ព័ត៌មាន
គណៈកម្មការជំនាញរដ្ឋសភានិងតំណាងរាជរដ្ឋាភិបាល ពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងច្បាប់ចំនួនពីរ
ឯកឧត្តម អង្គ វង្ស វឌ្ឍនា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា និងឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន ប្រធានគណ:កម្មការអង្កេត បោសសំអាត និងប្រឆាំងអំពើពុករលួយនៃរដ្ឋសភា ដោយមានការចូលរួមពី លោកជំទាវអនុប្រធាន ឯកឧត្តមលេខាធិការ ឯកឧត្តម លោកជំទាវជាសមាជិក សមាជិកា គណៈកម្មការជំនាញទាំង១០របស់រដ្ឋសភា បានអញ្ជើញចូលរួមប្រជុំជាមួយតំណាងរាជរដ្ឋាភិបាលដឹកនាំដោយ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងយុត្តិធម៌។

កិច្ចប្រជុំរវាងគណ:កម្មការជំនាញរបស់រដ្ឋសភាជាមួយតំណាងរាជរដ្ឋាភិបាលនាព្រឹកថ្ងៃទី១០ខែកុម្ភៈឆ្នាំ២០២៥ នៅវិមានរដ្ឋសភានេះ គឺដើម្បីពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងច្បាប់ចំនួនពីរ៖
១-ការពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ស្តីពី ការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ។
២-ការពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ស្តីពី ការចាត់ចែងជាបណ្ដោះអាសន្ននូវវត្ថុចាប់យក។
គួររំលឹកថា៖គណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ បានសម្រេចអនុម័តសេចក្តីព្រាងច្បាប់ថ្មី ជំនួសច្បាប់ចាស់ ស្តីពីការប្រឆាំងនឹងការមិនទទួលស្គាល់ឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តឡើង ក្នុងរយៈពេលនៃការដឹកនាំរបស់របបកម្ពុជាប្រជាធិបតេយ្យ។ សេចក្តីព្រាងច្បាប់ថ្មីដែលមានមាត្រា ចំនួន ៧ សង្កត់ធ្ងន់លើការដំឡើងកម្រិតទោស ដូចជាការដាក់ទោសជាប់ពន្ធនាគារ ពី១ឆ្នាំទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ១០លានរៀល ទៅ៥០លានរៀល។ការដំឡើងកម្រិតទោសនេះ មានគោលដៅធានាការពារនូវឧត្តមភាព និងកិត្យានុភាពនៃសេចក្តីសម្រេចស្ថាពរ និងបេសកកម្មជាប្រវត្តិសាស្ត្ររបស់ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ពិសេសគឺផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ និងទប់ស្កាត់កុំឱ្យឧក្រិដ្ឋកម្មទាំងនេះអាចវិលមកវិញនៅកម្ពុជា។
ចំណែកសេចក្តីព្រាងច្បាប់ស្តីពីការចាត់ចែងជាបណ្ដោះអាសន្ននូវវត្ថុចាប់យក មានចំនួន ៤ជំពូក និង ១៥មាត្រា ត្រូវបានផ្តួចផ្តើមរៀបចំ និងតាក់តែងដោយ ក្រសួងយុត្តិធម៌ នៅក្នុងឆ្នាំ២០១៧ ក្នុងគោលបំណងកំណត់អំពីលក្ខខណ្ឌ សមត្ថកិច្ច និងនីតិវិធីក្នុងការចាត់ចែងជាបណ្តោះអាសន្ននូវវត្ថុចាប់យកនៅក្នុងរឿងក្តីព្រហ្មទណ្ឌ ដើម្បីរក្សាតម្លៃសេដ្ឋកិច្ចនៃវត្ថុចាប់យកទាំងនោះ ព្រមទាំងការពារផលប្រយោជន៍របស់ម្ចាស់នៃវត្ថុចាប់យក ឬរបស់បុគ្គលពាក់ព័ន្ធផ្សេងទៀតនិងការពារផលប្រយោជន៍សាធារណៈ៕





-
ព័ត៌មាន1 week agoសម្តេច ហ៊ុន សែន អញ្ជើញ ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កំពង់ចាម
-
PR NEWS1 week agoGANZBERG បន្តគ្រងដំណែងមេដាយមាសពិភពលោក Monde Selection ក្នុងឆ្នាំ ២០២៦
-
ព័ត៌មាន1 week agoជនជាតិចិន ៣២៩នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ត្រូវបានបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា
-
ព័ត៌មាន1 week agoអភិបាលរាជធានីណែនាំឱ្យមន្ត្រី និងកងកម្លាំងប្រឹងប្រែងបន្ថែមទៀតលើការរក្សាសន្តិសុខ និងការងារនានា
-
ព័ត៌មាន1 week agoទុរេនតំបន់ទឹកជ្រោះឱម៉ាល់ ក្នុងខេត្តកំពត ហុចផលល្អ ទោះឆ្នាំនេះ អាកាសធាតុក្ដៅ
-
ព័ត៌មាន1 week agoករណី Online Scams ៖ តំណាងអយ្យការសម្រេចចោទប្រកាន់លើមន្ត្រីនគរបាលផ្កាយបី១នាក់ ,ផ្កាយពីរ ១នាក់ និងពាក់ព័ន្ធ ៤នាក់ផ្សេងទៀត
-
កីឡា1 week agoក្រោយធ្លាក់ទៅលីគទីបីអង់គ្លេសអ្នកគាំទ្រ Leicester City ធ្វើបាតុកម្មប្រឆាំងម្ចាស់ក្លិបជនជាតិថៃ
-
ព័ត៌មាន1 week agoសម្តេចធិបតី ដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុតឱ្យសមត្ថកិច្ច និងកងកម្លាំងពាក់ព័ន្ធទាំងអស់បន្តការបង្ក្រាបScam Online ដោយគ្មានបង្អង់ដៃឡើយ