ព័ត៌មាន
អាជ្ញាធរស្រុកទឹកឈូ នឹងផ្អាកអាជីវកម្មអាហារដ្ឋានមួយកន្លែង បើនៅបន្តបង្ហូរទឹកកខ្វក់ចូលជ្រោះទឹកឈូ
អាជ្ញាធរស្រុកទឹកឈូ និងសមត្ថកិចក្ចក្នុងដែនជំនាញនឹងប្រើសិទ្ធិបញ្ឈប់អាជីវកម្មមួយកន្លែង ប្រសិនបើម្ចាស់អាហារដ្ឋាននៅតែបន្តបង្ហូរទឹកកខ្វក់ចូលជ្រោះទឹកឈូ ស្ថិតនៅភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង ស្រុកទឹកឈូ ដែលភ្ញៀវទេសចរតែងនិយមចុះងូតទឹក ហែលលេងកម្សាន្តនោះ។
ក្រោយមានការថតរូបវីដេអូបង្ហោះតាមហ្វេសប៊ុក ស្តីពីសកម្មភាពបង្ហូរទឹកកខ្វក់ចេញពីអាហារដ្ឋាន ” ម៉ាក់ឈូឈូ ” ចូលក្នុងជ្រោះទឹកឈូ កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥ អាជ្ញាធរស្រុក និងមន្ត្រីជំនាញពាក់ព័ន្ធបានចុះពិនិត្យផ្ទាល់ដើម្បីបញ្ជាក់ការពិត។
ពាក់ព័ន្ធករណីខាងលើ រដ្ឋបាលស្រុកទឹកឈូបានចេញសេចក្តីប្រកាសព័ត៌មានក្នុងខ្លឹមសារថា ក្រុមការងាររដ្ឋបាលស្រុក-ឃុំសហការជាមួយមន្ទីរបរិស្ថាន និងមន្ទីរទេសចរណ៍ខេត្តកំពតបានចុះពិនិត្យទីតាំងជាក់ស្តែងឃើញថា សំណល់រាវពិតជាបានហៀរចេញពីអាហារដ្ឋាន “ម៉ាក់ឈូឈូ ” ដោយម្ចាស់អាហារដ្ឋាននេះ បានលបលួចបង្ហូរចូលក្នុងជ្រោះទឹកឈូប្រាកដមែន។ ក្រុមការងារបានធ្វើកំណត់ហេតុ និងដាក់កិច្ចសន្យាយ៉ាងម៉ឺងម៉ាត់ដោយតម្រូវឲ្យម្ចាស់អាហារដ្ឋានបញ្ឈប់សកម្មភាពបង្ហូរទឹកកខ្វក់ចូលជ្រោះទឹកឈូជាបន្ទាន់។ ប្រសិនបើមានករណីបែបនេះបន្ត ម្ចាស់ទីតាំងនឹងទទួលខុសត្រូវចំពោះមុខច្បាប់ ហើយសមត្ថកិច្ចដែនជំនាញនឹងបញ្ឈប់អាជីវកមកមតែម្តង។
សេចក្តីប្រកាសខាងលើក៏បានបញ្ជាក់ផងដែរថា ជាមួយបេសកកម្មនេះ ក្រុមការងារក៏បានចុះពិនិត្យគ្រប់ទីតាំងនៃរមណីយដ្ឋាននៅតំបន់ទឹកឈូទាំងអស់ តែក្រៅពីអាហារដ្ឋាន ” ម៉ាក់ឈូឈូ ” ពុំឃើញកន្លែងផ្សេងទៀតបង្ហូរទឹកកខ្វក់ចូលជ្រោះទឹកឈូនោះឡើយ។
ក្រុមការងារបានណែនាំដល់ម្ចាស់ទីតាំងត្រូវរៀបចំអាងចម្រោះ ឬធុងស្តុកទឹកតាមលក្ខណៈបច្ចេកទេសឲ្យបានឆាប់រហ័ស ដើម្បីបញ្ចៀសករណីហៀរចូលក្នុងជ្រោះដែលភ្ញៀវតែងនាំគ្នាហែលលេងកម្សាន្តនេះ៕









-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS4 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់