ព័ត៌មាន
ឯកឧត្តម ហ៊ុន ម៉ានី៖ «យកបេះដូងទាក់ទាញបេះដូង» ថ្នាក់ដឹកនាំ សាលារៀន និងមន្ទីរពេទ្យ ប្តេជ្ញាចិត្តផ្តល់សេវាជូនប្រជាពលរដ្ឋ ប្រកបដោយសមធម៌ មានវិជ្ជាជីវៈ ភក្តីភាព និងទឹកចិត្តបរិសុទ្ធចេញពីបេះដូង
ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ បានមានប្រសាសន៍បញ្ជាក់នៅលើបណ្ដាញសង្គមហ្វេសប៊ុកថា លោក លោកស្រី នាយក នាយករងវិទ្យាល័យ មត្តេយ្យសិក្សា ចំនួន១០ និងប្រធាន អនុប្រធានមន្ទីរពេទ្យ ព្រមទាំងសហការី ចំនួន១៥ អង្គភាព បានធ្វើបទបង្ហាញ ក្នុងនាមជាបេក្ខភាពអង្គភាពផ្តល់សេវាសាធារណៈគំរូ ដែលមានលំដាប់ពិន្ទុខ្ពស់ ជូនគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ (គ.វ.រ.) នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា រយៈពេល៣ថ្ងៃ គណៈកម្មការ គ.វ.ជ. ដែលដឹកនាំដោយ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគ.វ.ជ. បានស្តាប់បទបង្ហាញទាំងនេះយ៉ាងយកចិត្តទុកដាក់ សួរសំណួរដេញដោលយ៉ាងផុលផុស ដើម្បីដាក់ពិន្ទុស្វែងរកជ័យលាភីចុងក្រោយ ប្រកបដោយសុក្រឹតភាពជាទីបំផុត។ ទម្រាំបានឈានមកដល់ដំណាក់កាលនៃការធ្វើបទបង្ហាញចុងក្រោយនេះ អង្គភាពទាំង២៥ បានឆ្លងកាត់ការប្រកួតប្រជែង និងជ្រើសសម្រាំងជាមួយអង្គភាពផ្សេងៗទូទាំងប្រទេសសរុបចំនួន ១០៤៧អង្គភាព (វិស័យអប់រំ ចំនួន៩២៨ និងវិស័យសុខាភិបាល ចំនួន១១៩) ចំនួន៣កម្រិត ពោលគឺ កម្រិតក្រុង ស្រុក ខណ្ឌ, កម្រិតរាជធានី ខេត្ត និងកម្រិតថ្នាក់ជាតិ។
ឯកឧត្តមបានថ្លែងថា តាមរយៈបទបង្ហាញនីមួយៗ ក្រៅពីការរៀបរាប់អំពីទិដ្ឋភាពបច្ចេកទេស ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ ដែលមានដូចជាការផ្តល់ព័ត៌មាន ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ មេត្រីភាពបរិស្ថាន ការបំពេញវិជ្ជាជីវៈប្រកបដោយក្រមសីលធម៌ និងចំណុចផ្សេងៗជាច្រើនទៀតរាប់រយផ្ទាំងបង្ហាញ (Slides) ថ្នាក់ដឹកនាំអង្គភាពនីមួយៗ បានផុសចេញនូវទឹកចិត្តបម្រើប្រជាជន ប្រកបដោយឧត្តមភាពជាមន្ត្រីរាជការ។ ភាសាបេះដូងជាច្រើនត្រូវបានលើកឡើងថា៖ “យកបេះដូង ដើម្បីបម្រើរាស្រ្ត” […] “មិនអាចទុកប្រជាពលរដ្ឋណាមួយចោលទេ” […] “អ្នកជំងឺស្ថិតក្នុងបេះដូងយើង” […] “មន្ទីរពេទ្យផ្តល់សេវាល្អ ជាក្តីត្រេកអររបស់ប្រជាជន” […] “បំពេញដោយមិនទាមទារ ជាមាគ៌ានាំមកនូវក្តីសុខ” […] “យើងមានចក្ខុវិស័យរួម និងបេះដូងរួមគ្នា” […] “សុខទុក្ខរបស់អ្នកជំងឺ ជាសុខទុក្ខរបស់គ្រូពេទ្យ” […] “គ្រប់អ្នកជំងឺ ត្រូវចាត់ទុកជាសាច់ឈាម បេះដូងយើង” […]។ល។
បើតាម ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី ប្រយោគភាសាទាំងអស់នេះ បានផុសចេញដោយស្មោះស្ម័គ្រនៅក្នុងបទបង្ហាញនីមួយៗ ដែលជាទឹកចិត្តក្នុងការយកបេះដូងមកបម្រើប្រជាជន ដើម្បីទទួលបានទំនុកចិត្ត ក្តីស្រឡាញ់ពីប្រជាជន ឆ្ពោះទៅការរីកចម្រើនក្នុងសហគមន៍ និងក្នុងសង្គមជាមួយគ្នា។ លោកប្រធានមន្ទីរពេទ្យមួយរូបបានលើកឡើងថា “នៅពេលដែលយើងផ្តល់សេវាល្អ ប្រជារាស្ត្រគាំទ្រ និងសប្បាយចិត្ត យើងនឹងទទួលបានផលជាមួយគ្នាដែរ។ […] នៅពេលដែលយើងមានក្តីរីករាយសប្បាយចិត្ត មានសុខភាពល្អ មានអនាគតល្អ នោះយើងនឹងអាចចូលរួមអភិវឌ្ឍប្រទេសជាតិជាមួយគ្នា។” លោកប្រធានមន្ទីរពេទ្យបន្ថែម៕






-
PR NEWS5 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា4 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន4 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន2 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន2 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបាននាំយកទៅផ្សព្វផ្សាយជូនពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប