ព័ត៌មាន
ក្រសួងមុខងារសាធារណៈ៖ គន្លឹះធំៗចំនួន៥៨ នឹងត្រូវដាក់អនុវត្តក្នុងឆ្នាំ២០២៥ ដើម្បីសម្របសម្រួល និងគាំទ្រដល់ការកែទម្រង់រដ្ឋបាលសាធារណៈ
ភ្នំពេញ៖ ក្នុងកម្មវិធីបូកសរុបលទ្ធផលនៃការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ រយៈពេល ២ថ្ងៃគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ (គ.ក.ស.) បានវាយតម្លៃការងារ ដោះស្រាយបញ្ហាប្រឈម ព្រមទាំងដាក់ផែនការការងារសម្រាប់អនុវត្តក្នុងឆ្នាំ២០២៥។ បន្ថែមលើការវាយតម្លៃ និងដោះស្រាយបញ្ហាប្រឈមជាបន្តបន្ទាប់រួចមក គណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ បានដាក់ចេញនូវផែនការសកម្មភាពរបស់ខ្លួន ដោយមានសកម្មភាពគន្លឹះយ៉ាងហោចណាស់ ៥៨សកម្មភាពចម្បងៗ។
សកម្មភាពទាំងអស់នេះ ជាសកម្មភាពដែលគាំទ្រដល់ការអនុវត្តវិធានការគន្លឹះទាំង៣ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។ ជាមួយគ្នានេះ សកម្មភាពផ្សេងៗទៀត ជាការអនុវត្តក្នុងក្របខណ្ឌការងារនានានៃគ.ក.ស.ចំនួន៤គឺ អនុគណៈកម្មាធិការបរិវត្តកម្មសេវាសាធារណៈ, អនុគណៈកម្មាធិការឧត្តមភាពសេវាសាធារណៈ , អនុគណៈកម្មាធិការគ្រប់គ្រងធនធានមនុស្ស ស្ថាប័ន និងបៀវត្ស និងអនុគណៈកម្មការកសាងសមត្ថភាពមន្ត្រី៕







-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS4 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់