ព័ត៌មាន
ក្រុមការងារអាហារូបករណ៍ អ.ម.ត ជួបសំណេះសំណាល និងពិសារអាហារសាមគ្គីជាមួយនិស្សិតអាហារូបករណ៍ អ.ម.ត សិក្សានៅសាធារណរដ្ឋប្រជាមានិតចិន
នាព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ឡាវ វ៉ាន់ ប្រធានការិយាល័យកិច្ចការនិស្សិតក្រៅប្រទេស និងជាប្រធានក្រុមការងារគ្រប់គ្រងនិស្សិតក្រៅប្រទេសប្រចាំសាធារណរដ្ឋប្រជាមានិតចិន នៃសមាគមសិស្ស-និស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ធិត (អ.ម.ត) បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយនិស្សិតអាហារូបករណ៍ អ.ម.ត សិក្សានៅសាធារណរដ្ឋប្រជាមានិតចិន ចំនួនប្រមាណ ១០០ រូប ដែលទើបត្រលប់មកមាតុភូមិក្នុងឱកាសវិស្សមកាលសិក្សា។ ពិធីនេះ ក៏មានការអញ្ជើញចូលរួមផងដែរពីសំណាក់ ឯកឧត្តម អ្នកឧកញ៉ា លោក លោកស្រី អនុប្រធាន សមាជិក សមាជិកា នៃក្រុមការងារ អ.ម.ត ប្រមាណ ៣០ រូប និងបានប្រព្រឹត្តទៅនៅកោះស្លាកែតស្ទូឌីយោ។
ថ្លែងក្នុងឱកាសនៃពីធីនេះ ឯកឧត្តម ឡាវ វ៉ាន់ បានពាំនាំនូវសេចក្តីនឹករលឹក និងការសាកសួរសុខទុក្ខដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រធានកិត្តិយស ព្រមទាំង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានសមាគមសិស្ស-និស្សិតអាហារូបករណ៍ អ.ម.ត ជូនចំពោះក្រុមការងារ និងនិស្សិតទាំងអស់ ព្រមទាំងបាន បានគូសបញ្ជាក់ថា ឱកាសឱ្យនិស្សិតបានរៀនសូត្រពេញលេញនៅក្នុងប្រទេស និងមានលទ្ធភាពអាចបន្តការសិក្សានៅក្រៅប្រទេសនេះ គឺដោយសារក្រោមម្លប់នៃសន្តិភាព ដែលបានមកពីការដឹកនាំដ៍ប៉ិនប្រសប់ និងឈ្លាសវៃរបស់ សម្តេចតេជោ ហ៊ុន សែន អគ្គមគ្គុទេសក៍ឯក និងជាបិតាស្ថាបនិកសន្តិភាពនៅកម្ពុជា។
ឯកឧត្តម ក៏បានផ្តាំផ្ញើដល់និស្សិតទាំងអស់ឱ្យខិតខំប្រឹងប្រែងរៀនសូត្រ ក្រេបជញ្ជក់ចំណេះដឹង ដើម្បីទទួលបានជំនាញមួយយ៉ាងពិតប្រាកដ, មើលថែរក្សាសុខភាព, ជៀសឱ្យឆ្ងាយពីអំពើអបាយមុខទាំងទ្បាយ, រក្សាសាមគ្គីភាព, ជួយយកអាសាគ្នាទៅវិញទៅមក, បង្កើនទំនាក់ទំនងជាមួយមិត្តភក្តិបរទេស ព្រមទាំងបន្តចូលរួមលើកស្ទួយវប្បធម៌ ទេសចរណ៍កម្ពុជាទៅកាន់ឆាកអន្តរជាតិ៕











-
ព័ត៌មាន7 days agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
PR NEWS2 days agoព្រឹត្តិការណ៍ប្រដាល់និងតន្ត្រីលំដាប់ប្រទេស «GANZBERG GOLD MEDAL TOUR KUN KHMER CONCERT» ខេត្តស្ទឹងត្រែងរយៈពេល២ថ្ងៃពេញ!
-
ព័ត៌មាន6 days agoសម្តេចតេជោ៖« ការដកមន្ត្រីផ្លែទុរេនចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅACU»
-
ព័ត៌មាន6 days agoសម្តេចធិបតី៖គុណតម្លៃមិនអាចកាត់ថ្លៃបានរបស់នគរបាលជាតិគឺការចូលរួមការពារបូរណភាពទឹកដី ដែលរងនូវការឈ្លានពានពីថៃ
-
ព័ត៌មាន6 days agoសម្រាលការលំបាកពលរដ្ឋភៀសសឹក៖ យុវជនគណបក្សប្រជាជនកម្ពុជា អគ្គលេខាធិការដ្ឋានរដ្ឋសភា ផ្តល់ការបណ្តុះបណ្តាលជំនាញផលិតសាប៊ូលាងចាន ចែកកង់ សម្ភារៈសិក្សា ដាំដើមឈើ និងអំពូលសូឡា ក្នុងភូមិស្លក្រាម
-
ព័ត៌មាន7 days agoអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បិទវគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា” ជូនដល់មន្ត្រីជំនាញនៃសភា កម្ពុជា-ឡាវ
-
កីឡា1 week agoជិះកង់ភ្នំពេញ-សៀមរាប ដើម្បីកុមារកម្ពុជា លើកទី៣ នឹងមកដល់នាចុងខែឧសភានេះ
-
ព័ត៌មាន7 days agoរដ្ឋសភាកម្ពុជាសហការជាមួយ AVI និងKASបើកវគ្គបណ្តុះបណ្តាលកសាងសមត្ថភាពមន្ត្រីនិងយុវជន ដើម្បីក្លាយជា«ខែលការពារសុចរិតភាពព័ត៌មាន» ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI)