ព័ត៌មាន
រុស្ស៊ី គិតថាលឿនពេកក្នុងការពិភាក្សាពីទម្រង់ចរចាសន្តិភាពបួនផ្លូវ ដែលលោក Zelenskiy ស្នើឡើង
វិមានក្រឹមឡាំង បាននិយាយកាលពីថ្ងៃចន្ទ (០៣ កុម្ភៈ) ថា ពេលនេះគឺលឿនពេកក្នុងការពិភាក្សាពីលទ្ធភាពនៃទម្រង់កិច្ចចរចាសន្តិភាពបួនផ្លូវ ដែលស្នើដោយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy ហើយបានរំលឹកឡើងវិញនូវកង្វល់ពីអាណត្តិបោះឆ្នោតរបស់មេដឹកនាំអ៊ុយក្រែនរូបនេះ។

លោក Zelenskiy បានប្រាប់សារព័ត៌មាន AP ក្នុងបទសម្ភាសន៍មួយដែលចេញផ្សាយកាលពីថ្ងៃសៅរ៍សប្ដាហ៍មុនថា លោកចង់បានកិច្ចចរចាបួនផ្លូវរវាងសហរដ្ឋអាមេរិក អ៊ុយក្រែន រុស្ស៊ី និងសហភាពអឺរ៉ុប ហើយព្រមានថា នឹងមានគ្រោះថ្នាក់ខ្លាំងណាស់ដែលក្រុងវ៉ាស៊ីនតោន និងទីក្រុងមូស្គូពិភាក្សាគ្នាពីការបញ្ចប់សង្គ្រាមដោយមិនមានការចូលរួមពីទីក្រុងគីវ។

នៅពេលត្រូវសាកសួរពីគំនិតរបស់លោក Zelenskiy លើទម្រង់នៃកិច្ចចរចានាពេលអនាគតនោះ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកសារព័ត៌មានថា “រហូតមកដល់ពេលនេះ ពុំទាន់បានពិភាក្សាម៉ឺងម៉ាត់ណាមួយពីលទ្ធភាពនៃការរួមបញ្ចូលលើអ្នកចូលរួមក្នុងកិច្ចចរចានេះទេ” ដោយសង្កត់ធ្ងន់ពីការសន្មត់របស់ខ្លួនថា ប្រធានាធិបតីអ៊ុយក្រែនមិនមានសិទ្ធិធ្វើកិច្ចចរចាបែបនេះឡើយ។

ទីក្រុងមូស្គូបាននិយាយជាយូរមកហើយថា ការពិតដែលថាលោក Zelenskiy មិនត្រូវបានជាប់ឆ្នោតឡើងវិញកាលពីឆ្នាំមុននៅពេលអាណត្តិ ៥ឆ្នាំរបស់លោកបានផុតកំណត់ – ដោយសារតែច្បាប់អាជ្ញាសឹកកំពុងនៅជាធរមាន – មានន័យថាលោកនឹងមិនមានសិទ្ធិអំណាចផ្លូវច្បាប់ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទេ។ ទីក្រុងគីវបដិសេធជំហរនោះថាជាការសន្មត់ដែលបង្កើតឡើងដើម្បីធ្វើឱ្យស្មុគស្មាញដល់កិច្ចចរចាសន្តិភាព៕
-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS4 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន7 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន2 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់