ព័ត៌មាន
បញ្ជាការប្រតិបត្តការសឹករងកំពង់ឆ្នាំង អាជ្ញាធរស្រុកជលគីរី និងខ័ណ្ឌរដ្ឋបាលជលផល ចុះផ្សព្វផ្សាយអោយប្រជានេសាទគោរពច្បាប់ស្តីពីជលផល ដើម្បីនិរន្តរភាពមច្ឆាជាតិទឹកសាប
កំពង់ឆ្នាំង៖ បញ្ជាការប្រតិបត្តការសឹករងកំពង់ឆ្នាំង អាជ្ញាធរស្រុកជលគីរី និងខ័ណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានចុះផ្សព្វផ្សាយអោយប្រជានេសាទគោរពច្បាប់ស្តីពីជលផល ដើម្បីនិរន្តរភាពមច្ឆាជាតិទឹកសាប ជាពិសេសប្រាប់ពួកគាត់អោយដឹងពីកម្លាំងកងទ័ពកំពុងចុះកំទេចរាល់បទល្មើសទាំងឡាយណាដែលធ្វើខុសពីច្បាប់ ដោយមិនមានការលើកលែងឡើយ។ ដោយឡែកអ្នកតវ៉ាពេលកម្លាំងកងទ័ពកំពុងបង្ក្រាបបទល្មើស នឹងត្រូវប្រឈមជាមួយផ្លូវច្បាប់។
លោកឧត្តមសេនីយ៍ត្រីយ៍ អ៊ុ សុភា បញ្ជាការប្រតិបត្តការសឹករងកំពង់ឆ្នាំងបានថ្លែងថា៖ ដោយគោរពតាមបទបញ្ជារបស់ថ្នាក់លើ កម្លាំងកងទ័ពតំបន់ប្រតិបត្តការសឹករងកំពង់ឆ្នាំង កម្លាំងទ័ពពិសេស៩១១ កងពលតូចលេខ៧០ និងកម្លាំងកងទ័ពនៅអង្គភាពផ្សេងៗទៀត នឹងចូលរួមសហការចុះបង្ក្រាបបទល្មើសនៅតាមដងទន្លេសាប ព្រែក បឹងបួរអោយអស់ ព្រោះក្នុងរយៈពេលនេះ កម្លាំងកងទ័ពកំពុងចុះបង្ក្រាបបទល្មើសនេសាទជាបន្តបន្ទាប់។ ការដាក់បទល្មើសនេសាទ មានរបាំងស្បៃមុង របាំងសាច់អួនវែងៗខុសច្បាប់ របាំងបិទភ្ជិតព្រែក ការរុញជន ឬរុញយ៉ាំងកាវ ការដាក់សម្រាស់ ការឆក់ត្រជាក់ ឬឆក់ក្តៅ សុទ្ធតែជាបទល្មើសនេសាទដែលបំផ្លាញពូជមច្ឆាជាតិ ដោយមិនគួរលើកលែងអោយបានឡើយ។ កងកម្លាំងប្រតិបត្តិការសឹករងកំពង់ឆ្នាំង និងកម្លាំងកងទ័ពនៃអង្គភាពផ្សេងទៀត នឹងបន្តការបង្ក្រាបបទល្មើសរបាំងសាច់អួន របាំងស្បៃមុង និងសម្រាស់ ដូចភ្លៀងរលឹម មិនអោយកើតមានបទល្មើសធំៗ វែងៗ ក្នុងដែនទឹកខេត្តកំពង់ឆ្នាំងទៀតឡើយ។
លោក លី ឡា នាយខ័ណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានណែនាំប្រជាពលរដ្ឋ ជួយចូលរួមសហការជាមួយកម្លាំងជលផល កម្លាំងកងទ័ព កម្លាំងអាជ្ញាធរមានសមត្ថកិច្ច ក្នុងការបង្ក្រាបបទល្មើសនេសាទទាំងអស់ដែលកើតមាន និងសូមេជួយផ្តល់ជាព័ត៌មានសំងាត់មកកម្លាំងអាជ្ញាធរមានសមត្ថកិច្ច ឬជលផល ដើម្បីចាប់អោយបាននូវមេក្លោង ឬអ្នកនៅពីក្រោយបទល្មើសទាំងនេះ ៕ កាំង ហុងវាស្នា








-
PR NEWS5 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា4 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន4 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន2 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន2 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបាននាំយកទៅផ្សព្វផ្សាយជូនពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប