ព័ត៌មាន
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល បានធ្វើបាឋកថាលើភាពជាអ្នកដឹកនាំ ស្តីពី «ការធ្វើយ៉ាងណា ដើម្បីឱ្យអង្គភាពរបស់យើងអភិវឌ្ឍជឿនលឿន»
ភ្នំពេញ ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានធ្វើបទបាឋកថាក្នុងវគ្គភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជូនថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រមក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ (Zoom) ដែលមានសមាសភាពចូលរួមសរុបចំនួន ៤០៥៨នាក់,នារសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា បានសំណេះសំណាល និងអនុញ្ញាតឱ្យសិក្ខាកាម មានមតិលើកជាសំនួរ ឬសំណូមពរ ដែលបានជួបប្រទះកំឡុងពេលអនុវត្តការងារកន្លងមក សម្រាប់លើកយកមកពិភាក្សា ក៏ដូចជាការប្រមូលធាតុចូលសម្រាប់ផ្តល់ជូនឯកឧត្តមសាស្រ្តាចារ្យ ងាយស្រួលក្នុងការតម្រង់ទិសឱ្យត្រឹមត្រូវ តាមរយៈការលើកយកប្រធានបទក្នុងការធ្វើបឋកថា។
ជាកិច្ចបន្ត ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកយកចំនុចសំខាន់ៗ ចំនួន៧ ដែលមានភាពចាំបាច់ក្នុងការអភិវឌ្ឍន៍អង្គភាព ឱ្យមានភាពជឿនលឿន ដែលចំនុចសំខាន់ៗ នោះរួមមាន៖ (១). សិក្សាស្វែងយល់ពីស្ថានភាពពិតរបស់អង្គភាព មន្រ្តីគ្រប់កំរិត និងធនធានឱ្យបានច្បាស់លាស់ (២). ស្វែងរកចំណេះជំនាញសម្រាប់ដោះស្រាយបញ្ហា ឬឧបសគ្គដែលជួបប្រទះ (៣). កំណត់ចក្ខុវិស័យ និងវប្បធម៌ការងារដោយឈរលើមូលដ្ឋានសមូហភាព (ក្រុមការងារ) សម្រេចហើយបុគ្គលយកទៅអនុវត្ត ដោយទទួលការខុសត្រូវ (៤). ធ្វើការដឹកនាំអង្គភាពដោយមានភាពជាម្ចាស់ (៥). មានវិធីសាស្រ្តក្នុងការកសាងគុណភាពបុគ្គលិក លើជំនាញបច្ចេកទេស និងលើគុណធម៌ នៃការផ្តល់សេវា (៦).បង្កើតយន្តការវាស់វែងកំរិត នវានុវត្តន៍ និងសមិទ្ធផលការងារ និងការលើកទឹកចិត្តសមស្រប (៧). រៀបចំកម្មវីធីលើកកំពស់សុខមាលភាពសម្រាប់បុគ្គលិក តាមរយៈការស្វែងយល់ទុក្ខលំបាករបស់បុគ្គលិក។
ដោយមានការអនុញ្ញាតពី ឯកឧត្តមសាស្រ្តាចារ្យ នៅក្នុងសប្តាហ៍នេះ មានបទបង្ហាញការចែករំលែកបទពិសោធន៍ ការងារដឹកនាំ និងការងារគ្រប់គ្រង របស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តស្វាយរៀងផងដែរ៕
អត្ថបទ រដ្ឋា












-
ព័ត៌មាន3 days agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
ព័ត៌មាន5 days agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន6 days agoសម្ដេចធិបតី៖ អត្ថប្រយោជន៍ពិតប្រាកដនៃយុគសម័យ AI មិនអាចសម្រេចបានពេញលេញ ដោយធ្វើសកម្មភាពឯកឯងនោះទេ
-
ព័ត៌មាន5 days agoកម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពជើងទឹកត្រៀមកម្លាំង និងសម្ភារៈសង្រ្គោះរួចជាស្រេចដើម្បីអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗទៀត
-
ព័ត៌មាន1 week agoសភាប្រើភាសាបារាំង គាំទ្រយ៉ាងរឹងមាំ និងឥតងាករេចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា
-
ព័ត៌មាន1 week agoកម្ពុជា-ហ្វីលីពីន ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការងារ និងកិច្ចគាំពារជនទេសន្តរប្រវេសន៍
-
ព័ត៌មាន6 days agoកម្ពុជាបានកំណត់មាគ៌ាជាតិ “អព្យាក្រឹតភាពប្រកបដោយបរិយាបន្ន និងកំណើនជាក់ស្ដែងសម្រាប់អធិបតេយ្យភាពឌីជីថល”