ព័ត៌មាន
អ្នកវិភាគ និងអ្នកឃ្លាំមើល ចាត់ទុកចលនាជាតិតស៊ូរបស់ទណ្ឌិតក្បត់ជាតិបីជំនាន់ ជាសកម្មភាពដើរបញ្ច្រាសទិសពីលទ្ធិប្រជាធិបតេយ្យ
អ្នកវិភាគភូមិសាស្រ្តនយោបាយ និងអ្នកឃ្លាំមើលការអភិវឌ្ឍន៍សង្គម បានចាត់ទុកចលនាជាតិតស៊ូរបស់ទណ្ឌិតក្បត់ជាតិបីជំនាន់ សម រង្ស៊ី សកម្មភាពដើរបញ្ច្រាសទិសពីលទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ និងការប៉ុនប៉ងអូសប្រទេសជាតិឱ្យដើរថយក្រោយវិលទៅរកអតីតកាលដ៏ជូរចត់វិញ ខណៈទណ្ឌិត សម រង្ស៊ី និងគ្នីគ្នាតែងតែងតាំងខ្លួនជាអ្នកប្រជាធិបតេយ្យ។
លោក ថុង ម៉េងដាវិត អ្នកវិភាគភូមិសាស្រ្តនយោបាយ និងសន្ដិសុខបានថ្លែងថា៖«គម្រោងចលនាជាតិតស៊ូដែលផ្ដូចផ្ដើមឡើងដោយលោក សម រង្ស៊ីនោះ គឺជាសកម្មភាពដើរបញ្ច្រាសទិសពីលទ្ធិប្រជាធិបតេយ្យ ផ្ទុយពីរដ្ឋធម្មនុញ្ញ និងជាការប៉ុនប៉ងអូសទាញប្រទេសជាតិឱ្យធ្លាក់ចូលក្នុងស្រមោលអតីតកាលជាថ្មី»។
លោកបន្តថា៖«លោក សម រង្ស៊ី និងគ្នីគ្នាគាត់តែងតែស្រែកក្ដែងៗតាំងខ្លួនជាអ្នកប្រជាធិបតេយ្យ អ្នកស្នេហាជាតិ អ្នកស្រលាញ់ជាតិជាដើម ប៉ុន្ដែបើយើងសង្កេតមើលពីសកម្មភាពគាត់ គឺដើរបញ្ច្រាសទិស ក្បត់ឧត្តមគតិខ្លួន ក្បត់អ្នកគាំទ្រ និងពលរដ្ឋដែលធ្លាប់ជឿផងដែរ។ ទោះយ៉ាងណាក៏ដោយ នយោបាយបោកបញ្ឆោតរបស់គាត់នេះ លែងមានប្រសិទ្ធភាពចំពោះពលរដ្ឋបន្តទៀតហើយ»។
អ្នកវិភាគរូបនេះបានបន្ថែមថា ការបង្កើតចលនាតស៊ូនៅក្រៅប្រទេសរបស់ក្រុមប្រឆាំងដឹកនាំដោយទណ្ឌិត សម រង្ស៊ី ដែលប៉ុនប៉ងផ្លួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដោយសកម្មភាពទាំងអស់នេះគ្មាននាំផលចំណេញដល់ជាតិទេ ហើយថែមទាំងធ្វើឱ្យមានការបែកបាក់ និងជាការផ្ដល់ឱកាសសម្រាប់បរទេសជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងកម្ពុជាប៉ុណ្ណោះ។
ចំណែកលោក សំ សឿន អ្នកឃ្លាំមើលការអភិវឌ្ឍន៍សង្គម និងនយោបាយបានថ្លែងថា៖«ទណ្ឌិត សម រង្ស៊ី តែងតែអួតខ្លួនជាអ្នកប្រជាធិបតេយ្យ និងអ្នកស្នេហាជាតិ ប៉ុន្តែគាត់ និងគ្នីគ្នាផ្សេងៗទៀត បានបង្កើតចលនាតស៊ូខុសច្បាប់ ក្រៅប្រព័ន្ធបោះឆ្នោត ញុះញង់ឱ្យពលរដ្ឋដើរខុសពីគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដោយផ្ទុយទាំងស្រុងពីប្រទេសប្រជាធិបតេយ្យនៅលើពិភពលោកដែលពួកគេកំពុងប្រកាន់យក និងកំពុងអនុវត្តយន្តការបោះឆ្នោតសម្រាប់ការជ្រើសរើសមេដឹកនាំរបស់ខ្លួន»។
លោកបានចាត់ទុកការបង្កើតចលនាតស៊ូរបស់ទណ្ឌិត សម រង្ស៊ី នៅក្នុងកាលៈទេសៈនេះថា គឺជាការប៉ុនប៉ងអូសទាញប្រទេសជាតិឱ្យដើរថយក្រោយ និងបង្កឱ្យមានវិនាសសកម្មតាមរយៈនយោបាយប្រើប្រាស់ប្រជាពលរដ្ឋ ជាពិសេសសកម្មជន អ្នកគាំទ្ររបស់ខ្លួនធ្វើជាឈ្នាន់ទាំងងងឹតងងុល ដើម្បីឈោងចាប់អំណាចដោយខុសច្បាប់។
លោកបានអំពាវនាវឱ្យប្រជាពលរដ្ឋបន្តចូលរួមជាមួយរាជរដ្ឋាភិបាលការពារសុខសន្តិភាព ការអភិវឌ្ឍជាតិ ជាពិសេសរួមគ្នាលុបបំបាត់មនោគមន៍វិជ្ជាជ្រុលនិយមពីកម្ពុជា ខណៈរាជរដ្ឋាភិបាលដែលដឹកនាំគណបក្សប្រជាជនកម្ពុជា មានសម្ដេចតេជោ ហ៊ុន សែន ជាប្រធានព្រឹទ្ធសភា និងសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីបានប្ដូរផ្ដាច់មិនអនុញ្ញាតជាដាច់ខាតឱ្យមានចលនាពីក្រុមណាមួយ ឬបុគ្គលណាមួយ មកបំផ្លាញសុខសន្តិភាពបានឡើយ។
មេដឹកនាំចលនាជ្រុលនិយម សម រង្ស៊ី និងគ្នីគ្នា បានកំណត់យកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ធ្វើជាផែនការក្បត់ជាតិបង្កើតចលនាតស៊ូខុសច្បាប់ ហើយប៉ុនប៉ងឈានទៅការបង្កើតរដ្ឋាភិបាលបណ្តោះអាសន្នក្រៅប្រទេស។ ពួកគេនៅតែចិញ្ចឹមចិត្តញុះញង់ អុជអាល និងបបួលមនុស្សឱ្យបែងចែកបក្ខពួក បែកបាក់គ្នា។
ការភូតភរកុហក បោកប្រាស់ និងការចោទប្រកាន់ខុសពីការពិតមកលើរាជរដ្ឋាភិបាលស្របច្បាប់ បានធ្វើឱ្យពលរដ្ឋ និងអ្នកគាំទ្ររបស់ខ្លួនអស់ជំនឿ ហើយអ្នកដែលធ្លាប់ស្មោះស្ម័គ្រជាមួយក្រុមជ្រុលនិយមទាំងនោះ បានងាកមកចូលរួមជាមួយរាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជាវិញ។
យ៉ាងណាមិញ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានព្រមានទុកមុនថា រាជរដ្ឋាភិបាលកម្ពុជាមិនអាចអន់ឱនឱ្យក្រុមជ្រុលនិយមទាំងនោះបានឡើយចំពោះការធ្វើសកម្មភាពទាំងឡាយណាដែលហួសព្រំដែនច្បាប់ ក្នុងចេតនាបង្កចលាចលសង្គម និងបង្កើតអស្ថិរភាពក្នុងសង្គមជាតិ៕


-
PR NEWS5 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា4 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន4 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន2 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន2 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបាននាំយកទៅផ្សព្វផ្សាយជូនពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប