ព័ត៌មាន
ស្រូវប្រាំងជាង៧ពាន់តោនត្រូវបានកសិករធ្វើការប្រមូលទុកដាក់ហូបចុកនិងបម្រើទីផ្សារ
ស្វាយរៀង ៖ លោកសុខ សុទ្ធាវុធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តស្វាយរៀងនៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានប្រាប់ទូរទស្សន៍ btv តាម សារ telegram អោយដឹងថា គិតមកដល់ថ្ងៃទី ៣ ខែកុម្ភះ ឆ្នាំ២០២៥នេះ កសិករដែលបានបង្ករបង្កើតផលស្រូវប្រដេញទឹក និងស្រែប្រាំងពីដើមរដូវ បច្ចុប្បន្នបានធ្វើការប្រមូលទុកដាក់ផលស្រូវសម្រាប់បម្រើការហូបចុក និងបម្រើទីផ្សារបាន ចំនួនប្រមាណជាង៧ពាន់តោននៅលើផ្ទៃដី១ពាន់ ៧៥៩ហិចតា។
លោកបានបញ្ជាក់បន្ថែមថា នៅរដូវប្រាំងឆ្នាំ២០២៤.២០២៥ ស្វាយរៀងពលរដ្ឋបានធ្វើស្រែប្រដេញទឹក និងស្រែប្រាំងបានចំនួន ២ម៉ឺន ៧ពាន់ ៩០៨ហិចតាលើផែនការផលិតស្រូវរដូវប្រាំងប្រចាំឆ្នាំ ២ម៉ឺន៥០០ហិចតា ស្មើនិង ១៣៦.១៤% ។
តាមរបាយការណ៍របស់មន្ទីរកសិកម្មខេត្តស្វាយរៀងគិតត្រឹមថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥នេះដែរ ក្រុមកសិករ និងក្រុមឈ្មួញកណ្ដាល បាននាំស្រូវយកទៅលក់នៅតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា វៀតណាមមានចំនួន ២៥តោន៤៧៩ តោន ក្នុងតម្លៃស្រូវចម្រុះចាប់ពី៨០៥រៀលទៅ៩៧៩រៀល ។





-
ព័ត៌មាន1 week agoសម្តេច ហ៊ុន សែន អញ្ជើញ ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កំពង់ចាម
-
PR NEWS1 week agoGANZBERG បន្តគ្រងដំណែងមេដាយមាសពិភពលោក Monde Selection ក្នុងឆ្នាំ ២០២៦
-
ព័ត៌មាន1 week agoជនជាតិចិន ៣២៩នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ត្រូវបានបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា
-
ព័ត៌មាន1 week agoអភិបាលរាជធានីណែនាំឱ្យមន្ត្រី និងកងកម្លាំងប្រឹងប្រែងបន្ថែមទៀតលើការរក្សាសន្តិសុខ និងការងារនានា
-
ព័ត៌មាន1 week agoទុរេនតំបន់ទឹកជ្រោះឱម៉ាល់ ក្នុងខេត្តកំពត ហុចផលល្អ ទោះឆ្នាំនេះ អាកាសធាតុក្ដៅ
-
ព័ត៌មាន1 week agoករណី Online Scams ៖ តំណាងអយ្យការសម្រេចចោទប្រកាន់លើមន្ត្រីនគរបាលផ្កាយបី១នាក់ ,ផ្កាយពីរ ១នាក់ និងពាក់ព័ន្ធ ៤នាក់ផ្សេងទៀត
-
កីឡា1 week agoក្រោយធ្លាក់ទៅលីគទីបីអង់គ្លេសអ្នកគាំទ្រ Leicester City ធ្វើបាតុកម្មប្រឆាំងម្ចាស់ក្លិបជនជាតិថៃ
-
ព័ត៌មាន1 week agoសម្តេចធិបតី ដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុតឱ្យសមត្ថកិច្ច និងកងកម្លាំងពាក់ព័ន្ធទាំងអស់បន្តការបង្ក្រាបScam Online ដោយគ្មានបង្អង់ដៃឡើយ