ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងអប់រំ ចាត់ទុកសកម្មភាពរបស់អង្គការសប្បុរសធម៌ឡៃហ្គ័រឆ្លើយតបនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា
នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានទទួលជួបសម្តែងការគួរសម និងជម្រាបលាពីសំណាក់ស្ថាបនិកអង្គការសប្បុរសធម៌ឡៃហ្គ័រ និងសាលាភាពជាអ្នកដឹកនាំឡៃហ្គ័រ ។ ក្នុងជំនួបនេះដែរ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ អង្គការសប្បុរសធម៌ឡៃហ្គ័រ និងសាលាភាពជាអ្នកដឹកនាំឡៃហ្គ័រ ដែលបានខិតខំប្រឹងប្រែងជួយគាំទ្រលើវិស័យអប់រំ និងការអភិវឌ្ឍន៍យុវជននាពេលកន្លងមក ជាពិសេសឆ្លើយតបនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍធនធានមនុស្ស។
ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការខិតខំប្រឹងប្រែងរបស់អង្គការសប្បុរសធម៌ឡៃហ្គ័រ ពិតជាបានជះផលវិជ្ជមានដល់សង្គមជាតិកម្ពុជា និងនៅជាប់នៅក្នុងចិត្តប្រជាជនកម្ពុជាជារៀងរហូត។ ក្នុងជំនួបនេះដែរ ឯកឧត្តមក៏បានបំពាក់គ្រឿងឥស្សរិយយសប បង្ហាញពីសក្ខីភាពនៃភាពជោគជ័យរបស់អង្គការ និងសង្ឃឹមជឿជាក់ថា ទោះបីជាមូលនិធិ Liger Charitable Foundation បានបញ្ចប់បេសកកម្មរបស់ខ្លួនក្តី តែឯកឧត្តមជឿជាក់ថា នឹងមានឱកាសបន្តកិច្ចសហប្រតិបត្តិជាមួយគ្នាបន្តបន្ទាប់ទៀតនាពេលអនាគត ដើម្បីចូលរួមចំណែកអភិវឌ្ឍយុវជនកម្ពុជាឱ្យទទួលបានចំណេះដឹង និងសមត្ថភាពខ្ពស់ក្នុងគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមជាតិនាពេលខាងមុខ។
អង្គការសប្បុរសធម៌ឡៃហ្គ័រ និងសាលាភាពជាអ្នកដឹកនាំឡៃហ្គឺ បានចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យអប់រំ តាមរយៈការជួយសាងសង់សាលារៀន អគារអន្តេវាសិកដ្ឋាន និងផ្តល់អាហារូបករណ៍ដល់សិស្សានុសិស្សកម្ពុជា៕







-
ព័ត៌មាន3 days agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
ព័ត៌មាន5 days agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន5 days agoសម្ដេចធិបតី៖ អត្ថប្រយោជន៍ពិតប្រាកដនៃយុគសម័យ AI មិនអាចសម្រេចបានពេញលេញ ដោយធ្វើសកម្មភាពឯកឯងនោះទេ
-
ព័ត៌មាន5 days agoកម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពជើងទឹកត្រៀមកម្លាំង និងសម្ភារៈសង្រ្គោះរួចជាស្រេចដើម្បីអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗទៀត
-
ព័ត៌មាន1 week agoសភាប្រើភាសាបារាំង គាំទ្រយ៉ាងរឹងមាំ និងឥតងាករេចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា
-
ព័ត៌មាន1 week agoកម្ពុជា-ហ្វីលីពីន ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការងារ និងកិច្ចគាំពារជនទេសន្តរប្រវេសន៍
-
ព័ត៌មាន6 days agoកម្ពុជាបានកំណត់មាគ៌ាជាតិ “អព្យាក្រឹតភាពប្រកបដោយបរិយាបន្ន និងកំណើនជាក់ស្ដែងសម្រាប់អធិបតេយ្យភាពឌីជីថល”