ព័ត៌មាន
អាជ្ញាធរជាតិអប្សរា សហការជាមួយភាគីឥណ្ឌា ជួសជុលរោងទងទី៣ ផ្នែកខាងលិចនៃប្រាសាទតាព្រហ្ម
អាជ្ញាធរជាតិអប្សរាតាមរយៈកិច្ចសហការជាមួយស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា(ASI)កំពុងធ្វើការជួសជុលនៅរោងទងទី៣ ផ្នែកខាងលិចនៃប្រាសាទតាព្រហ្ម។ រចនាសម្ពន្ធនៃរោងទងទី៣នេះ ប្រឈមនឹងគ្រោះថ្នាក់ទាមទាតម្រូវឲ្យមានការជួសជុល។
លោក Chitranjan Kumar ប្រធានគ្រប់គ្រងការដ្ឋានជួសជុលនៅប្រាសាទតាព្រហ្មនៃភាគីឥណ្ឌាបានឱ្យដឹងថា ក្នុងគម្រោងនៃកិច្ចសហប្រតិបត្តិការដំណាក់កាលទី៣ ចាប់ផ្តើមក្នុងខែមករា ឆ្នាំ២០២៥ ដែលគ្រោងនឹងបញ្ចប់នាចុងឆ្នាំ។
លោកChitranjan Kumar បន្តថា ជាជំហានដំបូងក្រុមការងារធ្វើកំណាយស្រាវជ្រាវ ដើម្បីសិក្សាអំពីស្ថានភាពគ្រឹះនៃសំណង់ប្រាសាទ ចុះបញ្ជីថ្មដែលនៅរាយប៉ាយ រុះរើនៅទីតាំងដែលបាក់បែក បានរកឃើញទីតាំងដែលខូចខាតខ្លាំងនៅជ្រុងខាងត្បួង ខាងជើង និងមុខខាងលិច ជួសជុលពង្រឹងគ្រឹះ និងជួសជុលថ្មដែលបែកបាក់ ទើបរៀបចំផ្គុំថ្មទៅកាន់ទីតាំងដើមវិញ៕










-
ព័ត៌មាន3 days agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
ព័ត៌មាន5 days agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន6 days agoសម្ដេចធិបតី៖ អត្ថប្រយោជន៍ពិតប្រាកដនៃយុគសម័យ AI មិនអាចសម្រេចបានពេញលេញ ដោយធ្វើសកម្មភាពឯកឯងនោះទេ
-
ព័ត៌មាន5 days agoកម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពជើងទឹកត្រៀមកម្លាំង និងសម្ភារៈសង្រ្គោះរួចជាស្រេចដើម្បីអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗទៀត
-
ព័ត៌មាន1 week agoសភាប្រើភាសាបារាំង គាំទ្រយ៉ាងរឹងមាំ និងឥតងាករេចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា
-
ព័ត៌មាន1 week agoកម្ពុជា-ហ្វីលីពីន ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការងារ និងកិច្ចគាំពារជនទេសន្តរប្រវេសន៍
-
ព័ត៌មាន6 days agoកម្ពុជាបានកំណត់មាគ៌ាជាតិ “អព្យាក្រឹតភាពប្រកបដោយបរិយាបន្ន និងកំណើនជាក់ស្ដែងសម្រាប់អធិបតេយ្យភាពឌីជីថល”