ព័ត៌មាន
សាលាភូមិន្ទរដ្ឋបាល និងសាកលវិទ្យាល័យពីបារាំង រៀបចំសន្និសីទអន្តរជាតិ ស្តីពី «ការពិនិត្យឡើងវិញទូទៅនៃរដ្ឋបាលសាធារណៈ»
សាលាភូមិន្ទរដ្ឋបាល ដោយមានកិច្ចសហការជាមួយសាកលវិទ្យាល័យប៉ូលីណេស៊ីបារាំង នៅថ្ងៃទី ០៦ ខែកុម្ភៈ ឆ្នាំ ២០២៥នេះ បានរៀបចំសន្និសីទអន្តរជាតិស្ដីពី «ការពិនិត្យឡើងវិញទូទៅនៃរដ្ឋបាលសាធារណៈ»។ សន្និសីទនេះ ជាមូលដ្ឋានសម្រាប់កម្ពុជាសិក្សារៀនសូត្រអំពីបទពិសោធ និងឧត្ដមានុវត្តរបស់ប្រទេសអន្តរជាតិនៅក្នុងដំណើរការនៃការពិនិត្យឡើងវិញ និងការវិភាគមុខងារ ដែលប្រទេសកម្ពុជាកំពុងតែអនុវត្តនាពេលបច្ចុប្បន្នផងដែរ។
ក្នុងឱកាសសន្និសីទនាព្រឹកនេះ លោកជំទាវ ឈី វិជ្ជរ៉ា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ បានលើកឡើងថា សន្និសីទអន្តរជាតិនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីចែករំលែកចំណេះដឹង បទពិសោធ ព័ត៌មានបច្ចុប្បន្នភាពជុំវិញប្រធានបទស្តីពីការពិនិត្យឡើងវិញទូទៅនៃរដ្ឋបាលសាធារណៈ ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញកម្ពុជា ដែលទទួលបន្ទុកលើការងារកំណែទម្រង់គន្លឹះរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។
លោកជំទាវលើកឡើងដែរថា សន្និសីទដ៏មានសារៈសំខាន់នេះ នឹងក្លាយជាមូលដ្ឋានសម្រាប់កម្ពុជាសិក្សារៀនសូត្រអំពីបទពិសោធ និងឧត្ដមានុវត្តរបស់ប្រទេសអន្តរជាតិនៅក្នុងដំណើរការនៃការពិនិត្យឡើងវិញ និងការវិភាគមុខងារ ដែលប្រទេសកម្ពុជាកំពុងតែអនុវត្តនាពេលបច្ចុប្បន្នផងដែរ។
សម្រាប់កម្មវិធីសន្និសីទនាព្រឹកនេះ មានការធ្វើបទបង្ហាញលើប្រធានបទសំខាន់ៗចំនួន៤។ បទបង្ហាញទី១ស្ដីពី «បរិវត្តកម្មរួមគ្នានៃមុខងារ រចនាសម្ព័ន្ធ និងមធ្យោបាយរបស់រដ្ឋបាលសាធារណៈ» បទបង្ហាញទី២ស្ដីពី «ការត្រួតពិនិត្យរដ្ឋបាលផ្ទៃក្នុង» បទបង្ហាញទី៣ស្ដីពី «៨០ឆ្នាំនៃអង្គការសហប្រជាជាតិ(១៩៤៥-២០២៥)៖ សមិទ្ធផលនិងបញ្ហាប្រឈម» រីឯបទបង្ហាញទី ៤ស្ដីពី «ស្វែងយល់អំពីមូលហេតុផ្សេងៗនៃការធ្លាក់ចុះនៃការសិក្សា. ទស្សនៈវិស័យថ្មីៗសម្រាប់សាលាភូមិន្ទរដ្ឋបាលដើម្បីរួមចំណែកដោយផ្ទាល់ ឬប្រយោលដល់ការកែលម្អប្រព័ន្ធអប់រំកម្ពុជា»។
ក្នុងពិធីដដែលនេះ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ នៃក្រសួងមុខងារសាធារណៈ ក៏បានលើកឡើងដែរថា សន្និសីទពេញមួយព្រឹកនេះ ពិតជាមានសារៈសំខាន់ សម្រាប់ការផ្ដល់ជាធាតុចូល និងចំណេះដឹងថ្មីៗ ជាពិសេសបទពិសោធន៍នៃការអនុវត្តការពិនិត្យឡើងវិញទូទៅនៃរដ្ឋបាលសាធារណៈជាអន្តរជាតិ ដើម្បីជាមូលដ្ឋានសម្រាប់យកទៅសិក្សារៀនសូត្រ និងអនុវត្តទៅតាមអង្គភាពរៀងៗខ្លួនឱ្យទទួលបានលទ្ធផលកាន់តែប្រសើរ៕ អត្ថបទ៖ គឹមហុក





-
PR NEWS5 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា4 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន4 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន2 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន2 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបាននាំយកទៅផ្សព្វផ្សាយជូនពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប