ព័ត៌មាន
ឯកឧត្តម នេត សាវឿន៖ គោលការណ៍សម្ដេចធិបតីរដ្ឋាភិបាលពុំមែនដោះស្រាយការងារនៅតែក្នុងការិយាល័យ ឬលើក្រដាសឡើយ ប៉ុន្ដែត្រូវចុះដល់ទីតាំងនៃបញ្ហាដើម្បីស្ដាប់សំឡេងពិត និងក្ដីកង្វល់របស់ពលរដ្ឋ
ឯកឧត្តម នេត សាវឿន ឧបនាយករដ្ឋមន្រ្ដី បានមានប្រសាន៍បញ្ជាក់ថា ជាគោលការណ៍ដ៏មុតស្រួចរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលពុំមែនដោះស្រាយការងារតែនៅក្នុងការិយាល័យ ឬក៏ដាក់ចេញតែគោលនយោបាយនៅលើក្រដាសនោះឡើយ។ ប៉ុន្ដែថ្នាក់ដឹកនាំ មន្រ្ដីរាជការ និងក្រសួងស្ថាប័នបានចុះទៅធ្វើកិច្ចការដោយផ្ទាល់ដល់ទីតាំងនៃបញ្ហាដើម្បីស្ដាប់សំឡេងពិត និងក្ដីកង្វល់របស់ពលរដ្ឋហើយស្វែងរកដំណោះស្រាយ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី នេត សាវឿន មានប្រសាសន៍បញ្ជាក់បែបនេះក្នុងឱកាសតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងពិធីប្រកាសដាក់ឱ្យដំណើរការប្រព័ន្ធថ្មីនៃការលក់ និងត្រួតពិនិត្យសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ដែលជាប្រព័ន្ធបង្កភាពងាយស្រួល និងលុបបំបាត់ភាពស្មុគស្មាញសម្រាប់ភ្ញៀវទេសចរ កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥នេះនៅខេត្តសៀមរាប។
ឯកឧត្តមមានប្រសាសន៍ថា ថ្នាក់ដឹកនាំ មន្រ្ដីរាជការ និងក្រសួងស្ថាប័នពាក់ព័ន្ធ គឺបានចុះទៅធ្វើការដោយផ្ទាល់ដល់ទីតាំងនៃបញ្ហា តាមរយៈការពិនិត្យមើលដោយផ្ទាល់ផង និងស្ដាប់សំឡេងពិត បញ្ហា និងក្ដីកង្វល់របស់ពលរដ្ឋ ឬវិស័យឯកជន ក៏ដូចជាភ្ញៀវទេសចរ ហើយពិនិត្យមើលជាក់ស្ដែង តើដំណោះស្រាយដែលរាជរដ្ឋាភិបាលបានដាក់ចេញនោះ ពិតជាមានប្រសិទ្ធភាពមែនឬយ៉ាងណា។
ឯកឧត្តមបញ្ជាក់ថា សម្ដេចធិបតី នាយករដ្ឋមន្រ្ដីផ្ទាល់ ក៏បានជំរុញធ្វើការងារនេះតាមរយៈយន្តការផ្លូវការ និងតាមរយៈការធ្វើការនៅពីក្រោយឆាក (ព្រឹត្តិការណ៍) នីមួយៗផងដែរ។ ជាក់ស្ដែង សម្ដេចធិបតី ក្នុងឱកាសបេសកកម្មនៅខេត្តសៀមរាបចំនួន២លើក សម្ដេចបានឆ្លៀតឱកាសចុះពិនិត្យដោយផ្ទាល់អំពីស្ថានភាពការប្រកបអាជីវកម្ម លក់ដូរ និងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនៅតំបន់ផាប់ស្ទ្រីត និងនៅ តំបន់ទេសចរណ៍កំពង់ភ្លុក។ ក្រៅពីនេះ ក្នុងពេលថ្មីៗនេះសម្ដេចបានចុះពិនិត្យដោយផ្ទាល់អំពីស្ថានភាពការអន្តរាគមន៍បូមទឹកដាក់ស្រែ សង្គ្រោះស្រូវរបស់ពលរដ្ឋនៅស្រុកបាទី ខេត្តតាកែវ និងស្រុកស្អាង ខេត្តកណ្ដាលផងដែរ។
ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី នេត សាវឿន បានណែនាំដល់គ្រប់ក្រសួងស្ថាប័នទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិត្រូវពង្រឹងដល់តួនាទីអ្នកនាំពាក្យ, អ្នកបកស្រាយ ឆ្លើយតបស្ថានការណ៍នានា ត្រូវពង្រឹងសមត្ថភាពរបស់ខ្លួន ខណៈបច្ចុប្បន្នទាំងកម្ពុជា និងបណ្ដាប្រទេសដទៃកំពុងមានការបំពុលដោយព័ត៌មានក្លែងក្លាយ និងព័ត៌មានដែលមានចរិតជានយោបាយនៅពីក្រោយធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងកេរ្តិ៍ឈ្មោះកម្ពុជា៕ អត្ថបទ៖វ៉ន ដារ៉ា




-
PR NEWS5 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា4 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន4 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន2 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន2 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបាននាំយកទៅផ្សព្វផ្សាយជូនពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប