ព័ត៌មាន
តំបន់ការពារធម្មជាតិបង្កើតជាសក្តានុពលធម្មជាតិ សម្រាប់គោលដៅលំហែបៃតង ជួយដល់ការការពារនិងអភិរក្សធនធានធម្មជាតិ និងជីវភាពប្រជាពលរដ្ឋនៅតាមមូលដ្ឋាន
ដែនជម្រកសត្វព្រៃភ្នំសំកុស ក្នុងភូមិសាស្ត្រស្រុកវាលវែង ខេត្តពោធិ៍សាត់ បានបង្កប់នូវសក្តានុពលទេសចរណ៍ សម្រាប់គោលដៅលំហែបៃតង។ ភ្នំខ្នងព្រះ ភ្នំច្រមុះបារាំង និងខ្នងថ្មទា មានកម្ពស់ជាង ១៦០០ម៉ែត្រ ពីនីវ៉ូទឹកសមុទ្រ និងបានក្លាយជាគោលដៅតំបន់ទេសចរណ៍ធម្មជាតិ ដែលមានសម្បត្តិធម្មជាតិ ធនធានព្រៃឈើ សត្វព្រៃ រុក្ខជាតិ ផ្កាព្រៃ និងទេសភាពដ៏ស្រស់ត្រកាល។
លោក អេង រស្មី ប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ បានលើកឡើងថា ប្រសិនបើអ្នកទេសចរ ធ្វើដំណើរឡើងភ្នំខ្នងព្រះ ត្រូវឆ្លងកាត់ចំណោតចុះឡើង ប៉ុន្តែហាក់ដូចជាមិនហត់ ព្រោះតែមានសត្វបក្សាបក្សីយំឆ្លងឆ្លើយពីរោះរណ្តំ និងមានកន្លែងសម្រាកជាដំណាក់ៗ មានផ្ទាំងថ្មធំៗ រុក្ខជាតិនិងផ្កាព្រៃជាច្រើនប្រភេទ ចំពោះអាកាសធាតុវិញត្រជាក់ខ្លាំង ដែលធ្វើឱ្យយើងទទួលបានក្តីសុខ ខ្យល់បរិសុទ្ធ និងមានអារម្មណ៍សប្បាយរីករាយ។ លោក អេង រស្មីបានបញ្ជាក់បន្ថែមថា ការឡើងភ្នំដោយថ្មើជើង មានរយៈពេលពី៥ទៅ៨ម៉ោង ចម្ងាយប្រហែល ៨គ.ម ដើម្បីទៅដល់លើកំពូលភ្នំខ្នងព្រះ។
លោក សាវ ធីម ប្រធានក្រុមអ្នកនាំផ្លូវដែលជាអតីតកងទ័ព បានស្គាល់ភូមិសាស្រ្តព្រៃភ្នំច្បាស់។ លោកបានបោះបង់មុខរបរស៊ីឈ្នួលកាប់ឈើ ងាកមកចូលរួមជាមួយសហគមន៍ភ្នំខ្នងព្រះ ដែលស្ថិតនៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ មកនាំផ្លូវអ្នកទេសចរណ៍ និងផ្តល់សេវាទេសចរណ៍ធម្មជាតិនៅតាមតំបន់ភ្នំខ្នងព្រះ និងតំបន់ភ្នំមួយចំនួនទៀត។ លោក សាវ ធីម មានមោទនភាពដែលមាតុភូមិកម្ពុជា មានសក្តាពលធម្មជាតិ ដ៏ស្រស់ស្អាត និងកម្រមានទេសភាពណា ដូចនៅប្រទេកម្ពុជា ដែលលោកត្រូវតែបន្តថែរក្សា និងផ្សព្វផ្សាយឱ្យអ្នកទេសចរណ៍បានស្គាល់។
លោកបានចាត់ទុកថាធម្មជាតិទាំអស់នេះ ជាជីវិត ដែលធ្វើឱ្យលោក និងក្រុមគ្រួសារលោក ព្រមទាំងអ្នកភូមិឯទៀត មានចំណូលក្រៅពីការពឹងអាស្រ័យ លើការរកផលនិង អនុផលព្រៃឈើ។ អ្នកនាំផ្លូវរូបនេះ បានធ្វើការលើកទឹកចិត្តដល់ពលរដ្ឋខ្មែរ ជាពិសេសយុវជនចូលរួម ដើរកម្សាន្តតាមតំបន់ធនធានធម្មជាតិកម្ពុជា ដើម្បីចូលរួមលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និងថែរក្សាសម្បត្តិធម្មធម្មជាតិបន្ថែមទៀត។
ឯកឧត្តម ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ចាក់ថា ក្រសួងបរិស្ថានបានយកចិត្តទុកដាក់ លើការការពារនិងអភិរក្សធនធានធម្មជាតិ ដោយបានដាក់ចេញវិធានការចំនួន៤ ក្នុងនោះមានទាំង ការសហការគ្រប់ភាគីពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ ក្នុងពង្រឹងការអនុវត្តច្បាប់ក្នុងការគ្រប់គ្រង ការអភិរក្សជីវចម្រុះ ការគ្រប់គ្រងតំបន់ការពារដោយបច្ចេកវិទ្យាទំនើប ជួយដល់កម្លាំងល្បាតនៃមន្រ្តីឧទ្យានុរក្ស ការជំរុញយុទ្ធនាការ «ពន្លកបៃតង» ដែលធ្វើការបណ្តុះ និងដាំកូនឈើ ស្តារព្រៃ បង្កើនគម្របព្រៃ និងជួយលើកកម្ពស់ សហគមន៍តំបន់ ការពារធម្មជាតិ។ អ្នកនាំពាក្យរូបនេះ បានលើកឡើងបន្ថែមថា តំបន់ការពារធម្មជាតិនៅក្នុងប្រទេសកម្ពុជា មិនត្រឹមតែជាជម្រកដ៏សុខសាន្ត សម្រាប់ព្រៃឈើ និងធនធានជីវៈចម្រុះគ្រប់ប្រភេទនោះទេ វាក៏មានសក្តានុពល តំបន់ទេសចរណ៍ធម្មជាតិ សម្រាប់ការអភិវឌ្ឍគោលដៅលំហែបៃតង ដែលចូលរួមចំណែកពង្រឹង ការថែរក្សាបានគង់វង្ស នូវសម្បត្តិធនធានធម្មជាតិ សម្រាប់ប្រយោជន៍ ដល់កូនចៅជំនាន់ក្រោយ និងជំរុញដល់សេដ្ឋកិច្ចមូលដ្ឋាន ឱ្យកាន់តែរីកចម្រើន៕








-
PR NEWS4 days agoព្រឹត្តិការណ៍ប្រដាល់និងតន្ត្រីលំដាប់ប្រទេស «GANZBERG GOLD MEDAL TOUR KUN KHMER CONCERT» ខេត្តស្ទឹងត្រែងរយៈពេល២ថ្ងៃពេញ!
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
ព័ត៌មាន1 week agoសម្តេចតេជោ៖« ការដកមន្ត្រីផ្លែទុរេនចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅACU»
-
ព័ត៌មាន1 week agoសម្តេចធិបតី៖គុណតម្លៃមិនអាចកាត់ថ្លៃបានរបស់នគរបាលជាតិគឺការចូលរួមការពារបូរណភាពទឹកដី ដែលរងនូវការឈ្លានពានពីថៃ
-
ព័ត៌មាន1 week agoសម្រាលការលំបាកពលរដ្ឋភៀសសឹក៖ យុវជនគណបក្សប្រជាជនកម្ពុជា អគ្គលេខាធិការដ្ឋានរដ្ឋសភា ផ្តល់ការបណ្តុះបណ្តាលជំនាញផលិតសាប៊ូលាងចាន ចែកកង់ សម្ភារៈសិក្សា ដាំដើមឈើ និងអំពូលសូឡា ក្នុងភូមិស្លក្រាម
-
ព័ត៌មាន1 week agoអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បិទវគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា” ជូនដល់មន្ត្រីជំនាញនៃសភា កម្ពុជា-ឡាវ
-
ព័ត៌មាន1 week agoរដ្ឋសភាកម្ពុជាសហការជាមួយ AVI និងKASបើកវគ្គបណ្តុះបណ្តាលកសាងសមត្ថភាពមន្ត្រីនិងយុវជន ដើម្បីក្លាយជា«ខែលការពារសុចរិតភាពព័ត៌មាន» ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI)
-
ព័ត៌មាន1 week agoក្រសួងការងារនាំយកឱកាសការងារជាង ៥ពាន់កន្លែង និងការបណ្តុះបណ្តាលជំនាញបច្ចេកទេស ជូនដល់អតីតពលករ និងយុវជនក្នុងស្រុកគូលែន ខេត្តព្រះវិហារ