ព័ត៌មាន
CDC អនុម័តគម្រោងវិនិយោគចំនួន ៦៨ គម្រោង មានទុនប្រមាណ ៧៤៨ លានដុល្លារអាមេរិក
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅក្នុងខែមករា ឆ្នាំ២០២៥នេះ បានអនុម័តគម្រោងវិនិយោគសរុបចំនួន ៦៨ គម្រោង មានទុនវិនិយោគ ប្រមាណ ៧៤៨ លានដុល្លារអាមេរិក ក្នុងនោះគម្រោងវិនិយោគថ្មីមានចំនួន ៦៤ គម្រោង និងគម្រោងពង្រីកផលិតកម្មចំនួន ៤ គម្រោង។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចេញសេចក្តីប្រកាសព័ត៌មាន ដែលបានអនុម័ត ក្នុងខែ មករា ឆ្នាំ ២០២៥ មានគម្រោងវិនិយោគ សរុបចំនួន ៦៨ គម្រោង មានទុនវិនិយោគសរុបប្រមាណ ៧៤៨ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានប្រមាណជិត ៤៦ ពាន់កន្លែង, ចំពោះគម្រោងវិនិយោគទាំងអស់នេះ ក្នុងនោះគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស មាន ចំនួន ៣៩ គម្រោង និងគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស មានចំនួន ២៩ គម្រោង។
ជុំវិញកម្ពុជាទទួលបានខាងលើនេះ បើប្រៀបធៀបនឹងខែមករា ឆ្នាំ២០២៤ ដែលបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ទទួលបានគម្រោងវិនិយោគសរុបចំនួន ៣២ គម្រោង មានទុនវិនិយោគសរុបប្រមាណ ១៨៧ លានដុល្លារអាមេរិកប៉ុណ្ណោះ ក្នុងនោះ បើធៀបនិងខែមករា ឆ្នាំ២០២៥ នេះ ឃើញថា បានកើនឡើងចំនួន ៣៦ គម្រោង ខណៈទុនវិនិយោគក៏បានកើនឡើងប្រមាណ ៥៦១ លានដុល្លារអាមេរិក ស្មើនឹងប្រមាណ ៣០០ ភាគរយ។ គម្រោងវិនិយោគទាំង ៦៨ គម្រោង សុទ្ធសឹងជាការវិនិយោគក្នុងវិស័យ ឧស្សាហកម្មទាំងអស់។
ចំណែកគម្រោងក្រៅតំបន់សេដ្ឋកិច្ចពិសេស ដែលមានភាពលេចធ្លោក្នុងខែ មករា រួមមាន៖ គម្រោងវិនិយោគបង្កើតរោងចក្រ កែច្នៃលោហៈ មានទុនវិនិយោគចំនួន ៣៤ លានដុល្លារ មានទីតាំងនៅខេត្តបន្ទាយមានជ័យ, គម្រោងវិនិយោគបង្កើតរោងចក្រផលិត ផលិតផលគ្រប់ប្រភេទពីប្លាស្ទិក មានទុន ១៥ លានដុល្លារ វិនិយោគនៅខេត្តកំពង់ស្ពឺ, គម្រោងវិនិយោគបង្កើតរោងចក្រឧបករណ៍ សម្រាប់ក្នុងយានដ្ឋាន ចំនួន ១២ លានដុល្លារ នៅខេត្តកំពង់ស្ពឺ និងគម្រោងវិនិយោគបង្កើតរោងចក្រផលិតសម្ភារៈជាង មានទុន ១០ លានដុល្លារ មានទីតាំងនីខេត្តស្វាយរៀង។
ដោយឡែកនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសរួមមាន៖ គម្រោងវិនិយោគបង្កើតរោងចក្រផលិតសំបកកង់គ្រប់ប្រភេទ មានទុន ១៩៥ លានដុល្លារ វិនិយោគនៅតំបន់សេដ្ឋកិច្ចពិសេស ស៊ីន បាវិត ខេត្តស្វាយរៀង, គម្រោងបន្ថែមទុនវិនិយោគតំបន់សេដ្ឋកិច្ចពិសេស កោះកុង ចេជាង ខេត្តកោះកុង មានទុនវិនិយោគ ៥០ លានដុល្លារ, គម្រោងបង្កើតរោងចក្រផ្គុំនិងតម្លើងរថយន្ត នៅតំបន់សេដ្ឋកិច្ច ពិសេស ខេត្តព្រះសីហនុ មានទុន ៣២ លានដុល្លារ, គម្រោងបង្កើតរោងចក្រកែច្នៃអាលុយមីញ៉ូម នៅតំបន់សេដ្ឋកិច្ចពិសេស ហាយ ផាក មានទុន ១៦ លានដុល្លារ និងគម្រោងវិនិយោគបង្កើតរោងចក្រផលិតសម្ភារៈប្រើប្រាស់ក្នុងនិងក្រៅផ្ទះ មានទុន ១៥ លានដុល្លារ នៅតំបន់សេដ្ឋកិច្ចពិសេស ហាយផាកផងដែរ៕ អត្ថបទ៖ ស៊ុន រ៉ាឌី



-
ព័ត៌មាន3 days agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
ព័ត៌មាន5 days agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន6 days agoសម្ដេចធិបតី៖ អត្ថប្រយោជន៍ពិតប្រាកដនៃយុគសម័យ AI មិនអាចសម្រេចបានពេញលេញ ដោយធ្វើសកម្មភាពឯកឯងនោះទេ
-
ព័ត៌មាន5 days agoកម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពជើងទឹកត្រៀមកម្លាំង និងសម្ភារៈសង្រ្គោះរួចជាស្រេចដើម្បីអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗទៀត
-
ព័ត៌មាន1 week agoសភាប្រើភាសាបារាំង គាំទ្រយ៉ាងរឹងមាំ និងឥតងាករេចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា
-
ព័ត៌មាន1 week agoកម្ពុជា-ហ្វីលីពីន ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការងារ និងកិច្ចគាំពារជនទេសន្តរប្រវេសន៍
-
ព័ត៌មាន6 days agoកម្ពុជាបានកំណត់មាគ៌ាជាតិ “អព្យាក្រឹតភាពប្រកបដោយបរិយាបន្ន និងកំណើនជាក់ស្ដែងសម្រាប់អធិបតេយ្យភាពឌីជីថល”