ព័ត៌មាន
ខេត្តប៉ៃលិន និងខេត្តស្រះកែវ ប្រជុំអនុវត្តសម្ព័ន្ធមេត្រីភាព និងពង្រឹងកិច្ចសហប្រតិបត្តិការល្អ
ប៉ៃលិន៖ នៅសាលាខេត្តប៉ៃលិន ថ្ងៃទី០៣ ខែកុម្ភៈ នេះ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃ លិន បានទទួលជួបប្រជុំពិភាក្សាការងារជាមួយប្រតិភូថៃ ដឹកនាំដោយឯកឧត្តម ផារិនយ៉ា ភូធិសាត់ អភិ បាលខេត្តស្រះកែវ ប្រទេសថៃ ដើម្បីអនុវត្តសម្ព័ន្ធមេត្រីភាព និងកិច្ចសហប្រតិបត្តិការល្អ រវាងខេត្តទាំង២ (ប៉ៃលិន-ស្រះកែវ) ឱ្យបានកាន់តែល្អប្រសើរឡើង ដោយឆ្លើយតបទៅនឹងសក្តានុពល និងបម្រើឱ្យផលប្រ យោជន៍របស់ប្រជាជន និងប្រទេសទាំងពីរដោយស្មើភាព និងស្មោះត្រង់។
លោកជំទាវ បាន ស្រីមុំ បានស្វាគមន៍យ៉ាងកក់ក្រៅចំពោះគណៈប្រតិភូខេត្តស្រះកែវ ដែលបានអញ្ជើញ មកខេត្តប៉ៃលិនក្នុងគោលបំណងរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អ រវាងខេត្តជាប់ ព្រំដែននៃប្រទេសទាំងពីរ ហើយជាក់ស្តែងនាពេលកន្លងមក ខេត្តប៉ៃលិន និងខេត្តចាន់បុរី បានសហការគ្នា យ៉ាងល្អលើវិស័យមួយចំនួន ដូចជា៖ ការទប់ស្កាត់ការចម្លងរីករាលដាលនៃជំងឺកូវីដ-១៩, បញ្ហាពលករឆ្លង ដែនខុសច្បាប់, ការទប់ស្កាត់បទល្មើសឆ្លងដែននានា, ការធ្វើពាណិជកម្មឆ្លងដែន, ផ្តល់កិច្ចសហការ សម្រួលដល់អ្នកជំងឺខ្មែរដែលទៅព្យាបាលនៅប្រទេសថៃ ដោយមិនគិតពីពេលវលា ជាពិសេសការនាំចេញ កសិផលរបស់ខេត្តប៉ៃលិន ទៅកាន់ព្រះរាជាណាចក្រថៃ ។
លោកជំទាវ បានមានប្រសាសន៍សំណូមពរដល់សមភាគីខេត្តស្រះកែវ គាំទ្រវិស័យឯកជននៃខេត្តទាំងពីរ ដើម្បីធ្វើពាណិជ្ជកម្មជាមួយគ្នាកាន់តែខ្លាំងឡើង ដូចជា ការផ្លាស់ប្តូរព័ត៌មានវិនិយោគពិព័រណ៍ពាណិជ្ជកម្ម និងផលិតផលសហគមន៍ (OTOP) យ៉ាងតិចពីរដងក្នុងមួយឆ្នាំ ដោយប្តូរវេនធ្វើជាម្ចាស់ផ្ទះគាំទ្រស្ថាប័ន ពាក់ព័ន្ធរបស់រដ្ឋាភិបាល និងឯកជន នៃប្រទេសទាំងពីរ។ សហការជំរុញ និងសម្រួលពាណិជ្ជកម្ម និងវិនិ យោគនៅជាប់ព្រំដែន ហើយសម្រាប់អ្នកកាន់ប័ណ្ណលិខិតឆ្លងដែន (Border Pass) ដូចជា អ្នកទេសចរ ឬ កម្មករ អាចធ្វើដំណើរឆ្លងកាត់ព្រំដែនខេត្ត ដូចជាកម្មករមកពីខេត្តច័ន្ទបុរី អ្នកអាចធ្វើដំណើរឆ្លងដែនទៅធ្វើ ការនៅខេត្តស្រះកែវ ។
ជាការឆ្លើយតបឯកឧត្តម ផារិនយ៉ា ភូធិសាត់ អភិបាលខេត្តស្រះកែវ បានសន្យាខិតខំបង្កើនកិច្ច សហប្រតិបត្តិការល្អ និងដោះស្រាយនូវរាល់សំណូមពររបស់រដ្ឋបាលខេត្តប៉ៃលិន ក្នុងក្របខ័ណ្ឌសមត្ថកិច្ច របស់ខេត្ត ចំណែកបញ្ហា១ចំនួនទៀត ឯកឧត្តមបានសន្យាថានឹងនាំយកនូវរាល់សំណូមពរ ធ្វើការពិភាក្សា ជាមួយមន្ត្រីជំនាញពាក់ព័ន្ធ និងថ្នាក់ដឹកនាំ ដើម្បីរកលទ្ធភាព និងដំណោះស្រាយ ដើម្បីបង្កើនកិច្ចសហ ប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យបានកាន់តែល្អប្រសើឡើង ក្នុងនាមជាខេត្តសម្ព័ន្ធមេត្រីភាព ។
សូមបញ្ជាក់ថា៖ នៅក្នុងកិច្ចប្រជុំនោះដែរ ខេត្តទាំងពីរ (ប៉ៃលិន-ស្រះកែវ) ក៏បានប្តេជ្ញាគាំទ្រសហ ការគ្នាលើវិស័យអប់រំជំនាញ និងកីឡា រួមទាំងវិស័យទេសចរណ៍ ដើម្បីពង្រឹងទំនាក់ទំនងរវាងប្រជាជន និង ទំនាក់ទំនងសាធារណៈនៃតំបន់ទេសចរណ៍ក្នុងខេត្ត ដោយផ្សព្វផ្សាយ និងគាំទ្រការតាំងពិព័រណ៍សិល្បៈ និងវប្បធម៌ខេត្តទាំងពីរ ដោយប្តូរវេនធ្វើជាម្ចាស់ផ្ទះតាមពេលវេលាសមស្របណាមួយ ៕










-
PR NEWS4 days agoព្រឹត្តិការណ៍ប្រដាល់និងតន្ត្រីលំដាប់ប្រទេស «GANZBERG GOLD MEDAL TOUR KUN KHMER CONCERT» ខេត្តស្ទឹងត្រែងរយៈពេល២ថ្ងៃពេញ!
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
ព័ត៌មាន1 week agoសម្តេចតេជោ៖« ការដកមន្ត្រីផ្លែទុរេនចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅACU»
-
ព័ត៌មាន1 week agoសម្តេចធិបតី៖គុណតម្លៃមិនអាចកាត់ថ្លៃបានរបស់នគរបាលជាតិគឺការចូលរួមការពារបូរណភាពទឹកដី ដែលរងនូវការឈ្លានពានពីថៃ
-
ព័ត៌មាន1 week agoសម្រាលការលំបាកពលរដ្ឋភៀសសឹក៖ យុវជនគណបក្សប្រជាជនកម្ពុជា អគ្គលេខាធិការដ្ឋានរដ្ឋសភា ផ្តល់ការបណ្តុះបណ្តាលជំនាញផលិតសាប៊ូលាងចាន ចែកកង់ សម្ភារៈសិក្សា ដាំដើមឈើ និងអំពូលសូឡា ក្នុងភូមិស្លក្រាម
-
ព័ត៌មាន1 week agoអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បិទវគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា” ជូនដល់មន្ត្រីជំនាញនៃសភា កម្ពុជា-ឡាវ
-
ព័ត៌មាន1 week agoរដ្ឋសភាកម្ពុជាសហការជាមួយ AVI និងKASបើកវគ្គបណ្តុះបណ្តាលកសាងសមត្ថភាពមន្ត្រីនិងយុវជន ដើម្បីក្លាយជា«ខែលការពារសុចរិតភាពព័ត៌មាន» ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI)
-
ព័ត៌មាន1 week agoក្រសួងការងារនាំយកឱកាសការងារជាង ៥ពាន់កន្លែង និងការបណ្តុះបណ្តាលជំនាញបច្ចេកទេស ជូនដល់អតីតពលករ និងយុវជនក្នុងស្រុកគូលែន ខេត្តព្រះវិហារ