ព័ត៌មាន
កម្ពុជាទទួលបានការវិនិយោគលើរោងចក្រធុនធំ មានទុនសរុបជាង ២០ ពាន់លានដុល្លាអាមេរិក
ភ្នំពេញ ៖ គិតត្រឹមបំណាច់ឆ្នាំ ២០២៤ នេះ កម្ពុជាទទួលបានការវិនិយោគលើឧស្សាហកម្មធុនធំ មានចំនួនសរុប ២,៤២៥ រោងចចក្រ និងទទួលបានរោងចក្របង្កើតថ្មី នៅក្នុងឆ្នាំ២០២៤ មានចំនួន ៣២៦ រោងចក្រ ដោយមានទុនវិនិយោគសរុបប្រមាណជាង ២០ ពាន់លានដុល្លាអាមេរិក។
ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងនៅក្នុងជំនួបសាវនាការ ការងាររវាងគណៈកម្មការទី ៩ ព្រឹទ្ធសភា និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី ៦ ខែ កុម្ភៈ ឆ្នាំ ២០២៥ នេះថា ជុំវិញវិស័យឧស្សាហកម្មនេះ អ្វីដែលក្រសួងកំពុងអនុវត្ត គឺបញ្ហាបច្ចេកទេស និងសុវត្ថិភាពឧស្សាហកម្ម ដោយក្រសួង បានកំពុងយកចិត្តទុក បន្តពង្រឹងលើផ្នែកទាំងនេះ ដើម្បីលើកកម្ពស់វិស័យឧស្សាហកម្មនៅកម្ពុជាមានភាពកាន់តែរីកចម្រើន ចំណែក សុវត្ថិភាព យើងមិនស្រូវមានការបារម្មណ៍ប៉ុន្មាននោះឡើយ ព្រោះក្រុមហ៊ុនធំៗភាគច្រើនពេលដែលមកបណ្តាក់ទុន ក្រុមហ៊ុនទាំង នោះ បាននាំយកមកទាំងស្តង់ដារ ផលិតប្រកបដោយគុណភាពជាដើម ក្នុងនោះអ្វីដែលក្រសួងយកចិត្តទុកខ្ពស់ គឺរោងចក្រខ្នាតតូច ដែលបង្កើតឡើងដោយវិនិយោគិនក្នុងស្រុក។
ឯកឧត្តមរដ្ឋមន្រ្តី លើកឡើងបន្ថែមថា ចំណែការចុះបញ្ជីដែលបានកត់ត្រាដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងនោះសម្រាប់រោងចក្រធុនធ្ងន់ គិតមកដល់បំណាច់ឆ្នាំ ២០២៤ រោងចក្រដែលកំពុងដំណើរការមានចំនួនសរុប ២,៤២៥ រោងចក្រ ចំណែកនៅក្នុងឆ្នាំ ២០២៤ នេះវិញ, ក្រសួងទទួលបានការចុះបញ្ជីរោងចក្របង្កើតថ្មី មានចំនួន ៣២៦ រោងចក្រ គិតជាទុនវិនិយោគសរុបមានចំនួនជាង ២០ ពាន់លានដុល្លារអាមេរិក ក្នុងនោះក៏មានរោងចក្របិទទ្វារ មានចំនួន ២៦ រោងចក្រ ផងដែរ។
ចំណែកទាក់ទងតម្លៃបរិមាណផលិតផលវិញ, នៅក្នុងឆ្នាំ ២០២៤ នេះ បរិមាណតម្លៃផលិតកម្មមានចំនួនសរុបជាង ១៥ ពាន់ លានដុល្លារអាមេរិក ក្នុងនោះសម្រាប់ការផ្គត់ផ្គង់ទីផ្សារក្នុងស្រុក មានចំនួនជិត ៤ ពាន់លានដុល្លារអាមេរិក ខណៈការនាំចេញមាន ចំនួន ជាង ១១ ពាន់លានដុល្លារអាមេរិក។
សូមបញ្ជាក់ថា នៅក្នុងឆ្នាំ ២០២៥ នេះ បើតាមច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៥ វិស័យឧស្សាហកម្ម ត្រូវបានរំពឹងថា នឹងមានកំណើន ៨,៦ ភាគរយ គាំទ្រដោយតុល្យភាពនៃការរក្សានៃអនុវិស័យកាត់ដេរ និងកម្មន្តសាលមិនមែនកាត់ដេរ ខណៈ អនុវិស័យសំណង់នៅបន្តមានកំណើនទាប៕
អត្ថបទ៖ សុន រ៉ាឌី






-
ព័ត៌មាន1 week agoសម្តេច ហ៊ុន សែន អញ្ជើញ ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កំពង់ចាម
-
PR NEWS1 week agoGANZBERG បន្តគ្រងដំណែងមេដាយមាសពិភពលោក Monde Selection ក្នុងឆ្នាំ ២០២៦
-
ព័ត៌មាន1 week agoជនជាតិចិន ៣២៩នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ត្រូវបានបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា
-
ព័ត៌មាន1 week agoអភិបាលរាជធានីណែនាំឱ្យមន្ត្រី និងកងកម្លាំងប្រឹងប្រែងបន្ថែមទៀតលើការរក្សាសន្តិសុខ និងការងារនានា
-
ព័ត៌មាន1 week agoទុរេនតំបន់ទឹកជ្រោះឱម៉ាល់ ក្នុងខេត្តកំពត ហុចផលល្អ ទោះឆ្នាំនេះ អាកាសធាតុក្ដៅ
-
ព័ត៌មាន1 week agoករណី Online Scams ៖ តំណាងអយ្យការសម្រេចចោទប្រកាន់លើមន្ត្រីនគរបាលផ្កាយបី១នាក់ ,ផ្កាយពីរ ១នាក់ និងពាក់ព័ន្ធ ៤នាក់ផ្សេងទៀត
-
កីឡា1 week agoក្រោយធ្លាក់ទៅលីគទីបីអង់គ្លេសអ្នកគាំទ្រ Leicester City ធ្វើបាតុកម្មប្រឆាំងម្ចាស់ក្លិបជនជាតិថៃ
-
ព័ត៌មាន1 week agoសម្តេចធិបតី ដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុតឱ្យសមត្ថកិច្ច និងកងកម្លាំងពាក់ព័ន្ធទាំងអស់បន្តការបង្ក្រាបScam Online ដោយគ្មានបង្អង់ដៃឡើយ