ព័ត៌មាន
ថ្នាក់ដឹកនាំគណបក្សខេត្តស្វាយរៀងជំរុញដល់មន្ត្រីពាក់ព័ន្ធចុះធ្វើការអប់រំនិងឆ្លើយតបដោះស្រាយកង្វល់ពលរដ្ឋ
ស្វាយរៀង ៖ ឯកឧត្តមថាច់ រតនា សមាជិកគណៈអចិន្ត្រៃយ៏គណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានគណៈឃោសនាអប់រំខេត្ត បានជំរុញដល់មន្ត្រីថ្នាក់ដឹកនាំនៅគ្រប់ផ្នែកពាក់ព័ន្ធ ដែលនៅកៀកនិងពលរដ្ឋត្រូវចុះធ្វើការអប់រំ ពន្យល់ពលរដ្ឋឲ្យយល់កាន់តែច្បាស់ពីការដឹកនាំរបស់គណបក្ស ក៏ដូចជារបស់រាជរដ្ឋាភិបាលទាំងលើការងារសន្តិសុខសុវត្ថិភាព ការងារអភិវឌ្ឍន៏ និងការងារសេដ្ឋកិច្ច ដើម្បីបញ្ចៀសបាននូវការអូសទាញរបស់អង្គការសង្គមស៊ីវិលនិងគណបក្សផ្សេងៗ ងាកមកធ្វើការវាយប្រហារមកលើការដឹកនាំរបស់គណបក្ស និងរាជរដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោតគាំទ្រពីពលរដ្ឋ ខណៈដែលពលរដ្ឋនៅទូទាំងប្រទេសក៏ដូចជានៅក្នុងខេត្តស្វាយរៀងយើងទាំងមូលបានប្រឈមទៅនឹងបញ្ហាលក់ផលិតផលមិនឆ្លើយតបទៅនិងការចំណាយ ។
ការថ្លែងនិងជំរុញរបស់មន្ត្រីគណបក្សរូបនេះបានធ្វើឡើងក្នុងឱកាស ឯកឧត្តមអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសភាពការណ៍ទូទៅប្រចាំខែមករា និងទិសដៅអនុវត្តបន្តរបស់គណៈឃោសនាអប់រំខែកុម្ភៈ នៅសាលប្រជុំស្នាក់ការគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀងថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី នៅក្នុងក្រុមប្រឹក្សាខេត្តមន្ត្រីជនបង្គោលគណៈឃោសនាអប់រំតាមមន្ទីរ អង្គភាព និងស្រុក ក្រុងទាំង៨របស់ខេត្តផងដែរ។
ឯកឧត្តមបានបញ្ជាក់ថានិន្នាការសេដ្ឋកិច្ច ពិសេសស្រូវ អង្ករ មានការចុះថោកគឺជាគោលដៅដែលគណបក្សនិងអង្គការសង្គមស៊ីវិលតែងតែធ្វើការវាយបកមកលើការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដូច្នេះមន្ត្រីដែលនៅកៀកនិងពលរដ្ឋក្រៅពីការងារអប់រំការសតិអារម្មណ៍ របស់មន្ត្រីរាជការ និងពលរដ្ឋឲ្យមានភាពជឿជាក់មកលើការដឹកនាំរបស់រាជរដ្ឋាភិបាលត្រូវ លៃលក ធ្វើការឆ្លើយតបរាល់តម្រូវការចាំបាច់ចំពោះមុខជូនពលរដ្ឋ រួមមានការងារដោះស្រាយបូមបាចទឹកសង្គ្រោះស្រូវប្រាំង ពិសេសរកទីផ្សារស្រូវ អង្ករដែលជាគោលដៅពលរដ្ឋចង់អោយការលក់ដោះដូរបានល្អនៅគ្រប់រដូវ ។
ជាមួយគ្នានោះដែរក្នុងនាមមន្ត្រីថ្នាក់ដឹកនាំគណបក្សឯកឧត្តម ថាច់ រតនា បានជំរុញណែនាំដល់មន្ត្រី និងជនបង្គោល បន្តបំផុសចលនាអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព រក្សាសន្តិភាព ប្រឆាំងវាយបកគ្រប់សកម្មភាព ដែលអង្គការសង្គមស៊ីវិលនិងគណបក្សផ្សេងៗបានធ្វើការរិះគន់មកលើការដឹកនាំរបស់រាជរដ្ឋាភិបាលឲ្យបានទាន់ពេលវេលា សំដៅបញ្ជៀសសកម្មភាព រំជើបរំជួលនៅក្នុងស្រទាប់ពលរដ្ឋនិងមន្ត្រីរាជការ ។






-
ព័ត៌មាន1 week agoសម្តេច ហ៊ុន សែន អញ្ជើញ ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កំពង់ចាម
-
PR NEWS1 week agoGANZBERG បន្តគ្រងដំណែងមេដាយមាសពិភពលោក Monde Selection ក្នុងឆ្នាំ ២០២៦
-
ព័ត៌មាន1 week agoជនជាតិចិន ៣២៩នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ត្រូវបានបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា
-
ព័ត៌មាន1 week agoអភិបាលរាជធានីណែនាំឱ្យមន្ត្រី និងកងកម្លាំងប្រឹងប្រែងបន្ថែមទៀតលើការរក្សាសន្តិសុខ និងការងារនានា
-
ព័ត៌មាន1 week agoទុរេនតំបន់ទឹកជ្រោះឱម៉ាល់ ក្នុងខេត្តកំពត ហុចផលល្អ ទោះឆ្នាំនេះ អាកាសធាតុក្ដៅ
-
ព័ត៌មាន1 week agoករណី Online Scams ៖ តំណាងអយ្យការសម្រេចចោទប្រកាន់លើមន្ត្រីនគរបាលផ្កាយបី១នាក់ ,ផ្កាយពីរ ១នាក់ និងពាក់ព័ន្ធ ៤នាក់ផ្សេងទៀត
-
កីឡា1 week agoក្រោយធ្លាក់ទៅលីគទីបីអង់គ្លេសអ្នកគាំទ្រ Leicester City ធ្វើបាតុកម្មប្រឆាំងម្ចាស់ក្លិបជនជាតិថៃ
-
ព័ត៌មាន1 week agoសម្តេចធិបតី ដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុតឱ្យសមត្ថកិច្ច និងកងកម្លាំងពាក់ព័ន្ធទាំងអស់បន្តការបង្ក្រាបScam Online ដោយគ្មានបង្អង់ដៃឡើយ