ព័ត៌មាន
គណៈកម្មការទី៨រដ្ឋសភាចុះទស្សនកិច្ចសិក្សាស្វែងយល់ពីវឌ្ឍនភាពការងារ និងបញ្ហាប្រឈមនៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល
ភ្នំពេញ៖ គណៈប្រតិភូគណ:កម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា (គណៈកម្មការទី៨ ) ដឹកនាំដោយលោកជំទាវ ឡោក ខេង បានអញ្ជើញចុះសិក្សាស្វែងយល់ពីវឌ្ឍនភាពការងារ និងបញ្ហាប្រឈមនៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល”ស.វ.ស” នៅរសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ ។
ថ្នាក់ដឹកនាំសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលដឹកនាំដោយឯកឧត្តមសាស្រ្តាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាល រួមជាមួយសហការី បានសម្តែងការស្វាគមន៍ និងថ្លែងអំណរគុណចំពោះគណៈកម្មការទី៨ នៃរដ្ឋសភាដែលបានចំណាយពេលវេលា អញ្ជើញមកធ្វើទស្សនកិច្ចនៅ ស.វ.ស ដោយផ្ទាល់។
ឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាសាកលវិទ្យាធិការនៃ ស.វ.សបានរាយការណ៍ជូន លោកជំទាវ ឡោក ខេង និងប្រតិភូគណៈកម្មការទី៨ នៃរដ្ឋសភា ជ្រាបអំពីវឌ្ឍនភាពនៃសាកលវិទ្យាល័យលើការងារសិក្សាធិការ ការសិក្សាស្រាវជ្រាវ ការផ្តល់សេវា ការងារសង្គម ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ កិច្ចសហប្រតិបត្តិការជាតិ និងអន្តរជាតិ ការទទួលស្គាល់គុណភាព ថ្នាក់ជាតិ និងអន្តរជាតិ ទិសដៅបន្តឆ្នាំ២០២៥ និងបញ្ហាប្រឈមផ្សេងៗរបស់សាកលវិទ្យាល័យ។
លោកជំទាវ ឡោក ខេង បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពការបណ្តុះបណ្តាល ការស្រាវជ្រាវ នវានុវត្តន៍ និងការផ្តល់សេវា នៅស.វ.ស ជាពិសេសភាពលេចធ្លោនៃការទទួលស្គាល់គុណភាពបណ្តុះបណ្តាល នៅ ស.វ.ស ទាំងកម្រិតជាតិ និងអន្តរជាតិ។ បន្ថែមលើនេះលោកជំទាវ ឡោក ខេង បានថ្លែងអំណរគុណចំពោះការចូលរួមរបស់សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ក្នុងការផ្តល់សេវាសុខាភិបាល ជូនប្រជាពលរដ្ឋ តាមបណ្តាខេត្តនានា ក៏ដូចជាការចូលរួមសកម្មភាពសង្គមផងដែរ។
លោកជំទាវប្រធាន ព្រមទាំងឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកា បានទទួលជ្រាបនូវការបកស្រាយសំណួរផ្សេងៗទាក់ទងនឹងការបណ្តុះបណ្តាលនៅស.វ.ស និងផ្តល់ការគាំទ្រដល់ដំណើរការសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ស្របតាមគោលនយោបាយ និងគោលដៅរបស់រាជរដ្ឋាភិបាល ក្នុងការឈានទៅរកការគ្របដណ្តប់សុខភាពជាសាកលជូនប្រជាពលរដ្ឋកម្ពុជា ។
បន្ទាប់មកគណៈប្រតិភូគណៈកម្មការទី៨ នៃរដ្ឋសភា អមដំណើរដោយក្រុមប្រឹក្សាភិបាល និងថ្នាក់ដឹកនាំនៃស.វ.ស បានអញ្ជើញទស្សនកិច្ចដដោយផ្ទាល់នៅមន្ទីរពិសោធន៍បង្ហាញត្រាប់មហាវិទ្យាល័យវេជ្ជសាស្រ្ត, បន្ទប់ប្រឡងកុំព្យូទ័រ, គ្លីនិកទន្តវទសាស្រ្ត បណ្ណាល័យ មន្ទីរពិសោធន៍បង្ហាញត្រាប់បច្ចេកវិទ្យាឱសថ និងមន្ទីរពិសោធន៍រ៉ូដុលហ្វមេរីយើរបស់ស.វ.ស ជាដើម៕













-
PR NEWS5 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា4 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន4 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន2 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន2 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបាននាំយកទៅផ្សព្វផ្សាយជូនពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប