ព័ត៌មាន
ក្រុមការងារអន្តរាគមន៍ក្រសួងធនធានទឹកបន្តចុះបូមទឹកជួយសង្គ្រោះស្រូវប្រាំងកសិករជាង ១៦០០ ហិកតាក្នុងភូមិសាស្ត្រខេត្តកំពង់ធំ
កំពង់ធំ៖ នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែមករា ឆ្នាំ២០២៥នេះ ក្រុមការងារអន្តរាគមន៍ក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំបានបន្តរាយការណ៍ពីវឌ្ឍនភាព នៃការបូមទឹកជួយសង្រ្គោះស្រូវប្រាំងរបស់ប្រជាកសិករ ក្នុងស្រុកកំពង់ស្វាយ ស្រុកសន្ទុក ស្រុកស្ទោង នៃខេត្តកំពង់ធំ។
ក្នុងកិច្ចអន្តរាគមន៍ ក្រុមការងារបានប្រើប្រាស់ម៉ាស៊ីនបូមទឹកចំនួន ៧គ្រឿងបូមទឹកពីប្រភពបឹងបន្ទះជៀល អាងទឹកស្ទឹងជីនិត ស្ទឹងសែន ស្ទឹងស្ទោង និងបូមបន្តចូលប្រឡាយរង ដើម្បីសង្គ្រោះស្រូវរដូវប្រាំងក្នុងឃុំសាន់គ ស្រុកកំពង់ស្វាយចំនួន ១០០០ហិកតា ឃុំកំពង់ថ្ម ស្រុកសន្ទុក ១៦០ហិកតា ឃុំព្រៃគុយ ស្រុកកំពង់ស្វាយចំនួន ១២២ហិកតា និងឃុំបន្ទាយស្ទោង ស្រុកស្ទោងចំនួន ៣៨៥ហិកតា។
ជាលទ្ធផល គិតត្រឹមថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥នេះ ក្រុមការងារបានអន្តរាគមន៍បូមទឹកជួយសង្គ្រោះស្រូវប្រាំងក្នុងឃុំសាន់គបានចំនួន ៥០២ហិកតា ឃុំកំពង់ថ្មបាន ២០ហិកតា ឃុំព្រៃគុយបាន ១១ហិកតា និងឃុំបន្ទាយស្ទោងបាន ១៩០ហិកតា។
សូមបញ្ជាក់ថា ក្រុមការងារអន្តរាគមន៍ក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ កំពុងបន្តបូមទឹកជួយសង្រ្គោះស្រូវប្រាំងរបស់បងប្អូនប្រជាកសិករនៅក្នុងភូមិសាស្ត្រឃុំខាងលើ ដោយការយកចិត្តទុកដាក់បំផុត៕






-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS4 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់