ព័ត៌មាន
ភ្ញៀវទេសចរជាង២៤ម៉ឺននាក់ ទៅលេងកម្សាន្តនៅខេត្តព្រះសីហនុ អំឡុងពេលចូលឆ្នាំចិន រយៈពេលបីថ្ងៃ
ភ្ញៀវទេសចរដែលបានចូលមកខេត្តព្រះសីហនុ អំឡុងពេលថ្ងៃបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៩ ដល់៣១ ខែមករា ឆ្នាំ២០២៥ មានការថយចុះជាង ១៥ភាគរយ ។
ប្រធានមន្ទីរទេសចរណ៍ខេត្ដព្រះសីហនុ ប្រាប់ឱ្យដឹង នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ ថា ដោយសារថ្ងៃបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន មិនចំថ្ងៃសៅរ៍ អាទិត្យ (ចុងសប្ដាហ៍) ទើបចំនួនភ្ញៀវទេសចរដែលបានចូលមកខេត្តព្រះសីហនុ មានការថយចុះ។
ចំនួនភ្ញៀវទេសចរផ្ទៃក្នុងសរុប២៤៨.៦៩៦នាក់ ថយចុះ ១៥,៤៩% ក្នុងនោះ ភ្ញៀវជាតិ ២៣៥.៥៩០នាក់ ថយចុះ ១៦,៥៧% ភ្ញៀវបរទេសសរុប ១៣.១០៦នាក់ កើនឡើង១០,០៨%។
លោក បន្ដថា រីឯ ចំនួនភ្ញៀវតាមបណ្តាឆ្នេរ និងរមណីយដ្ឋាននានាសរុប ២៤៣.៣៧៤នាក់ ថយចុះ ១៦,១០% ក្នុងនោះ ភ្ញៀវជាតិ ២៣២.៦៣៤នាក់ ថយចុះ ១៧,០៩% ភ្ញៀវបរទេស ១០.៧៤០នាក់ កើនឡើង ១៣,១៥%។ ដោយឡែក ចំនួនភ្ញៀវចូលតាមព្រលានយន្តហោះអន្តរជាតិចំនួន ១០ជើង ធៀបនឹងឆ្នាំមុនកើនឡើង ០៤ជើង មានភ្ញៀវសរុប ៨១២នាក់ កើនឡើង ១៦៨% ក្នុងនោះ ភ្ញៀវជាតិ ០៦នាក់ កើនឡើង ៥០% ភ្ញៀវអន្តរជាតិ ៨០៦នាក់ កើនឡើង ១៦៩,៥៦% ។
ជាមួយគ្នានោះ ចំនួនភ្ញៀវទេសចរទៅកម្សាន្តតាមបណ្តាកោះនានាសរុប ៤.៥១០នាក់ កើនឡើង ១៥,២៨% ក្នុងនោះ ភ្ញៀវជាតិ ២.៩៥០នាក់ កើនឡើង ៦៤,១៦% ភ្ញៀវបរទេស ១.៥៦០នាក់ ថយចុះ២៦,២៤%។








-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS4 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន2 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់