ព័ត៌មាន
លោកជំទាវ ពុំ ចន្ទីនី ចុះសួរសុខទុក្ខនិងផ្តល់អំណោយគ្រួសារជួបការលំបាកនិងទុរគតជនតាមខ្នងផ្ទះក្នុងក្រុងស្ទឹងត្រែង
ស្ទឹងត្រែង ៖ នៅព្រឹកថ្ងៃទី៩ ខែកុម្ភះ ឆ្នាំ២០២៥នេះ ក្នុងដំណើរបំពេញបេសកកម្ម ថ្ងៃទី២នៅលើទឹកដីនៃខេត្តស្ទឹងត្រែង លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា បានឆ្លៀតពេលដឹកនាំក្រុមការងារ អញ្ជើញចុះសួរសុខទុក្ខ និងនាំយក អំណោយមនុស្សធម៌របស់ សម្តេចកិត្តិព្រឹត្តិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន ចែកជូនក្រុមគ្រួសារក្រីក្រ ជនចាស់ជរាឥតទីពឹង ស្រ្តីមេម៉ាយកូនច្រើន និងអ្នកផ្ទុកមេរោគអេដស៏ នៅតាមខ្នងផ្ទះចំនួន១៧គ្រួសារ ស្ថិតក្នុងក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
ក្នុងនោះមានក្រុមគ្រួសារក្រីក្រ ជួបការលំបាកក្នុងជីវភាព ជនចាស់ជរាគ្មានទីពឹងពុំនាក់ និងស្រ្តីមេម៉ាយកូនច្រើន រស់នៅ ភូមិស្រែពោធិ៍ សង្កាត់ឫស្សី ចំនួន៤គ្រួសារ, នៅភូមិលើ សង្កាត់ស្រះឫស្សី ២គ្រួសារ, នៅភូមិស្ពានថ្មី សង្កាត់ស្ទឹងត្រែង ១គ្រួសារ, នៅភូមិត្រពាំងព្រីង សង្កាត់ស្ទឹងត្រែង១គ្រួសារ, នៅភូមិព្រែក សង្កាត់ស្ទឹងត្រែង២គ្រួសារ, នៅភូមិភ្នំធាតុ សង្កាត់ស្ទឹង ត្រែង ១គ្រួសារ, នៅភូមិរាជានុគូល ២គ្រួសារ, និងនៅភូមិបាចុង សង្កាត់ព្រះបាទ ចំនួន៤គ្រួសារ ដែលគ្រួសារទាំងនេះ សុទ្ធសឹងតែជួយការលំបាកខ្លាំងក្នុងជីវភាព អ្នកខ្លះមានទាំងជំងឺប្រចាំកាយរុំារ៉ៃយូឆ្នាំទៀតផង។
នៅតាមខ្នងផ្ទះនីមួយៗ លោកជំទាវ ពុំ ចន្ទីនី បានឱ្យដឹងថា ដោយមើលឃើញពីជីវភាពក្រុមគ្រួសារទាំងអស់ខាងលើ មានជីវភាពខ្វះខាតខ្លាំង សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន កាកបាទក្រហមកម្ពុជា បានចាត់ឱ្យលោកជំទាវ និងសហការី សហការជាមួយ សាខាខេត្តស្ទឹងត្រែង នាំយកអង្ករ មី ត្រីខ ឃីត និងថវិកាមួយចំនួន ប្រគល់ជូនដោយផ្ទាល់ដៃតែម្តង ដើម្បីជួយសម្រួលការលំបាក ដល់ជនដែលងាយរងគ្រោះបំផុត គ្រាន់បានដោះទាល់ជីវភាពមួយគ្រា។ ជាមួយគ្នានេះលោកជំទាវអគ្គលេខាធិការ ក៏បានពាំនាំប្រសាសន៍ ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធាន និងសូមជូនពរអោយក្រុមគ្រួសារខាងលើ ចៀសឆ្ងាយពីជំងឺទាំងឡាយទាំងពួង និងសូមថែទាំសុខភាពអោយបានល្អ រស់នៅមានអនាម័យ ហូបស្អាត ផឹកស្អាត ដេកត្រូវដាក់មុងជានិច្ច ចៀសវាងនូវជំងឺគ្រុនឈាម ការពារប្រសើរជាងព្យាបាល។ លើសពីនោះទៀត លោកជំទាវអគ្គលេខាធិការ ដោយមើលឃើញនៅតាមផ្ទះក្រុមគ្រួសារខាងលើ សុទ្ឋតែមានពពួកភ្លើង និងដុតដបប្លាស្ទិក ហុយ ពេញផ្ទះ លោកជំទាវបានណែនាំ កុំឱ្យដុតរបស់អស់ទាំងនេះ ព្រោះវានាំឱ្យប៉ះពាល់ដល់សុខភាពផ្លូវដណ្តើមឆ្ងន់ធ្ងរ ជាពិសេស អ្នកដែលមានជំងឺសួតរុំារ៉ៃ។
ជាកិច្ចឆ្លើយតប គ្រួសារទាំងអស់ខាងលើ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ កាកបាទក្រហមកម្ពុជា ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដែលតែងតែគិតគូរយកចិត្តទុកដាក់ដល់ពួកគាត់ គ្រប់ពេលវេលា និង បានចាត់សហការី មន្ត្រី បុគ្គលិក មេភូមិ មេឃុំ ចុះមកសួរសុខទុក្ខដល់ខ្នងផ្ទះ មិនប្រកាន់វណ្ណះ ពូជសាសន៍ ពណ៌សម្បុរអ្វីឡើយ ដោយមិនទុកឱ្យពួកគាត់ អត់អាហារហូបនោះទេ៕
អត្ថបទៈ សំ ងីម


















-
ព័ត៌មាន3 days agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
ព័ត៌មាន5 days agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន5 days agoសម្ដេចធិបតី៖ អត្ថប្រយោជន៍ពិតប្រាកដនៃយុគសម័យ AI មិនអាចសម្រេចបានពេញលេញ ដោយធ្វើសកម្មភាពឯកឯងនោះទេ
-
ព័ត៌មាន5 days agoកម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពជើងទឹកត្រៀមកម្លាំង និងសម្ភារៈសង្រ្គោះរួចជាស្រេចដើម្បីអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗទៀត
-
ព័ត៌មាន1 week agoសភាប្រើភាសាបារាំង គាំទ្រយ៉ាងរឹងមាំ និងឥតងាករេចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា
-
ព័ត៌មាន1 week agoកម្ពុជា-ហ្វីលីពីន ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការងារ និងកិច្ចគាំពារជនទេសន្តរប្រវេសន៍
-
ព័ត៌មាន6 days agoកម្ពុជាបានកំណត់មាគ៌ាជាតិ “អព្យាក្រឹតភាពប្រកបដោយបរិយាបន្ន និងកំណើនជាក់ស្ដែងសម្រាប់អធិបតេយ្យភាពឌីជីថល”