ព័ត៌មាន
កសិករធ្វើស្រែពឹងប្រព័ន្ធធារាសាស្ត្រគ្រប់ជ្រុងជ្រោយនៅស្រុកស្អាង ខេត្តកណ្ដាល ត្រៀមធ្វើស្រែលើកទីពីរ
បណ្តាប្រជាកសិករនៅស្រុកស្អាង ដែលធ្វើស្រែពឹងផ្អែកលើទឹកពីប្រព័ន្ធធារាសាស្ត្រគ្រប់ជ្រុងជ្រោយ របស់រាជរដ្ឋាភិបាល មានមួយចំនួនគឺកំពុងធ្វើការប្រមូលផលស្រូវជាបណ្តើរៗ ហើយគេក៏កំពុងបានត្រៀមខ្លួនធ្វើស្រែជាលើកទី២ ខណៈ ប្រព័ន្ធធារាសាស្ត្រគ្រប់ជ្រុងជ្រោយ បូមពីដៃទន្លេបាសាក់គឺបានផ្តល់ទឹកគ្រប់គ្រាន់អាចបន្តធ្វើស្រែជាលើកទី២។
ប្រជាកសិករ នៅឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល នៅថ្ងៃទី១១ ខែកុម្ភៈ នេះ បាននាំគ្នាសម្តែងការអរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលអូស្ត្រាលី ដែលបានអនុវត្តគម្រោងប្រព័ន្ធធារាសាស្ត្រគ្រប់ជ្រុងជ្រោយ (Completed Irrigation System) បាននិងកំពុងផ្តល់ទឹកគ្រប់គ្រាន់ ហើយអាចធ្វើស្រែបាន២ដង ហើយបើមិនមានទឹកទន្លេឡើងជន់លិចទេ គឺកសិករអាចធ្វើស្រែបានរហូតដល់បីដងក្នុងមួយឆ្នាំៗ។
បណ្តាកសិករដែលកំពុងប្រមូលផលស្រូវបានថ្លែងដែរថា ការប្រមូលផលស្រូវវគ្គ១នេះ ១ហិចតាបានផលស្រូវក្នុងរង្វង់៧តោន ហើយពេលនេះ គឺក៏បានត្រៀមពូជស្រូវរួចហើយ ត្រៀមធ្វើស្រែវគ្គពីនៅក្នុងខែមេសាខាងមុខនេះ។
តាមប្រធានសហគមន៍គ្រប់គ្រងទឹកចារ លោក ណេង លាង បានឲ្យដឹងថា បច្ចុប្បន្ន គម្រោងប្រព័ន្ធធារាសាស្ត្រគ្រប់ជ្រុងជ្រោយព្រែកគ្រួសនេះ គឺមានស្ថានីយបូមទឹកដើរកម្លាំងអគ្គីសនីចំនួន២កន្លែង អាចបូមទឹកស្រោចស្រពលើដីស្រែកសិករ បានប្រមាណ១២០០ហិកតានៅក្នុងស្រុកស្អាង នៅក្នុងខេត្តកណ្តាល និងបន្តចែកចាយទឹកដល់ដីស្រែកសិករនៅក្នុងតំបន់ខ្លះទៀត នៅក្នុងស្រុកព្រៃកប្បាស និងស្រុកបាទីខេត្តតាកែវ ។
សូមបញ្ជាក់ថា គម្រោងប្រព័ន្ធធារាសាស្ត្រគ្រប់ជ្រុងជ្រោយ ក្រោមជំនួយកិច្ចសហប្រតិបត្តិការរាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលអូស្ត្រាលីនេះ ត្រូវបានអនុវត្តនៅខេត្តចំនួន ៣ រួមមាន៖ ១/ខេត្តកណ្តាល មានប្រព័ន្ធធារាសាស្រ្ត និងស្ថានីយបូមទឹកចំនួន ២ប្រព័ន្ធ ទី២/ ខេត្តតាកែវ មានប្រព័ន្ធធារាសាស្រ្ត និងស្ថានីយបូមទឹកចំនួន ៥ប្រព័ន្ធ និងទី៣ ខេត្តព្រៃវែង មានប្រព័ន្ធធារាសាស្រ្ត និងស្ថានីយបូមទឹកចំនួន ៥ប្រព័ន្ធ ដែលប្រឡាយ និងស្ថានីយបូមទឹកទាំងអស់នោះ គឺអាចផ្តល់ទឹកស្រោចស្រពដីស្រែកសិករលើផ្ទៃដីបានប្រមាណជាង ១ម៉ឺនហិចតា៕ អត្ថបទ ស៊ុម សុខជា









-
ព័ត៌មាន3 days agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
ព័ត៌មាន5 days agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន5 days agoសម្ដេចធិបតី៖ អត្ថប្រយោជន៍ពិតប្រាកដនៃយុគសម័យ AI មិនអាចសម្រេចបានពេញលេញ ដោយធ្វើសកម្មភាពឯកឯងនោះទេ
-
ព័ត៌មាន5 days agoកម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពជើងទឹកត្រៀមកម្លាំង និងសម្ភារៈសង្រ្គោះរួចជាស្រេចដើម្បីអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗទៀត
-
ព័ត៌មាន1 week agoសភាប្រើភាសាបារាំង គាំទ្រយ៉ាងរឹងមាំ និងឥតងាករេចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា
-
ព័ត៌មាន1 week agoកម្ពុជា-ហ្វីលីពីន ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការងារ និងកិច្ចគាំពារជនទេសន្តរប្រវេសន៍
-
ព័ត៌មាន5 days agoកម្ពុជាបានកំណត់មាគ៌ាជាតិ “អព្យាក្រឹតភាពប្រកបដោយបរិយាបន្ន និងកំណើនជាក់ស្ដែងសម្រាប់អធិបតេយ្យភាពឌីជីថល”