ព័ត៌មាន
ក្រុមការងារក្រសួង និងខេត្តបន្តយកម៉ាស៊ីនបូមទឹក អន្តរាគមន៍សង្គ្រោះស្រូវប្រាំង ប្រជាកសិករប្រមាណ ១៥០ហិកតា ក្នុងស្រុកក្រូចឆ្មារ
ត្បូងឃ្មុំ៖ តបតាមបទបញ្ជារបស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ក្នុងការរកវិធីដោះស្រាយ ដើម្បីបូមទឹកកម្ពស់ ១៦ម៉ែត្រ បញ្ជូនចូលស្រែប្រាំងរបស់បងប្អូនប្រជាកសិករ នៅថ្ងៃទី១ខែកុម្ភៈ ឆ្នាំ២០២៥នេះ លោក ផាង វី ប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្ម បានដឹកនាំក្រុមការងារបច្ចេកទេសក្រសួង សហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តត្បូងឃ្មុំ អាជ្ញាធរស្រុកក្រូចឆ្មារ និងលោកមេឃុំប៉ឺស២ ចុះអន្តរាគមន៍បូមទឹក ដើម្បីបញ្ជូនទៅស្រោចស្រពផ្ទៃដីស្រែប្រាំងរបស់ប្រជាកសិករប្រមាណ ១៥០ហិកតា ដែលជួបការខ្វះខាតទឹក ក្នុងឃុំប៉ឺស២ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។
លោក ផាង វី បានលើកឡើងថា ទីតាំងនេះធ្លាប់ដាក់ម៉ាស៊ីនបូមទឹកចល័តកម្លាំង ៦៥សេះ ប៉ុន្តែបូមអត់រួច ដោយសារនៅទីនេះមានកម្ពស់ខ្ពស់ប្រហែល ១៦ម៉ែត្រ ហើយទុយោតចេញប្រវែង ៣៦ម៉ែត្រ ក្នុងពេលដែលសមត្ថភាពរបស់ម៉ាស៊ីនបូមទឹកចល័តអាចបូមបានត្រឹមកម្ពស់ប្រមាណ ៧ទៅ៨ម៉ែត្រប៉ុណ្ណោះ។
ជាដំណោះស្រាយ ក្នុងប្រតិបត្តិការដើម្បីបូមទឹកជួយអន្តរាគមន៍នេះ ប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្ម លោក ផាង វី បានបញ្ជាក់ឱ្យដឹងថា ក្រុមការងារបច្ចេកទេសបានរៀបចំម៉ាស៊ីនបូមទឹកចល័តកម្លាំង ៦៥សេះចំនួន ២គ្រឿង តជាស៊េរី បូមបណ្តាក់គ្នាដើម្បីកាត់បន្ថយកម្ពស់ឱ្យម៉ាស៊ីនមានសមត្ថភាពក្នុងការរុញទឹកចូលក្នុងអាងដែលមានលូបង្កប់ក្នុងដី ទំហំ ៥០០មីលីម៉ែត្រ កាត់តាមវត្តពោធិសាល ប្រវែង៧០០ម៉ែត្រ ចូលទៅប្រឡាយដីប្រវែង ១៨០០ម៉ែត្រ រួចចូលក្នុងអូរតាសូ និងទំនប់ប៉ឺស២ ដើម្បីទៅជួយសង្រ្គោះស្រូវប្រាំងរបស់ប្រជាកសិករដែលជួបប្រទះការខ្វះខាតទឹកលើផ្ទៃដីសរុបប្រមាណ ១៥០ហិកតា៕








-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS4 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន2 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់