ព័ត៌មាន
នាយករដ្ឋមន្រ្តីឆ្លៀតជួបសំណេះសំណាលជាមួយពលរដ្ឋនិងចុះត្រួតពិនិត្យការបូមទឹកសង្រ្គោះស្រូវជូនកសិករនៅស្រុកមួយចំនួននៃខេត្តកំពង់ធំ
កំពង់ធំ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥នេះ បានឆ្លៀតឱកាសចំណាយពេលមួយថ្ងៃពេញ ដើម្បីចុះសំណេះសំណាលជាមួយបងប្អូនប្រសហគមន៍នៅស្រុកប្រាទសំបូរ និងបន្តចុះត្រួតពិនិត្យវឌ្ឍនភាពនៃការកសាងទំនប់អាងទឹកស្ទឹងជីនិត នៅស្រុកបារាយ ហើយនិងចុះត្រួតពិនិត្យការបូមទឹកជួយសង្រ្គោះស្រូវប្រាំងរបស់ប្រជាកសិករ នៅមួយចំនួននៃខេត្តកំពង់ធំ។
តាមរយៈបណ្តាញសង្គមតេលេក្រាម និងហ្វេសបុករបស់សម្តេចធិបតី នាយករដ្ឋមន្រ្តីបានបញ្ជាក់ ថា ក្រោយជួបសំណេះសំណាលជាមួយប្រជាសហគមន៍ក្នុងស្រុកប្រាសាទសំបូរ ក៏បានបន្តចុះពិនិត្យវឌ្ឍនភាពនៃការបូមទឹកជួយសង្គ្រោះស្រូវប្រាំងរបស់ប្រជាកសិករ ប្រមាណជាង ១៦០០ហិកតា ក្នុងមូលដ្ឋានស្រុកកំពង់ស្វាយ ស្រុកសន្ទុក និងស្រុកស្ទោង ខេត្តកំពង់ធំ។
សម្តេចធិបតី នាយករដ្ឋមន្រ្តីបានឲ្យដឹងទៀតថា ដើម្បីឱ្យការបង្កបង្កើនផលស្រូវប្រាំង បានកាន់តែច្រើន និងមានគុណភាពខ្ពស់រាជរដ្ឋាភិបាល បាននិងកំពុងយកចិត្តដាក់ខ្ពស់ក្នុងការអន្តរាគមន៍ទឹកពីប្រភពទឹកនានា ក្នុងគោលដៅបម្រើដល់ការស្រោចស្រពស្រែរដូវប្រាំងឱ្យបានគ្រប់គ្រាន់ ព្រមទាំងដោះស្រាយនូវទុក្ខកង្វល់របស់ប្រជាកសិករឱ្យអស់ពីលទ្ធភាព។ ក្នុងនោះក្រសួងធនធានទឹក និងឧតុនិយម រួមជាមួយនឹងអាជ្ញាធរមូលដ្ឋាន បានធ្វើការអន្តរាគមន៍ទឹក ដោយប្រើប្រាស់ម៉ាស៊ីនបូមទឹក ពីប្រភពអាងទឹកស្ទឹងជីនិត បូមបន្តចូលប្រឡាយរង ដើម្បីសង្គ្រោះស្រូវរដូវប្រាំង បានចំនួន៣០ហិកតា ក្នុងឃុំកំពង់ថ្ម ស្រុកសន្ទុក។
ដោយឡែក ការអន្តរាគមន៍ទឹក ក្នុងខេត្តកំពង់ធំទាំងមូលសម្រេចលទ្ធផលបានដូចជាទីទី១/. ឃុំសាន់គ ស្រុកកំពង់ស្វាយ ចំនួន ៥០២ហិកតា, ទី២/. ឃុំបន្ទាយស្ទោង ស្រុកស្ទោង ចំនួន ១៩០ហិកតា , ទី៣/. ឃុំកំពង់ថ្ម ស្រុកសន្ទុក ចំនួន ៣០ហិកតា, និងទី៤/. ឃុំព្រៃគុយ ស្រុកកំពង់ស្វាយ ចំនួន ១១ហិកតា ។
បន្ថែមពីនេះសម្តេចធិបតី នាយករដ្ឋមន្រ្តីក៏បានឆ្លៀតចុះពិនិត្យស្ថានភាពជាក់ស្តែងនៃប្រតិបត្តិការទំនប់ និងការរក្សាទឹកក្នុងទំនប់អាងទឹកស្ទឹងជីនិត ដែលជាអាងស្តុកទឹកដ៏ធំមួយ ស្ថិតនៅក្នុងឃុំកំពង់ថ្ម ស្រុកសន្ទុក និងឃុំបល្ល័ង្គ ស្រុកបារាយណ៍ ខេត្តកំពង់ធំផងដែរ។ សម្តេចធិបតី បានឲ្យដឹងទៀតថាទំនប់អាងទឹកស្ទឹងជីនិតនេះ មានសមត្ថភាពរក្សាទឹកស្តុកទុកបាន៣៩លានម៉ែត្រគូប ដែលមានសំណង់បង្ហៀរប្រវែង ៧៥០ម៉ែត្រ ព្រមទាំងសំណង់សិល្បការ្យជាច្រើនផ្សេងទៀត សម្រាប់បម្រើឱ្យពហុវិស័យ ជាពិសេស វិស័យកសិកម្ម ព្រមទាំងផ្តល់ជាប្រភពទឹកប្រើប្រាស់ដ៏សំខាន់ នារដូវប្រាំងដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋប្រមាណ១លានម៉ែត្រគូបផងដែរ៕
អត្ថបទ បាន ចក់













-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS4 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់