ព័ត៌មាន
អភិបាលខេត្តប៉ៃលិន បិទសន្និបាតបូកសរុបលទ្ធផលការងារវិសយ័អប់រំ យុវជន និងកីឡាខេត្ត ឆ្នាំសិក្សា២០២៣-២០២៤
ប៉ៃលិន៖ នៅសាលប្រជុំមន្ទីរអប់រំ យុវជន និងកីឡាខេត្ត នារសៀលថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញជាគណៈអធិបតីពិធីបិទសន្និបាតបូកសរុប វាយតម្លៃលទ្ធផលការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២៣-២០២៤ និងលើកទិសដៅការងារឆ្នាំសិក្សា ២០២៤-២០២៥ ។
លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកការអភិវឌ្ឍន៍ធនធានមនុស្ស ជាអាទិភាព នៃការអនុវត្តន៍យុទ្ធសាស្ត្រគោលនយោបាយ នៅគ្រប់ដំណាក់កាល សំដៅលើកកម្ពស់ចំណេះដឹង ជំនាញវិជ្ជាជីវៈសមត្ថភាព សហគ្រិនភាព ការច្នៃប្រឌិតនវានុវត្តន៍ គុណធម៌ សីលធម៌ មនសិកាស្នេហាជាតិ និងស្មារតីទទួលខុសត្រូវ សុខភាពល្អ និងកាយសម្បទារឹងមាំ តួនាទីស្ត្រី និងកិច្ចគាំពារសង្គម ដូច្នេះ សន្និបាតបូកសរុប និងវាយតម្លៃលទ្ធផលការងារអប់រំ យុវជន និងកីឡាឆ្នាំសិក្សា ២០២៣-២០២៤ និង លើកទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥ នេះ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីរកឱ្យឃើញនូវបញ្ហាចម្បងៗ ដើម្បីដាក់ចេញជាអនុសាសន៍សម្រាប់អនុវត្តនាឆ្នាំសិក្សាថ្មី ឲ្យសម្រេចបានទៅតាមផែនការដែលបានគ្រោងទុក។
លោកជំទាវបណ្ឌិតអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ វិស័យអប់រំ យុវជន និងកីឡា ពិតជាមានសារៈសំខាន់សម្រាប់សង្គម និងប្រទេសជាតិយើងទាំងមូល ក្នុងការអភិវឌ្ឍន៍លើគ្រប់វិស័យមិនអាចខ្វះបាននោះទេ ហើយដោយផ្អែកតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ស្វាហាប់ និងឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជាអគ្គមគ្គុទ្ទេសន៍វ័យក្មេងដ៏ឆ្នើម និងពោរពេញដោយសមត្ថភាព, ចំណេះដឹង និងថាមពល បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើន, ការងារ, សមធម៌, ប្រសិទ្ធភាព, និង ចីរភាព, ដោយផ្តោតជាសំខាន់លើរបៀបវារៈ ធានា «ប្រសិទ្ធភាពសមិទ្ធកម្ម» តាមរយៈការអនុវត្តអភិក្រម «ឆ្លុះកញ្ចក់, ងូតទឹក, ដុសក្អែល, ព្យាបាល និងវះកាត់» ដែលនេះជាគតិបណ្ឌិតដឹកនាំដ៏ឈ្លាសវៃរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាយើង ក្នុងការអភិវឌ្ឍន៏លើគ្រប់វិស័យតែម្តង។
ក្នុងឱកាសនោះផងដែរ លោកជំទាវបណ្ឌិត បាន ស្រីមុំ ក៍បានមានប្រសាសន៍ផ្តាំផ្ញើ ដល់បុគ្គលិកអប់រំទាំងអស់ ពិសេសលោកគ្រូ អ្នកគ្រូ និងនាយកសាលានានា ត្រូវពង្រឹងនូវការគ្រប់គ្រងសាលារៀនឱ្យមានវិន័យល្អ ដើម្បីឱ្យប្រព័ន្ធអប់រំ ក្នុងខេត្ត កាន់តែមានភាពរឹងមាំ និងល្អប្រសើបន្ថែមទៀត ជាពិសេសត្រូវចូលរួមចំណែកអនុវត្ដន៍គោលនយោបាយភូមិ-ឃុំ សង្កាត់មានសុវត្ដិភាព ដែលធ្វើឱ្យស្របគ្នាទាំងការអប់រំក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ដើម្បីពង្រឹងសកម្មភាពអប់រំ កីឡា និងជំរុញឱ្យមានការចូលរួម ព្រមទាំងបន្ដពង្រឹងកិច្ចសហការ និងពង្រីកទំនាក់ទំនងជាមួយដៃគូអភិវឌ្ឍន៍នានា ។
បើតាមរបាយការណ៍លោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តប៉ៃលិន បានឱ្យដឹងថា៖ ឆ្នាំសិក្សាថ្មី ២០២៤-២០២៥នេះ ខេត្តប៉ៃលិន មានគ្រឹះស្ថានមធ្យមសិក្សាសាធារណៈចំនួន ៩កន្លែង ក្នុងនោះវិទ្យាល័យចំនួន៣ និងអនុវិទ្យាល័យចំនួន ៦ ដែលមានសិស្សសរុប ៥.៨៥៩នាក់ ស្រី ៣.១៩៧នាក់, គ្រឹះស្ថានមធ្យមសិក្សាឯកជនចំនួន១កន្លែង ក្នុងនោះអនុវិទ្យាល័យចំនួន១ ដែលមានសិស្សសរុប ៩៨នាក់ ស្រី ៦១នាក់, គ្រឹះស្ថានបឋមសិក្សាសាធារណៈចំនួន ៥៣ សាលា ដែលមានសិស្សសរុប ១៦.១៩៥នាក់ ស្រី ៥.៣០៥នាក់ (ក្នុងនោះសិស្សគ្រប់អាយុចុះឈ្មោះចូលរៀនថ្នាក់ទី១ចំនួន ១.៣៩៩នាក់ ស្រី ៦៨២នាក់), មត្តេយ្យសិក្សាសាធារណៈចំនួន ២៥សាលា ដែលមានសិស្សចុះឈ្មោះចូលរៀនថ្មីសរុប ៤៨១នាក់ ស្រី ២៤៤នាក់ និងមត្តេយ្យសិក្សាសហគមន៍សិស្សចុះឈ្មោះចូលរៀនថ្មីសរុប ១១៧នាក់ ស្រី ៦៧នាក់៕









-
PR NEWS5 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា4 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន4 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន2 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន2 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបាននាំយកទៅផ្សព្វផ្សាយជូនពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប