ព័ត៌មាន
សម្តេចធិបតីជំរុញការតភ្ជាប់ជើងហោះហើរត្រង់កម្ពុជា-ហ្វីលីពីន ដើម្បីបង្កើនសត្ដានុពល ទេសចរនិងវិនិយោគ
ភ្នំពេញ ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានញ្ជាក់ថាសម្ដេចបានជជែកគ្នារួចហើយជាមួយប្រធានាធិបតីហ្វីលីពីន អំពីការតភ្ជាប់ការហោះហើរត្រង់កម្ពុជា-ហ្វីលីពីន ដើម្បីជំរុញសត្ដានុពលវិស័យទេសចរណ៍ និងវិនិយោគ។
សម្តេចធិបតី នាយករដ្ឋមន្រ្ដីមានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតី និងថ្លែងសុន្ទរកថាគន្លឹះក្នុងវេទិកាធុរកិច្ចកម្ពុជា-ហ្វីលីពីន នៅរសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ នៅប្រទេសហ្វីលីពីន។
ក្នុងឱកាសនោះសម្ដេចធិបតី បានស្នើឱ្យមានការតភ្ជាប់ជើងហោះហើរថ្មីៗបន្ថែមទៀតរវាងកម្ពុជា-ហ្វីលីពីន ជាពិសេសទៅកាន់គោលដៅទេសចរណ៍សំខាន់ៗរបស់កម្ពុជា ដើម្បីជំរុញវិស័យទេសចរណ៍ ទាំងតំបន់ទេសចរណ៍វប្បធម៍ និងតំបន់ទេសចរណ៍មាត់សមុទ្រ។
សម្តេចធិបតីបានថ្លែងថា កម្ពុជា-ហ្វីលីពីន កំពុងសហការគ្នាយ៉ាងសកម្មក្នុងការលើកកម្ពស់វិស័យទេសចរណ៍ និងសម្រួលដល់ភាពងាយស្រួល ក្នុងការធ្វើដំណើររបស់ភ្ញៀវទេសចរ តាមរយៈការបង្កើនការតភ្ជាប់ឱកាសនៃការបន្តអនុស្សរណៈនៃការយោគយល់គ្នា ពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ឆ្នាំ២០២៥ ២០២៨ ។
សម្តេចធិបតី នាយករដ្ឋមន្រ្ដីបានបញ្ជាក់ថា កម្ពុជា ក្រៅពីតំបន់អង្គរវត្ត ក៏មានតំបត់ទេសចរណ៍ដ៏សំបូរបែបបន្ថែមទៀត ដូចជាតំបន់មាត់សមុទ្រ និងតំបន់បេតិភណ្ឌវប្បធម៌ជាច្រើនទៀត ដូចនេះសូមអញ្ជើញអ្នកវិនិយោគិនហ្វីលីពីន ចូលរួមជាមួយកម្ពុជា ក្នុងការវិវឌ្ឍវិស័យទេសចរណ៍ដ៏ល្អឯក និងបើកសក្តានុពលដ៏ធំធេងក្នុងការវិស័យទេសចរណ៍នេះ ដែលនេះជាភាពបំពេញគ្នានៃសេដ្ឋកិច្ចរបស់រវាងហ្វីលីពីន និងកម្ពុជាផងដែរ៕
អត្ថបទ៖វ៉ន ដារ៉ា

-
ព័ត៌មាន1 week agoសម្តេច ហ៊ុន សែន អញ្ជើញ ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កំពង់ចាម
-
PR NEWS1 week agoGANZBERG បន្តគ្រងដំណែងមេដាយមាសពិភពលោក Monde Selection ក្នុងឆ្នាំ ២០២៦
-
ព័ត៌មាន1 week agoជនជាតិចិន ៣២៩នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ត្រូវបានបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា
-
ព័ត៌មាន1 week agoអភិបាលរាជធានីណែនាំឱ្យមន្ត្រី និងកងកម្លាំងប្រឹងប្រែងបន្ថែមទៀតលើការរក្សាសន្តិសុខ និងការងារនានា
-
ព័ត៌មាន1 week agoទុរេនតំបន់ទឹកជ្រោះឱម៉ាល់ ក្នុងខេត្តកំពត ហុចផលល្អ ទោះឆ្នាំនេះ អាកាសធាតុក្ដៅ
-
ព័ត៌មាន1 week agoករណី Online Scams ៖ តំណាងអយ្យការសម្រេចចោទប្រកាន់លើមន្ត្រីនគរបាលផ្កាយបី១នាក់ ,ផ្កាយពីរ ១នាក់ និងពាក់ព័ន្ធ ៤នាក់ផ្សេងទៀត
-
កីឡា1 week agoក្រោយធ្លាក់ទៅលីគទីបីអង់គ្លេសអ្នកគាំទ្រ Leicester City ធ្វើបាតុកម្មប្រឆាំងម្ចាស់ក្លិបជនជាតិថៃ
-
ព័ត៌មាន1 week agoសម្តេចធិបតី ដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុតឱ្យសមត្ថកិច្ច និងកងកម្លាំងពាក់ព័ន្ធទាំងអស់បន្តការបង្ក្រាបScam Online ដោយគ្មានបង្អង់ដៃឡើយ