ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានណែនាំដល់អ្នកដឹកនាំ ត្រូវតែមានការពុះពារ និងត្រូវឱ្យមានភាពបុរេសកម្ម និងនវានុវត្តន៍
ភ្នំពេញ ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី១ នៃខែកុម្ភៈ ដើម្បីលើកទិសដៅការងារបន្ត ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួង អគ្គនាយក អគ្គនាយករង និងគ្រប់ប្រធានអង្គភាពថ្នាក់កណ្តាលក្រោមឱវាទក្រសួងសុខាភិបាល ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងតាមប្រព័ន្ធ Zoom ប្រធានមន្ទីរសុខាភិបាលខេត្ត, ព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ នៅទីស្តីការក្រសួងសុខាភិបាល។
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា បានលើកឡើងដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ត្រូវឱ្យច្បាស់លាស់ នូវការទទួលបន្ទុកការងារ និងភារកិច្ចរបស់ខ្លួន ឱ្យបានស៉ីជម្រៅ ជាពិសេសការងារដែលពាក់ព័ន្ធនឹងសុខភាពសាធារណៈ ការពុលអាហារ ពុលស្រា ដោយត្រូវបង្កើនការផ្សព្វផ្សាយសារអប់រំសុខភាព អនាម័យចំណីអាហារ និងបញ្ហាគ្រោះថ្នាក់ចរាចរណ៍ផងដែរ។
ក្នុងឱកាសនោះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំដល់ថ្នាក់ដឹកនាំ និងមជ្ឈមណ្ឌលជាតិពាក់ព័ន្ធ ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ អំពីបញ្ហាមូស ដោយត្រូវរៀបចំជាយុទ្ធនាការបាញ់ថ្នាំសម្លាប់មូស ដាក់ថ្នាំបាណកឃាជ ការផ្សព្វផ្សាយសារអប់រំ និងជាពិសេសនៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ ត្រូវត្រៀមក្នុងការផ្តល់ជាព័ត៌មានជូនប្រជាពលរដ្ឋ អំពីបញ្ហាមូស និងការបង្ការការពារខ្លួន។ ទន្ទឹមនឹងនេះដែរ ក៏ត្រូវបង្កើនការស្រាវជ្រាវ ការកកើតមូស ប្រភេទមូស ដើម្បីវាយតម្លៃអំពីស្ថានភាពជាក់ស្តែង និងការព្យាករណ៍ដែលអាចនឹងបង្កផលប៉ះពាល់ដែលអាចកើតមានឡើង និងត្រូវបង្កើនការផលិត spot បន្ថែមទៀតឱ្យស្របនឹងបច្ចុប្បន្នភាព។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសង្កត់ធ្ងន់បន្ថែម ត្រូវពន្លឿនការរៀបចំសេចក្តីព្រាងច្បាប់ទាំងឡាយ ដោយនាយកដ្ឋានជំនាញ ត្រូវសហការជាមួយស្ថាប័នពាក់ព័ន្ធ សិក្សាឱ្យបានស៊ីជម្រៅគ្រប់ទិដ្ឋភាពច្បាប់ និងបច្ចេកទេស។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានគូសរំលេចបន្ថែមអំពីការលើកយកប្រធានបទសុខភាពបឋម នៅកម្រិតមណ្ឌលសុខភាព មន្ទីរពេទ្យស្រុក ដែលជាបញ្ហាសុខភាពចម្បង ត្រូវយកចិត្តទុកដាក់ ក្នុងការបម្រើសេវាសុខាភិបាល និងប្រព័ន្ធបញ្ជូនជាដើម ដោយត្រូវដាក់បញ្ចូលក្នុងប្រធានបទនាពិធីបើកសន្និបាតសុខាភិបាល លើកទី៤៤ នាថ្ងៃទី៣-៤ ខែមីនា ឆ្នាំ២០២៥នេះ។
ជាចុងក្រោយ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានកោតសរសើរ និងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ ដែលបានខិតខំក្នុងការបំពេញភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ឥរិយាបថល្អ ការបម្រើសេវាដោយគុណភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព សមធម៌ និងក្រមសីលធម៌វិជ្ជាជីវៈ៕
អត្ថបទ រដ្ឋា















-
ព័ត៌មាន3 days agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
ព័ត៌មាន5 days agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន6 days agoសម្ដេចធិបតី៖ អត្ថប្រយោជន៍ពិតប្រាកដនៃយុគសម័យ AI មិនអាចសម្រេចបានពេញលេញ ដោយធ្វើសកម្មភាពឯកឯងនោះទេ
-
ព័ត៌មាន5 days agoកម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពជើងទឹកត្រៀមកម្លាំង និងសម្ភារៈសង្រ្គោះរួចជាស្រេចដើម្បីអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗទៀត
-
ព័ត៌មាន1 week agoសភាប្រើភាសាបារាំង គាំទ្រយ៉ាងរឹងមាំ និងឥតងាករេចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា
-
ព័ត៌មាន1 week agoកម្ពុជា-ហ្វីលីពីន ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការងារ និងកិច្ចគាំពារជនទេសន្តរប្រវេសន៍
-
ព័ត៌មាន6 days agoកម្ពុជាបានកំណត់មាគ៌ាជាតិ “អព្យាក្រឹតភាពប្រកបដោយបរិយាបន្ន និងកំណើនជាក់ស្ដែងសម្រាប់អធិបតេយ្យភាពឌីជីថល”