ព័ត៌មាន
Messi ចង់លេង World Cup 2026 ចុងក្រោយនៃអាជីពរបស់ខ្លួន
វិរៈបុរសបាល់ទាត់អាហ្សង់ទីន Lionel Messi បានបញ្ជាក់ថា ចង់លេង World Cup 2026 ដែលនឹងជា World Cup ចុងក្រោយនៃអាជីពរបស់ខ្លួន នេះបើតាមការលើកឡើងរបស់គ្រូបង្វឹកក្រុមជម្រើសជាតិអាហ្សង់ទីនលោក Lionel Scaloni។

លោក Scaloni ដែលដឹកនាំអាហ្សង់ទីនឈ្នះ World Cup 2022 នៅកាតា បានពន្យល់ថាការសម្រេចចិត្តរបស់ Messi ពិតជាមានការសាទរ តែត្រូវរង់ចាំពីស្ថានភាពជាក់ស្តែងព្រោះថា នៅសល់ពេលវេលាជាច្រើនទៀត។

World Cup 2026 ខាងមុខ Messi នឹងឈានចូលវ័យ ៣៨ ឆ្នាំ ហើយច្បាស់ណាស់ថាប្រជាជនអាហ្សង់ទីនចង់ឃើញម្ចាស់ជ័យលាភី Ballon d’Or ៨ សម័យរូបនេះមានមុខជាចុងក្រោយនៅអាមេរិក ម៉ិកស៊ិក កាណាដា។

Messi គឺជាតួអង្គសំខាន់របស់អាហ្សង់ទីនដែលឈ្នះជើងឯកពិភពលោកកាលពីបីឆ្នាំមុន ដែលជាជើងឯកទីបីក្នុងប្រវត្តិសាស្រ្តតែជាលើកដំបូងក្នុងរយៈពេល ៣៦ ឆ្នាំ។
អាហ្សង់ទីនបានបិទបញ្ចប់ឆ្នាំ ២០២៤ ជាក្រុមនាំមុខគេក្នុងវគ្គជម្រុះនៅតំបន់អាមេរិកឡាទីនដោយមាន ២៥ ពិន្ទុពីការប្រកួត ១២ លើកនាំមុខដាច់ ៥ ពិន្ទុពីក្រុមលេខពីរអ៊ុយរូហ្កាយ។
យ៉ាងណាក្តីនៅសល់ ៦ ប្រកួតទៀតចប់ការប្រកួតវគ្គជម្រុះអាហ្សង់ទីនមិនបានបង្ហាញទម្រង់លេងកំពូលឡើយ ដោយឈ្នះពីរ ចាញ់ពីរ និងស្មើមួយពីការប្រកួតចុងក្រោយប្រាំលើក៕ អត្ថបទ៖នាង សុភាវុធ

-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS4 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់