ធជនពលី
-
ព័ត៌មាន2 days agoបីថ្ងៃចូលឆ្នាំនៅស្វាយរៀងមានប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ មកដើរលេងកម្សាន្តជាង ៤សែននាក់
-
ព័ត៌មាន7 hours agoជនដែលឈ្លោះជាមួយជនបរទេស ក្នុងបណ្ដាញសង្គម គឺជាជនអនាថា គ្មានទីលំនៅពិតប្រាកដ
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តកំពង់ឆ្នាំង បានរៀបចំតុបតែងលម្អភ្លើងពណ៌តាមទីតាំងប្រារព្ធសង្ក្រាន្តក្នុងខេត្តបានរួចរាល់ហើយ
-
ព័ត៌មាន1 week agoភ្ញៀវទេសចរចាប់ផ្ដើមនាំគ្នាដើរទស្សនាទីតាំងរៀបចំព្រឹត្តិការណ៍«នគរសង្ក្រាន្ត» ដែលមានការតុបតែងយ៉ាងល្អ