ព័ត៌មាន
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី “អភិបាលកិច្ចទិន្នន័យសម្រាប់បរិវត្តកម្មឌីជីថល”
កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍(ក.ប.ទ.) បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលស្ដីពី “អភិបាលកិច្ចទិន្នន័យសម្រាប់បរិវត្តកម្មឌីជីថល” ជូនដល់អនុប្រធាន និងសមាជិកទាំងអស់នៃក្រុមការងាររៀបចំគោលនយោបាយអភិបាលកិច្ចទិន្នន័យ និងទិន្នន័យបើកចំហនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សរុបប្រមាណ ៦០នាក់ នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា។
វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងដោយវិទ្យាស្ថានអភិបាលកិច្ចឌីជីថលនៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ក.ប.ទ. សហការជាមួយដៃគូអន្តរជាតិ ESCAP-APCICT រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៣-៤ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងគោលបំណងផ្ដល់នូវចំណេះដឹងឱ្យកាន់តែស៊ីជម្រៅអំពី៖
– ការរៀបចំ ការពិនិត្យគុណភាពទិន្នន័យ កំណត់អត្តសញ្ញាណ ការការពារ ការគ្រប់គ្រងសុវត្ថិភាព និងការតភ្ជាប់ទិន្នន័យក្នុងស្ថាប័នសាធារណៈនិងឯកជន
– ការវាយតម្លៃលើចំណុចខ្លាំង ចំណុចខ្សោយ កាលានុវត្តភាព និងបញ្ហាប្រឈមនៃអភិបាលកិច្ចទិន្នន័យ
– ការប្រើប្រាស់អភិបាលកិច្ចទិន្នន័យទាំងនៅក្នុងវិស័យសាធារណៈ និងវិស័យឧស្សាហកម្មនៅក្នុងបរិវត្តកម្មឌីជីថល
– គោលការណ៍ចម្បងនិងក្របខណ្ឌនៃអភិបាលកិច្ចទិន្នន័យ និងទិន្នន័យបើកចំហអន្តរជាតិ និងបណ្ដាប្រទេសនានា។
ទន្ទឹមនេះ តាមរយៈការសិក្សាលើក្របខណ្ឌគោលនយោបាយអភិបាលកិច្ចទិន្នន័យនិងទិន្នន័យបើកចំហ អន្តរជាតិ និងបណ្ដាប្រទេសនានា គឺជាការប្រមូលធាតុចូលយ៉ាងសំខាន់សម្រាប់ការតាក់តែងលើសេចក្តីព្រាងបឋមនៃគោលនយោបាយអភិបាលកិច្ចទិន្នន័យនិងទិន្នន័យបើកចំហ ដែលកំពុងពិភាក្សាកម្រិតផ្ទៃក្នុងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។










-
PR NEWS5 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា4 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន4 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន2 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន2 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបាននាំយកទៅផ្សព្វផ្សាយជូនពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប