ព័ត៌មាន
ឆ្នាំ២០២៤ កុមារអាយុក្រោម១ឆ្នាំ ដែលបានទទួលវ៉ាក់សាំងDPT-HepB-Hib3 មានចំនួន៣២៥៦៣៤នាក់
ភ្នំពេញ ៖ បើយោងតាមរបាយការណ៍វឌ្ឍនភាពក្នុងវិស័យសុខាភិបាល ឆ្នាំ២០២៤ របស់ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញថា នៅក្នុងឆ្នាំ២០២៤ កុមារអាយុក្រោម១ឆ្នាំ ដែលបានទទួលវ៉ាក់សាំងDPT-HepB-Hib3 មានចំនួន៣២៥៦៣៤នាក់។ ក្នុងរយៈពេល៥ឆ្នាំចុងក្រោយ(២០២០-២០២៤) អត្រាគ្របដណ្តប់នៃវ៉ាក់សាំងបង្ការជំងឺខាន់ស្លាក់ ក្អកមាន់ តេតាណូស រលាកថ្លើមប្រភេទបេ រលាកសួត រលាកស្រោមខួរ ៣លើក លើកុមារអាយុក្រោមមួយឆ្នាំ ត្រូវបានរក្សាខ្ពស់លើស៩៥%។
បើតាមកញ្ញា អ៊ុន ថុនា ឆ្មបមធ្យម ទទួលបន្ទុកផ្នែកវ៉ាក់សាំង នៃមណ្ឌលសុខភាពទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ថ្លែងប្រាប់BTV ព័ត៌មាន នាព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះថា បច្ចុប្បន្នកម្មវិធីជាតិផ្តល់ថ្នាំបង្ការ បានផ្តល់វ៉ាក់សាំងបង្ការចំនួន១២មុខ ក្នុងនោះវ៉ាក់សាំង១១មុខ សម្រាប់កុមារអាយុក្រោមមួយឆ្នាំ រួមមាន៖ វ៉ាក់សាំងបង្ការជំងឺរបេង ខាន់ស្លាក់ កក្អមាន់ តេតាណូស គ្រុនស្វិតដៃជើង កញ្រ្ជិល រលាកថ្លើមប្រភេទបេ រលាកស្រោមខួរក្បាល រលាកខួរក្បាលJE និងកញ្ជ្រិល ស្អូច និងវ៉ាក់សាំង១មុខទៀត សម្រាប់បង្ការជំងឺមហារីកមាត់ស្បូនលើកុមារីអាយុ៩ឆ្នាំ។
ចំណែកបងប្អូនប្រជាពលរដ្ឋ បាននាំយកកូនៗអាយុក្រោមមួយឆ្នាំ មកទទួលវ៉ាក់សាំងបង្ការ នៅមណ្ឌលសុខភាពទឹកថ្លា តាមកម្មវិធីជាតិផ្តល់ថ្នាំបង្ការ នៃក្រសួងសុខាភិបាល បានលើកឡើងរួមគ្នាថា ក្នុងនាមយើងជាអាណាព្យាបាល ត្រូវយកចិត្តទុកដាក់លើកូនៗ និងនាំកូនៗមកចាក់វ៉ាក់សាំងបង្ការជំងឺ តាមកម្មវិធីជាតិដែលបានកំណត់ និងតាមការណែនាំរបស់លោកគ្រូពេទ្យ អ្នកគ្រូពេទ្យ ធ្វើឲ្យកូនៗមានសុខភាពល្អ សុវត្ថិភាព ព្រមទាំងគ្មានឆ្លងមេរោគផ្សេងៗ ជាពិសេសក៏សូមគោរពអរគុណដល់ក្រុមការងារគ្រូពេទ្យ នៃមណ្ឌលសុខភាពទឹកថ្លា បានផ្តល់សេវាកម្មយ៉ាងល្អប្រសើរជូនដល់បងប្អូនប្រជាពលរដ្ឋ។
សូមបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលដាក់ចេញ កម្មវិធីគោលនយោបាយអាទិភាពចំនួន ៦ ដែលត្រូវចាប់ផ្តើមអនុវត្តភ្លាមនៅក្នុងឆ្នាំ២០២៣ ក្នុងនោះកម្មវិធីគោលនយោបាយអាទិភាពទី១ គឺ «ការពង្រីកសេវាថែទាំសុខភាពឆ្ពោះទៅកាន់ការ គ្របដណ្តប់សុខភាពជាសកល» ដោយចាប់ផ្តើមពី៖ (១). ការពង្រីកកម្មវិធីមូលនិធិសមធម៌ សម្រាប់គ្រួសារងាយរងហានិភ័យប្រមាណជាង ៤៥ ម៉ឺនគ្រួសារ ឬស្មើនឹងសមាជិកសរុបជាង ១,៥លាននាក់ និង(២). ការពង្រីករបបថែទាំសុខភាពរបស់បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) សម្រាប់កម្មករ និយោជិត និងមន្ត្រីសាធារណៈដែលគ្របដណ្តប់បន្ថែមដល់សមាជិកគ្រួសារ និងអ្នកនៅក្នុងបន្ទុកប្រមាណជាង ៣ លាននាក់ តាមគោលការណ៍ស្ម័គ្រចិត្ត។ ជាសរុបគម្រោងទាំងពីរនឹងគ្របដណ្តប់ប្រជាជន ប្រមាណ ៧,៤ លាននាក់៕
អត្ថបទ រដ្ឋា















-
ព័ត៌មាន3 days agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
ព័ត៌មាន5 days agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន6 days agoសម្ដេចធិបតី៖ អត្ថប្រយោជន៍ពិតប្រាកដនៃយុគសម័យ AI មិនអាចសម្រេចបានពេញលេញ ដោយធ្វើសកម្មភាពឯកឯងនោះទេ
-
ព័ត៌មាន5 days agoកម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពជើងទឹកត្រៀមកម្លាំង និងសម្ភារៈសង្រ្គោះរួចជាស្រេចដើម្បីអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗទៀត
-
ព័ត៌មាន1 week agoសភាប្រើភាសាបារាំង គាំទ្រយ៉ាងរឹងមាំ និងឥតងាករេចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា
-
ព័ត៌មាន1 week agoកម្ពុជា-ហ្វីលីពីន ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការងារ និងកិច្ចគាំពារជនទេសន្តរប្រវេសន៍
-
ព័ត៌មាន6 days agoកម្ពុជាបានកំណត់មាគ៌ាជាតិ “អព្យាក្រឹតភាពប្រកបដោយបរិយាបន្ន និងកំណើនជាក់ស្ដែងសម្រាប់អធិបតេយ្យភាពឌីជីថល”