ព័ត៌មាន
១១ថ្ងៃចុងខែមករា ក្មេងទំនើងជិត១០០នាក់ ត្រូវសមត្ថកិច្ចបង្ក្រាប និងបញ្ជូនទៅពន្ធនាគារ
ក្នុងរយៈពេល១១ថ្ងៃ គិតចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ សមត្ថកិច្ចបានបង្ក្រាបក្រុម ក្មេងទំនើងទូទាំងប្រទេសសរុបជាង១០ករណី និងក្របួចឃាត់ខ្លួនបានក្រុមក្មេងទំនើងជិត១០០នាក់ ដោយភាគច្រើនត្រូវបានបញ្ជូនទៅកាន់ពន្ធនាគារ និងមណ្ឌលអប់រំកែប្រែ ហៅដោយសាមញ្ញ «គុក»។ នេះបើតាមលោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។
បើតាមលោកបណ្ឌិត ទូច សុឃៈ ក្រោមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងដោយមានមរតកគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ជាបន្ទាត់គោលឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានណែនាំថ្នាក់ដឹកនាំរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ រួមទាំងកម្លាំងនគរបាលជាតិ ទប់ស្កាត់ និងបង្ក្រាបក្មេងទំនើងឱ្យតឹងរឹងបំផុត តាមទស្សនៈ «ទំនើងមួយបង្ក្រាបមួយ ទំនើងពីរ បង្រាបពីរ»។
ក្នុងប្រតិបត្តិការបង្ក្រាបក្មេងទំនើងរយៈពេល១១ថ្ងៃចុងខែមករាដដែលនោះ បើធៀបនឹងករណីសរុប មូលដ្ឋានដែលក្មេងទំនើង ចេញអុកឡុកសង្គមច្រើន មានជាអាទិ៍ រាជធានីភ្នំពេញ ខេត្តកណ្តាល បាត់ដំបង ពោធិ៍សាត់ បន្ទាយមានជ័យ ក្រចេះ ស្វាយរៀង ខេត្តកំពត សៀមរាប កំពង់ស្ពឺ កំពង់ឆ្នាំង កំពង់ចាម ព្រៃវែង និងខេត្តតាកែវ។
បើតាមប្រមុខក្រសួងមហាផ្ទៃ អាជ្ញាធរ និងសមត្ថកិច្ច មិនអាចដោះស្រាយបញ្ហានេះផ្ដាច់មុខបានឡើយ ពោលគឺទាមទារចាំបាច់ការចូលរួមតាមដាន អប់រំណែនាំ និងរាយការណ៍ ពីឪពុកម្ដាយ អាណាព្យាបាល និងលោកគ្រូ អ្នកគ្រូជាដើម៕

-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS4 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន2 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់