ព័ត៌មាន
អាជ្ញាធរ អំពាវនាវអោយពលរដ្ឋ និងយុវជនទៅចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈដើម្បីទទួលបានជីវភាពប្រសើរ
ភ្នំពេញ៖ អាជ្ញាធរខណ្ឌព្រែកព្នៅ បានអំពាវនាវអោយប្រជាពលរដ្ឋ និងយុវជនចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដើម្បីទទួលបានឱកាសការងារច្បាស់លាស់ និងជីវភាពប្រសើរ។
នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥ លោក វណ្ណា លីនសច្ចនា អភិបាលរងខណ្ឌ តំណាងលោកអភិបាលខណ្ឌព្រែកព្នៅ សហការជាមួយ លោកបណ្ឌិត ហាន បូរិន ប្រធានសមាគម សិស្ស និស្សិត បញ្ញវន្តក្មេងវត្ត សាខាខណ្ឌព្រែកព្នៅ និងមានការចូលរួមពី លោក ទេព សេងហ៊ន តំណាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំផ្សព្វផ្សាយកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១លាន៥សែននាក់ (TVET) ជូនគ្រួសារក្រីក្រចំនួន៤៨៨គ្រួសារ ក្នុងសង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ ដែលពិធីនេះធ្វើឡើងស្ថិតនៅវិទ្យាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ពញាពន់។
លោក វណ្ណា លីនសច្ចនា អភិបាលរងខណ្ឌ ថ្លែងថា វិស័យអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេស បាននិងកំពុងចូលរួមយ៉ាងសកម្មលើការផលិតមូលធនមនុស្ស និងអភិវឌ្ឍកម្លាំងពលកម្មឱ្យមានជំនាញ ចំណេះដឹង សមត្ថភាព ការប្រកួតប្រជែងខ្ពស់ មានភាពធន់ បត់បែន អាចឆ្លើយតបតាមតម្រូវការនៃការវិវត្តយ៉ាងឆាប់រហ័សនៃមូលដ្ឋានសេដ្ឋកិច្ច ឧស្សាហកម្ម និងបច្ចេកវិទ្យាឌីជីថល ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដោយធានាថា «ពលរដ្ឋម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត» និងអនុវត្តតាមអភិក្រមរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត គឺ “រៀនឱ្យចប់ រៀនឱ្យចេះមានការងារធ្វើ”។
លោក វណ្ណា លីនសច្ចនា ថ្លែងថា តាមរយៈកម្មវិធីនេះជាការរួមចំណែកជាមួយយុទ្ធនាការផ្សព្វផ្សាយអំពីកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរបស់រាជរដ្ឋាភិបាល អាណត្តិទី៧។
ជាមួយគ្នានេះ លោកបណ្ឌិត ហាន បូរិន ថ្លែងថា ដើម្បីសម្រេចបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ដើម្បីក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និង ចំណូលខ្ពស់ឆ្នាំ២០៥០ មានតែជំរុញការបណ្តុះបណ្តាលធនធានមនុស្សតាមរយៈកម្មវិធីការអប់រំបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ដើម្បីរួមចំណែកដល់សេដ្ឋកិច្ចជាតិ និង ស្វែងរកការងារកាន់តែប្រសើរ ខណៈគិតមកដល់ពេលនេះសមាគម សិស្ស និស្សិត បញ្ញវន្តក្មេងវត្ត សាខាខណ្ឌព្រែកព្នៅ បានសហការធ្វើសកម្មភាពផ្សព្វផ្សាយពីកម្មវិធីនេះដល់ប្រជាពលរដ្ឋចំនួនជាង២ពាន់គ្រួសារ។
លោកបណ្ឌិត បញ្ជាក់ថា ផ្អែកតាមរបាយការណ៍ក្នុងឆ្នាំ២០២៤ដែលកើនឡើងនៃការវិនិយោគនៅកម្ពុជា ពិតណាស់តម្រូវការកម្លាំងពលកម្មដែលមានជំនាញគឺមានសារៈសំខាន់ក្នុងការរួមចំណែកដើម្បីឱ្យសម្ទុះវិនិយោគនោះជួយដល់កំណើនសេដ្ឋកិច្ចកម្ពុជាទាំងមូល។
លោកបណ្ឌិត បន្ថែមថា ការណ៍មានចំណេះជំនាញពិតប្រាកដ គឺពិតជាមានសារសំខាន់ណាស់ ពិសេសគឺការមានទំនុកចិត្តលើខ្លួនឯងក្នុងការរស់នៅក្នុងសង្គមស៊ីរីល័យបច្ចុប្បន្ន ដែលងាយស្រួលស្វែងរកការងារធ្វើ និងការបង្កើតមុខរបរ និងបង្កើតប្រាក់ចំណូលកាត់បន្ថយភាពក្រីក្រ។
សូមជម្រាបថា ដំណើរការអនុវត្តកម្មវិធីគោលនយោបាយផ្តល់ការបណ្តុះ បណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជន១,៥លាននាក់ ក្នុងឆ្នាំ២០២៤កន្លងទៅ គឺបានទទួលសិស្សចុះឈ្មោះចូលរៀនប្រមាណ ៨ម៉ឺន៣ពាន់នាក់ ក្នុងនោះសិស្សកំពុងសិក្សា មានចំនួនជាង២ម៉ឺននាក់ សិស្សបានបញ្ចប់ការសិក្សា ចំនួនជាង១ម៉ឺននាក់ និងសិស្សទទួលបានការងារធ្វើ ចំនួនជិត១ម៉ឺននាក់៕







-
PR NEWS5 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា4 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន4 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន2 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន2 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបាននាំយកទៅផ្សព្វផ្សាយជូនពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប